B̶O̶S̶S̶ ភាគ24

612 69 1
                                    

« ស៊ូៗណា..bossតូច» មនុស្សធំខុសចរិកស្រែកជាកម្លាំងចិត្តពីកៅអីនាំអោយជីនញញឹមឡេីង

« ហិ » រាងតូចឡេីងទៅលេីឆាកទាំងញញឹមតែនៅរក្សាខ្សែរភ្នែកសម្រាប់មនុស្សជាទីស្រឡាញ់កំពុងទះដៃដូចក្មេងអោយមកកាន់គេ។ កម្មវិធីលេីកនេះខុសផ្លែកពីរាល់ឆ្នាំណាស់ រាល់ឆ្នាំគេមិនដែរចង់និយាយទេ ឡេីងមកបរិយាយគ្រាន់អរគុណគឺចប់ តែលេីកនេះគេមានអារម្មណ៍ថាសុវត្ថិភាពមានទំនុកចិត្តនឹងចង់និយាយពាក្យជាច្រេីន មិនមេនសម្រាប់ភ្ញៀវកិត្តិយស តែសម្រាប់មនុស្សប្រុសម្នាក់នោះ!

« ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែរបានចូលរួម ភាពជោគជ័យទាំងនេះគឺជាអ្វីដែរខ្ញុំបានសាងឡេីងមករាប់ឆ្នាំ ការឆ្នៃនាឡិការខ្ញុំបានសម្រិតចេញម៉ូតមកតែពីរប៉ុណ្ណោះសម្រាប់ដេញថ្លៃ វាគឺមានតែពីរទេអ្នកណាសំណាងនឹងបានជាម្ចាស់ ហេីយមុននឹងផ្តេីមកម្មវិធីចង់និយាយទៅកាន់មិត្តខ្ញុំម្នាក់ គឺរេជីអូ អរគុណដែរនៅក្បែរគ្នារហូតមក ពួកយេីងមានខ្សែរជីវិតដូចគ្នាកំព្រៀគ្មានម្តាយឪពុកដូចគ្នា តែឥឡូវពួកយេីងអាចជោគជ័យទាំងសងខាង ហេីយបន្ទាប់មកចង់រលឹកដល់ប្រយសម្នាក់ អរគុណដែលបានស្គាល់គេ អរគុណដែលបានចូលមកបំពេញជីវិតខ្ញុំ គេជាចំណែកធំបំផុតក្នុងជីវិតគេគឺជាលេខមួយ...អរគុណ » ពាក្យសម្តីត្បិតគេនិយាយមិនផ្អែមតែក្រោយប្រយោគបង្កប់នៅអារម្មណ៍ក្នុងចិត្តសុភមង្គលដែលបុរសម្នាក់ប្រគល់អោយមកគេ គេហុចម៉េគ្រូអោយកម្មការហេីយចុះត្រឡប់មកថេីបមាត់បុរសជាទីស្រឡាញ់ចំពោះមុខអ្នកគ្រប់គ្នា

« អាស់បានហេីយ....» Namjoonទាញផ្តាច់បបូរមាត់jinចេញ រាងតូចសម្លឹងមេីលទាំងមិនពេញចិត្ត

« joonieមានរបស់អោយចង់អោយ...»

នាយនិយាយរួចយហេីយ ស្រាប់តែលុតជង្គង់ចុះដកហូតប្រអប់ចិញ្ចៀនមួយគូរបង្ហាញសម្រាប់jin

Jinខ្ទប់មាត់ស្ទេីរមិនជឿថាគេទៅគិតស្អីបានជាហ៊ានមកធ្វេីដូច្នេះ ដឹងទេវាជាការសុំរៀបការណា៎...

« joonieធ្វេីអី គេមេីលមកច្រេីនណាស់ងេីបឡេីង»
គេអៀនចង់ជ្រែកដីមិនយល់ទេទាំងដែររាល់ដងចង់អ្នកណាបេីកភ្នែកមេីលរយលានក៏មិនខ្លាច តែលេីកនេះគេពិតជាអៀនណាស់ ព្រោះគ្រប់គ្នាក្នុងកម្មវិធីងេីបឈរមកមេីលនឹងអបអរគេទាំងអស់

♛BO̸S̸S̸♛حيث تعيش القصص. اكتشف الآن