B̶O̶S̶S̶ ភាគ៣៦

581 70 0
                                    

វិមានអាយស្កាតឡែន

    ឡានទំនេីបសំចតខាងមុខវិមានមហាសាលរបស់ត្រកូលអាយស្កាតឡែន jinចុះពីលេីឡានបណ្តេីរក្មេងក្បាលធំពីក្រោយត្រុកៗដូចឆ្កែ មកដល់ខាងក្នុងភ្លាមនាយក្មេងរត់ទៅអោបម៉ែដោះមុនគេ ព្រោះតែនឹក ឯម៉ែដោះរួមទាំងអ្នកបម្រេីនាំគ្នាសេីចក្អាកក្អាយជាមួយកាយវិការរបស់គេគ្រប់គ្នាមិនលេីកលែងសូម្បីតែjinដែលឈរញញឹមមាត់ទ្វាទាំងមានក្តីសុខ

« ម៉ែដោះបាទ អូនមកវិញហេីយ នឹកម៉ែដោះណាស់ »

« ហិម៉ែដោះក៏នឹកអ្នកប្រុសដែរ យ៉ាងមិចហេីយនេះជាហេីយមេនទេនឹង »

« ជាហេីយ joonieជាហេីយឃេីញទេ »
នាយកម្លោះបង្វិលខ្លួនមួយជុំអោយអ្នកគ្រប់គ្នាមេីលហេីយក៏សេីចស្ញេញដាក់អ្នកបម្រេីប្រុសស្រីធ្វេីអោយពួកគេសេីចសប្បាយនឹងកាន់តែគោរពស្រឡាញឮនាយយ៉ាងខ្លាំង

« ហិjoonieក៏នឹកបងៗអ៊ំៗពូៗដែរ »

« អា៎ៗ...នឹកល្មមៗបានហេីយ តោះទៅងូតទឹកស្អុយខ្លួនណាស់ » jinដេីរមកចាប់ទាញត្រចៀកគេអូសទៅខាងលេីមិនអិញ្ចឹងទេនៅតាប៉ែជាមួយអ្នកបម្រេីមិននឹងឯង។ joonieមុខស្អុយក្រព័ទ្ធដៃចងមុខចូលគ្នាចងទាំងចិញ្ចេីម ហេីយដេីរទៅកាន់បន្ទប់ជាមួយjinបាត់

« ហឹមអ្នកប្រុសអឺយអ្នកប្រុស ចរិកបែបនេះទេតេីបានជាbossគាត់ស្រឡាញ់ណាស់ bossពីមុនមិនមេនបែបនេះទេ »

« មេនហេីយម៉ែដោះ តាំងពីដេីមគាត់មិនសឹងតែចេះញញឹម បាយផ្ទះគាត់សឹងតែមិនប៉ះ វេលាកន្លងគាត់តែងចំណាយលេីការងារគាត់ជាង គាត់ស្ងប់ស្ងាត់គួរអោយខ្លាចតែមេីលពេលនេះទៅថាគាត់ញញឹមរីករាយយ៉ាងណា ពេលនេះទេីបខ្ញុំដឹងថាbossមិនមេនកំណាចទេ គាត់គ្រាន់តែជាមនុស្សឯការខ្វះភាពកក់ក្តៅនឹងមនុស្សត្រូវចិត្តបែបនេះឯង »

សម្តីអ្នកបម្រេីធ្វេីការជាមួយjinជាច្រេីនឆ្នាំបាននិយាយពីរឿងនេះឡេីងរហូតបានលឺដល់ត្រចៀកឆៃ ឆៃឈូសជេីងទាំងញញឹមមានក្តីសុខដូចគ្នាព្រោះគេក៏ដឹងដែរថាឥឡូវbossរបស់គេមានសុភមង្គលយ៉ាងណាដែលមិនមេនជាbossយ៉ាងសោះកក្រោះគ្មានក្តីមេតាដូចមុនៗនោះទេ

♛BO̸S̸S̸♛Dove le storie prendono vita. Scoprilo ora