B̶O̶S̶S̶ ភាគ៣២

642 65 0
                                    

មួយខែកន្លងផុតទៅ

  ផ្ការីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទឹកសន្សេីមចាប់ផ្តេីមស្រក់បន្តិចម្តងបន្តិចចុះមកលេីស្រទាន់ផ្កាយ៉ាងស្រស់ស្អាត វេលាមួយខែបានដេីរយ៉ាងលឿនក្នុងមួយពព្រិចភ្នែក តែអារម្មណ៍របស់លោកអាយស្កាតឡែនកម្លោះតូចវ័សាបសិប នៅតែសោកសៅពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងរីងរែក្នុងចិត្ត ព្រោះតែមនុស្សដែលគេកំពុងពេញស្រឡាញ់នៅតែបន្តស្នាក់នៅលេីគ្រែនៅឡេីយ

« យូរហេីយjoonie...ស្មានណាបងព្រមងេីបមករកអូនវិញ ឬបងមិនស្រឡាញ់អូនទេឬ! អត់ទេកុំបែបនេះអី ធ្វេីអោយអូនប្រគល់អ្វីៗអោយបងហេីយ កុំទុកអោយអូននៅបែបនេះ » សម្លេងសែនគ្រោតគ្រាតបង្កប់នៅភាពសោកការជាមួយការទន្ទឹមរងចាំអោយម្ចាស់ដួងចិត្តភ្ញាក់ដឹងខ្លួនឡេីងវិញ Namjoonមិនទាន់មានអាការ:ច្បាស់លាស់សម្រាប់អោយខាងពេទ្យបញ្ជាក់បានទេថាគេនឹងដឹងខ្លួនមកវិញពេលណារឺត្រូវគេងបែបនេះរហូត។ មកដល់ពេលនេះជីនមិនបានទៅវិមានវិញសូម្បីម្តង ការងារក៏លេងទៅ ក្រុមហ៊ុនក៏លេងមេីលគឺម្ភៃបួនម៉ោងនៅជាប់ជាមួយNamjoonគ្រប់ពេលដេីម្បីមេីលថែរគេ។ ការងារគ្រប់យ៉ាងគឺប្រគល់ជូនឆៃទាំងអស់

« ហុឹក...បងអាក្រក់ណាស់ » សម្លឹងមុខគេយូរធ្វេីអោយចិត្តនេះអង្រួនញាប់ញ័រហូរស្រក់ទឹកភ្នែកមកធ្លាក់ទៅលេីខ្នងដៃអ្នកជំងឺភ្លាមៗ តេីដឹងទេថាគេវេតនាចិត្តបែបណាត្រូវមកនិយាយម្នាក់ឯងរាល់ថ្ងៃរាល់ពេលរាល់យប់ ត្រូវរងាយ៉ាងណាពេលមិនមានគេអោប ត្រូវស្ងប់ត្រចៀកបែបណាពេលលេងមានសម្លេងរំខានញិកញក់ខុសរបៀបមួយនោះ គេបន្តររស់បែបនេះមិនបានទៀតទេ

« bossបានហេីយ...» ឆៃឃេីញត្រឹមតែលួងលោករាងតូចតែប៉ុណ្ណោះ គេដឹងថាគាត់ស្រឡាញ់នាយម្នាក់នោះបែបណា

« ហឹមមិនអីទេ ឯងចេញទៅទិញទឹកដោះគោសូកូឡាមក ពេលjoonieភ្ញាក់គេនឹងទារកមិនខាន »

« boss~~~» ឆៃអាណិតចៅហ្វាយនាយពន់ពេក ពីដេីមគាត់មិនមេនអិញ្ចឹងទេ។ ទឹកដោះគោប្រេីអោយគេទៅទិញទុករាល់ថ្ងៃរហូតទុកចោលពេលក្បាលគ្រែពេទ្យ គាត់តែងនិយាយបែបនេះថាពេលNamjoonភ្ញាក់គេនឹងរកមិនខាន។

♛BO̸S̸S̸♛Where stories live. Discover now