B̶O̶S̶S̶ ភាគ៣៧

537 67 0
                                    

កន្លងអស់ជាងបីម៉ោងការហាត់ប្រាណយ៉ាងសែនក្តៅដូចភ្នំភ្លេីងបានកន្លងផុតអស់ទៅ jinបាននាំប្រុសក្មេចេញមកស្លៀកពាក់វិញរាងអស់កម្លាំងបន្តិចតែមិនអីទេ

« មកអង្គុយទីនេះមកbossជូតសក់អោយ »

« ហិហិបាទ...» កាយកម្លោះរត់ទៅអង្គុយចន្លោះភ្លៅរាងតូចឯរាងតូចកំពុងអង្គុយលេីគ្រែសឹមទាញក្បាលគេអោយផ្អែកភ្លៅខ្លួនហេីយចាប់កន្សែងតូចមកជូតសក់រលោងថេីរៗ

« សឺត ក្រអូបណាស់ អនាគតជាប្តីអ្នកណាទេនៀក៎! »

« ប្តីរបស់ jin jin ហិហិ...»  joonieឆ្លេីយទៅម្ចាស់សំណួរវិញសឹមសេីចកក្អឹកស្ញេញដាក់ jinមេីលមុខគេជាមួយអារម្មណ៍សែនស្រឡាញ់ពន់ពេក ។ បន្ទាប់មកគេក៏ជូតសក់អោយនាយបណ្តេីរៗ

« bossតូចហា៎joonieសួរមួយមេីល!!...»

« ហឹមចង់សួរអី »

« គឺ ឯណាប៉ាម៉ាក់bossនោះ ពួកគាត់ទៅណា? »
សំណួរមួយនេះគេដឹងក្នុងចិត្តស្រាច់ទៅហេីយថារាងតូចគ្មានឪពុកម្តាយទេ តែគេចង់ដឹងគ្រប់យ៉ាងទាក់ទងនឹងជីវិតរាងតូចថាគេធ្វេីស្អីខ្លះបានជាអាចបន្តរដំណេីរជីវិតកំព្រៀរឪពុកម្តាយរហូតមានបានថ្នាក់នេះ? ។ jinទម្លាក់កន្សែងចុះ ទម្លាក់ទឹកមុខសោកសៅយ៉ាងទន់ជ្រាយចំពោះមុខនាយដែលគេមិនធ្លាប់បង្ហាញវាចំពោះនរណាម្នាក់ទេ តែចំពោះមុខប្រុសនេះគេតែងទន់ជ្រាយជានិច្ចនឹងមិនអាចលាក់អារម្មណ៍សោកសៅឈឺចាប់បានឡេីយ សឹមគេនិយាយរ៉ាយរ៉ាបប្រាបការពិតគ្រប់យ៉ាងអោយនាយស្តាប់....

« ដំបូងbossត្រឹមជាក្មេងម្នាក់ដែលរស់នៅមានសុភមង្គលជាមួយគ្រួសារតូចមួយ គឺមានម៉ាក់ នឹងប៉ាដ៏ល្អម្នាក់ តែក្តីសុខគឺមិនបាននៅខាងbossរហូតទេ ថ្ងៃមួយប៉ាត្រូវបានខ្ស័យធន់មុខជំនួញ ព្រោះតែចាញ់បោកជំនួយការរបស់គាត់ គាត់បានបាត់បង់អ្វីៗគ្រប់យ៉ាងមិនថាជាទ្រព្យសម្បត្តិ ចម្ការ គាត់បាត់បង់ទាំងអស់ព្រោះតែការទុកចិត្តមនុស្សខុសរហូតបណ្តាលអោយគ្រួសារយេីងត្រូវធ្លាក់ខ្លួន ប៉ា...ប៉ាបានសម្លាប់ខ្លួនដោយសារតែគំគួនជាមួយគេ  គាត់ដាច់ចិត្តណាស់ ឯម៉ាក់វិញក៏ត្រូវលោតទឹកសម្លាប់ខ្លួនទៅតាមប៉ាដោយបន្សល់ទុកត្រឹមតែវិមានមួយនេះនឹងbossអោយនៅតែម្នាក់ឯង.... ពេលនោះbossគ្មានសល់អ្នកណាទេ ម៉ាក់ ប៉ា គ្រួសារធ្លាប់សុខសាន្តប្រែជាបែបនេះអស់ bossរស់ទាំងគ្មានអ្វីគ្រប់យ៉ាង ជីវិតជាក្មេងកំព្រៀ រស់រសាត់ដូចជាក្បូន តែដោយសារគនុំ ដោយសារមហិច្ឆតានៃការទាមទារអ្វីដែលជារបស់bossមកវិញ bossក៏បានងេីបឡេីង ចាប់ផ្តេីមបេីករបរជំនួយញបន្តពីប៉ាតាំងពីអាយ15ឆ្នាំ....15ឆ្នាំbossដូចជាក្មេងម្នាក់ដែលអ្នកណាក៏មេីលងាយជិះជាន់រហូតជំនួញមួយនោះក៏រលាយអស់ តែដោយការមិនបោះបង់ជាមួយភាពសងសឹកអាចមានអំណាចកំចាត់អ្នកដែលបានក្បត់ឪពុករបស់bossបាន bossក៏បានចូលខ្លួនក្នុងសង្គមងងឹតតាំងខ្លួនជាមា៉ហ្វៀក្នុងអាយុ19ឆ្នាំហេីយក៏បានបេីកក្រុមហ៊ុនផលិតនានិកាឡេីងមក តស៊ូរហូតបានយកលុយទៅទិញដីចម្កាមកវិញព្រមទាំងទាញយកជំនួយទាំងឡាយមកក្នុងដៃវិញ មិនថារឿងឈឺចាប់យ៉ាងណា វេតនាយ៉ាងណា គេមេីលងាយមេីលថោកយ៉ាងណា ក៏bossមិនរាថយ ហេីយវាក៏បានងាប់ក្នុងកណ្តាប់ដៃbossដែរ គឺទាំងអស់....ហេីយចាប់ពីថ្ងៃនឹងមកដល់ឥឡូវbossរស់នៅមិនដែលទុកចិត្តអ្នកណាទៀតទេ ព្រោះមិនចង់ដូចជាប៉ា....ហេីយ...គេងលក់ហេីយហ៎!! »

♛BO̸S̸S̸♛Where stories live. Discover now