5 ឆ្នាំមុន ....
ហាងនំ សូតា ...
"ថ្ងៃនេះអូនរៀបចំនំច្រើនម្លេះ សូតា ? ភ្ញៀវកម្មង់រឺក៏យ៉ាងម៉េច?"។ រាងខ្ពស់របស់កម្លោះម្នាក់បានបោះជំហានមកជិតនារីរូបស្អាតម្នាក់ដែលពាក់អៀមធ្វើនំនោះហើយនាងក៏ងាកមកញញឹមដាក់គេ។
"ចា៎! មានភ្ញៀវមកកម្មង់នោះដាក់ក្នុងកម្មវិធីរបស់គេណា៎ ជីន ! អូនត្រូវទទួលបានការកម្មង់ជាពិសេសលើនំ ឃុកគី នេះ! រសជាតិដែលមានតែហាងយើងទេដែរមាន! "។ សូតា ក៏និយយខណះដៃក៏វេវខ្ទប់ហើយ ស៊ុកជីន ក៏មកឈរក្បែរនាង។
"ច្រើនយ៉ាងនេះអូនហត់ណាស់ហើយ សូតា ! បងជួយណា៎!"។ ស៊ុកជីន ក៏ជួយរៀបចំហើយ សូតា ក៏ក្រវីក្បាល។
"មិនអាចហត់ទេបង ! មានកូនត្រេនចាំជួយទៅហើយ! នោះនៅឯចង្រ្កានខាងក្រោយមុខមាត់ស្រម៉ូវដូចឆ្មាអោងចឹង!"។ សូតា ក៏តបមកវិញដោយញញឹមហើយពេលនេះ ស៊ុកជីន ក៏ងាកទៅមើលហើយក៏សម្លឹងឃើញក្មេងស្រីវ័យជំទង់ម្នាក់ស្ថិតក្នុងឈុតសិស្សសាលាវិទ្យាល័យនោះកំពុងតែកាន់ថាសនំចេញមកហើយដូចអ្វីដែល សូតា និយាយទើបគេក៏ដើរទៅរកនាងតូចហើយអស់សំណើច។
"ព្រះអើយ! នេះឯងទៅដុតនំរឺក៏ទៅដុតធ្យូងទៅ ជូ ?!!"។ ស៊ុកជីន ក៏ជួយកាន់ថាសនំហើយនាងតូច ជូលៀ ក៏សើចមុននឹងលើកដៃមកជូតមុខនាងហើយ ស៊ុកជីន ក៏ក្រវីក្បាលមុននឹងគេជួយជូតមុខឲ្យនាងដែរដោយប្រើដៃអាវខ្លួនឯងមកជូតមុខនាង។
"គឺខ្ញុំអង្គុយជិតចង្រ្កាននោះអី! ខ្លាចខ្លោចនំដែលអ្នកគ្រូធ្វើទើបត្រូវផ្ចង់ស្មារតីចឹងណា៎!"។ ជូលៀ ក៏តបហើយពេលនេះ សូតា ក៏កាន់កន្សែងមកជួយជូតមុខឲ្យ ជូលៀ ដែរដូចជាម្តាយម្នាក់ចឹង។
"នេះនំអ្នកគ្រូម៉េចនិងសំខាន់ដូច ជូ ទៅ?! ជាមនុស្សស្រីត្រូវគិតពីសម្រស់ខ្លាំងណាស់! ទៅត្រូវធ្យូងនឹងផ្សែងរាល់ថ្ងៃពេកក៏មិនល្អដែរ! មកអង្គុយទៅចាំអ្នកគក្រូជូតមុខឲ្យណា ជូ !"។ សូតា ក៏អង្អែលសក់នាងហើយ ជូលៀ ក៏ញញឹមស្រស់ដាក់នាងហើយ ស៊ុកជីន ក៏ឈរមើលពួកគេមុននិងជ្រែងដៃចូលហោប៉ៅ។
"មុខដូចស្វាស្រាប់ទៅហើយទៅគិតរឿងសម្រស់ធ្វើអីទៅ?!"។ ស៊ុកជីន ក៏បេះបួយនាងតាមទម្លាប់ញោះហើយ ជូលៀ កកតាប់មាត់ដាក់គេទើប សូតា សើចហើយក្រវីក្បាល។
KAMU SEDANG MEMBACA
សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️
Romansaជារដូវកាលចុងក្រោយក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ជាប្រភេទរឿងរ៉ាវស្នេហាមិនសមប្រកបនឹងកើតមានតាំងពីវិនាទីនៃការចាប់ផ្តើមហើយគ្រប់យ៉ាងកើតឡើងព្រោះតែពាក្យមួយម៉ាត់ថាគំនុំនាំឲ្យចិត្តដែលធ្លាប់តែមានក្តីមេត្តារបស...