B̶O̶S̶S̶ ភាគ7

838 79 0
                                    

      Jinយកសម្លៀកបំពាក់ដែលបានកម្មង់ទិញពីហាងថ្លៃជាពិសេសសម្រាប់Namjoonយកទៅស្លៀកពាក់អោយនាយ ក្នុងនោះមានគ្រប់ម៉ូតទាំងអាវគេងយប់ក៏មានដែរ។រាងតូចយកឈុតពណ៍ទឹកសមុទ្រមានរូបតុក្តកាRjមកស្លៀកអោយនាយរួចក៏នាំអោយទៅគេងនៅលេីគ្រែរបស់ខ្លួនជាមុនព្រោះគេនៅបង្ហេីយការងារក្នុងក្រុមហ៊ុនបន្តិចសិន

« bossតូចអត់គេងទេហ៎! »

« គេងមុនទៅ bossបង្ហេីយការងារសិនណា »

« បាទ...»

« សឺត*ឆ្លាតណាស់ » មុននឹងទៅរាងតូចឆ្លៀតបោះស្នាមថេីបទៅអោយក្មេងក្បាលធំបន្តិច មុននឹងដេីរសម្តៅមកតុធ្វេីការរបស់ខ្លួនដែលមានឯកសារគរយ៉ាងរញេរញៃ វាជាក្រដាសម៉ូតនាឡិកាដែលjinបានឆ្នៃឡេីងរាប់រយក្រដាស់នៅមានភ្ជួរតាមជញ្ជាំងក៏មានថែមទៀត។ គេទាញយកកុំព្យូទ័រដេីម្បីពិនិត្យទិន្នន័យន័យការលក់នាឡិកាប្រចាំខែនៅក្រុមហ៊ុនរបស់ខ្លួនឃេីញថាវានៅតែដូចដេីម មិនបាត់មិនខាតអ្វីឡេីយ។

អង្គុយធ្វេីការសុខៗរាងតូចងាកសម្លឹងមេីលទៅអ្នកដែលគេងនៅលេីគ្រែឃេីញថាគេបានគេងលក់បាត់ទៅហេីយទេីបគេទាញកុំព្យូទ័របិទ យកទូស័ព្ទចុចខលទៅកូនចៅរបស់ខ្លួនមុននឹងនិយាយ...

« ប្រវត្តិរបស់គេដែលយេីងអោយសេុីបបានអ្វីខ្លះហេីយ! »

« បានហេីយទាន! »

« ល្អ! ស្អែកយកទៅអោយយេីងនៅឯកន្លែងធ្វេីការចុះ »

« បាទទាន ខ្ញុំនឹងបញ្ជូនទៅព្រឹកនេះ ទឺត* »

ទូរស័ព្ទកាច់ផ្តាច់Seokjinទម្លាក់ទូរស័ព្ទដាក់លេីតុរួចឡេីងមកគេងលេីគ្រែជាមួយNamjoonទាំងគេងបែរទៅម្ខាងព្រោះមិនចង់រំខានក្មេងដែលគេងលក់ហេីយនោះទេ គេចុចបិទភ្លេីងនៅសល់តែភ្លេីងរាត្រីតូចមួយក្បែរក្បាលគ្រែរួចក៏សង្ងំគេងទាំងនឿយហត់ដូចគ្នា

« bossតូចហា៎..អោបjoonieតិចបានទេ joonieខ្លាច »
មួយសន្ទុះសំនៀងល្វេីយៗសុាំត្រចៀកបានបន្លឺឡេីងធ្វេីអោយSeokjinត្រូវបេីកភ្នែកងាកមកមេីលទាល់តែបាន។ គេសម្លឹងមេីលមុខអង្វករបស់Namjoonបន្តិចរួចក៏ចូលទៅអោបនាយទៅតាមការសុំ

♛BO̸S̸S̸♛Where stories live. Discover now