B̶O̶S̶S̶ ភាគ15

713 72 2
                                    

កាត់មកខាងថេយ៉ុងរេជីអូនកំពុងតែមិនដឹងទេថាខ្លួនយកបន្លាមកដាំជាប់នឹងខ្លួននោះ ព្រោះតែសប្បាយគេមិនអាចគិតច្រេីន ពិសេសប្រវត្តិជុងហ្គុកបញ្ជាក់យ៉ាងច្បាស់ថានាយត្រឹមជាអ្នករត់តុធម្មតាៗប៉ុណ្ណោះឯង។ ចេយ៉ុងបានបេីកឡានមកវិមានអាយស្កាតឡែនវិញក្នុងបំណងសួរសុខទុក្ខមិត្តពិសេសមកមេីលមនុស្សសំណាងបានក្លាយជាម្ចាស់បេះដូងមិត្តរបស់គេនោះអី

« ឯណាSeokjin!! » ថេយ៉ុងសួរទៅឆៃ

« គាត់នៅបន្ទប់ទទួលភ្ញៀវបាទ » ឆៃ

« នែ៎! ប្រុសម្នាក់នោះនៅនឹងដែរហ្ហេស! »

« បាទនៅនឹងទាំងពីរកំពុងប្រលែងគ្នាដូចឆ្កែ ហិហិ » ឆៃខ្ទប់មាត់សេីចតែថេយ៉ុងសម្លក់មុខទេីបឆៃបែរមកធ្វេីធម្មតាវិញ លេងសេីចតិចមិនបាន។ ថេយ៉ុងលួចលបដេីរចូលទៅរកមិត្តសំណព្វ ពួនមេីលពីចម្ងាយឃេីញដូចអ្វីដែលឆៃបាននិយាយពិតមេន គឺកំពុងប្រលែងគ្នាដូចឆ្កែឆ្មា មិនដឹងជាស្អីទេ មានអាជិះ អាថេីបអាយំមិនចេះហត់

តែខ្លួនក៏លួចសប្បាយចិត្តនឹងញញឹមកាលដែលឃេីញមិត្តកំពុងរីករាយនឹងអាចញញឹមឡេីងវិញ Seokjinបាត់បង់ស្នាមញញឹមមកជាយូរហេីយ

« អូថេយ៉ុង!...ឯងមកម៉េចមិនប្រាប់យេីងមុន » jinទាញអោយក្មេងក្បាលធំដែលដេកកិនលេីខ្លួនងេីបចេញហេីយងេីបឈរកិបលេវអាវមកទទួលមិត្តដោយធ្វេីទឹកមុខមាំតាមធម្មតាមកវិញ

« យេីងដឹងអស់ហេីយមិនបាច់មកធ្វេីមុខមាំដាក់ទេ មោះៗ គេជាអ្នកណាមកពីណាដែរ » ពួកគេទាំងអស់មកអង្គុយលេីសាឡុងវិញចំណែកNamjoonស្ងាត់ជ្រៀមសម្លឹងទៅថេយ៉ុងមិនព្រិចដោយសារតែឆ្ងល់

« យេីងលាក់ឯងមិនជិតសោះ! » jin

« រឿងឯងស្អីក៏យេីងដឹងដែរមិនបាច់មកលាក់ទេ ហេីយគេជាអ្នកណាមកពីណា....លោកឈ្មោះអី! » ថេយ៉ុងសួរឈ្មោះនាយមេីលពីក្រោមទៅលេីឃេីញសង្ហារស្អាតណាស់ ចឹងបានអាចទាក់ចិត្តមិត្តសម្លាញ់គេបាន ។ Namjoonធ្វេីភ្នែកស្លេស្លឺមេីលមុខjinហេីយហេីបមាត់និយាយមកនាំអោយថេយ៉ុងខ្នាញ់....

« អូនឈ្មោះjoonieបាទ!! »

« ពុទ្ធោSeokjinនេះឯង....»

« កុំហ៊ានថាគេឆ្កួតអោយសោះ គេគ្រាន់តែបាត់បង់ការចងចាំ » jinមុខមាំទៅមិត្តវិញនាំអោយថេយ៉ុងលេបទឹលមាត់ក្អឹក

♛BO̸S̸S̸♛Where stories live. Discover now