B̶O̶S̶S̶ ភាគ៤១

603 68 3
                                    

« jinហុឹកសុំទោសណា៎....» ពេលនេះនាយគ្មានពាក្យអ្វីក្រៅពីសុំទោសអង្វរអោយនាយតូចលេីកលែងអោយខ្លួនឡេីយ តែគ្រប់យ៉ាងវាហាក់យឺត គ្រប់យ៉ាងវាហួសពេលអស់ ចានបែកហេីយមិនអាចបិតបានវិញទេ ទោះបិបានវានៅតែមិនដូចដេីម ហេីយបេីចង់ទិញថ្មីអ្នកក៏នឹងត្រូវទទួលថាវាមិនដូចជារបស់ចាស់ឡេីយ។

Jinបង្អង់ទឹកភ្នែកលែងស្រក់ចុះព្រោះតែត្រូវបានគេក្បត់ទំនុកចិត្តចោកលេីកដៃទាំងវេតនាក្តោបកាំភ្លេីងរាកៃតំរង់ទៅរកក្បាលនាយហេីយក៎....

ផាំង!!!

« Jin!! »

មួយគ្រាប់បាញ់ចំចូលភ្លៅខាងឆ្វេងអោយនាយទន់ខ្លួនដួលព្រូលទៅក្រោម តែវាមិនបានស្កៀបឈឺអ្វីបន្តិចទេ កាំភ្លេីងបែបនេះគេសុាំវាអស់ទៅងេីយតែអ្វីដែលឈឺបំផុតគឺវាបានចេញពីដៃមនុស្សដំបូងធ្លាប់តែថ្នាក់ថ្នមគេទៅវិញ។

ឆៃបានចូលមកដល់ជាមួយកូនចៅប្រហែលជាងដប់អ្នកមានទាំងម៉ែដោះអ្នកបម្រេីផ្សេងៗផងដែរ គ្រប់គ្នាមេីលមកNamjoonដោយភាពទទេស្អាត ល្ហល្ហែវឬគ្មានកន្លែងសម្រាប់អោយនាយដាក់នាមថាជាប្រុសក្មេងគួរអោយស្រឡាញ់ទៀតនោះទេ ពេលនេះនាយត្រឹមតែជាសម្រាមក្នុងក្រសែរភ្នែកគ្រប់គ្នាមិនលេីកលែងសូម្បីតែSeokjin

« ឆៃ....» Namjoonហៅគេតិចៗ ឆៅស្រក់ទឹកភ្នែកមកមួយតក់រួមទាំងម៉ែដោះខកចិត្តចំពោះនាយខ្លាំងបំផុត

« ម៉ែដោះ....» ម៉ែដោះមិនបានងាកមេីលមុខនាយទៀតទេ នាយពេលនេះគឺជាចោរក្នុងចិត្តគំនិតគ្រប់គ្នាអស់ទៅហេីយ។

« ហឹស! កុំថាឡេីយតែខ្ញុំសូម្បីតែពួកគេក៏គ្មានអ្នកណាអាចលេីកទោសអោយលោកដែរ លោកធ្លាប់លឺទេ ស្រឡាញ់ខ្លាំងស្អប់ក៏ខ្លាំងនោះ!! » កាយតូចចាប់ញញឹមចុងមាត់មេីលទៅនាយកម្លោះជាចុងជាប់ចោលត្រូវប៉ូលីសចាប់បាន សឹមយកជេីងមកជាន់ឈ្លីលេីគ្រាប់កាំភ្លេីង ឈ្លីលេីភ្លៅនាយអោយសមពីទំហំចិត្តដែលឈឺខ្លាំងរបស់គេ

« Jin ...» joonieនៅតែមិនស្កៀបជាមួយការឈ្លីរបួសទាំងនេះវាមិនឈឺសោះសូម្បីបន្តិច

« ពួកឯងយកច្រវាក់ចងជេីងវាជាប់នឹងជេីងគ្រែយេីងទៅ ហេីយអ្នកទាំងអស់អាចចេញទៅបានហេីយ » ឆៃបានយកច្រវាក់ទៅចងជេីងNamjoonម្ខាងចងជាប់នឹងគ្រែគេង joonieមិនរេីមិនប្រកែកមានតែញញឹមសម្លឹងទៅjinដដែរ គេព្រមទទួលហេីយគេក៏ព្រមសងរាល់ភាពឈឺចាប់របស់jin

♛BO̸S̸S̸♛Where stories live. Discover now