B̶O̶S̶S̶ ភាគ៣៨

502 59 0
                                    

+យប់

យប់មកដល់ភ្លាមNamjoonមានអារម្មណ៍មិនស្ងប់ឡេីយ ពេលនេះbossតូចរបស់គេកំពុងតែងូតទឹករៀបចំខ្លួនជាអោកាសអោយគេអាចទាក់ទងនៅអង្គភាពបានងាយស្រួល

« ហាឡូខ្ញុំ 003និយាយ » សំឡេងរអាល់រអួលដូចជាមានដុំថ្មមួយដុំជាប់ក្នុងបំពង់ក កាយកម្លោះមាំស្ទេីរតែហេីមពាក្យនេះនិយាយមិនចេញសោះឡេីយ

« ឆាប់និយាយមក »

« យប់នេះម៉ោង៩ ពួកគេទាំងពីរបានណាត់គ្នានៅឯកប៉ាល់ធំ ក្បែរស្ពៀនឆ្លងដែន ដឹកអាវុធខុសច្បាប់ធំមួយ »

« ឯងមានភស្តុតាងទេ »

« ខ្ញុំបានបញ្ជូនទៅហេីយ...ក្រដាសមួយសន្លឹកនោះអាច...អាច...អាចបញ្ជាក់គេបានហេីយ!! »
នាយនិយាយទាំងអួលណែនក្នុងទ្រូងសែនឈឺស្កៀកកាលដែលត្រូវដេីរមកដល់ផ្លូវទាល់មួយនេះ រវាងពាក្យថាស្នេហានឹងភារកិច្ច!...នាយសែនឈឺចិត្តជាមួយខ្លួនឯងកាលដែលត្រូវមកក្បត់មនុស្សដែលខ្លួនស្រឡាញ់បែបនេះ តែនាយគ្មានជំរេីសទេ។

ក្រដាស់ដែលជុងបានអោយវាជាក្រដាស់ជួញដូអាវុធខុសច្បា់នោះឯង មានទាំងសុីញេថេយ៉ុងរួមជាមួយអាយស្កាតឡែនរួមគ្នា គេបានផ្ញេីរវាតាម0010ប្រគល់ទៅអោយខាងអង្គភាពហេីយពួកគេនឹងចុះចាត់ការយប់នេះភ្លាម

« ល្អណាស់003 ឯងមិនដែរអោយយេីងខកចិត្តម្តងណាទេ »

« មេ...មេកង សន្យានឹងខ្ញុំហេីយ ថាមិនធ្វេីអីគេទេណា៎ ខ្ញុំសុំអង្វរ...»

« មិនអាចទេ វាបានសម្លាប់ភ្នាក់ងារសំងាត់យេីងអស់ច្រេីនណាស់ លេីកនេះយេីងនឹងចាប់វាញាត់គុកទាំងមូល បេីវាប្រកែកយេីងនឹងបាញ់វាសម្លាប់ចោលតែម្តង!! »

ទឺត!~~

ប្រព័ន្ធបានផ្តាច់សម្តីមេការដូចជាខឹងនឹងអាយស្កាតឡែនតាំងតែពីជាតិណាមកអិញ្ចឹង Namjoonដកដង្ហេីមដង្ហក់ទាំងតឹងណែន កែវភ្នែកក្រហមតែតខំទប់ទឹកភ្នែកមិនអោយស្រក់ ព្រោះតែខឹងស្អប់ជាមួយខ្លួនឯងដែលធ្វេីបែបនេះ

« បងសុំទោសអូនseokjin...តែបងគ្មានជម្រេីសទេ »

« joonieនៅឈរធ្វេីអីនឹង ឆាប់មកគេងមក » សម្លេងស្រទន់មានមនោសសញ្ចេតនាកំពុងតែស្រែកហៅគេ នាយបំលែងទឹកមុខពីលោកសៅរីងរីលាក់លាមភាពឈឺចាប់ចេញ សឹមញញឹមស្ញេញមកអោបកាយតូចមួយទំហឹងទប់សឹងមិនជាប់។

♛BO̸S̸S̸♛Où les histoires vivent. Découvrez maintenant