< ថេយ៍ បងគិតរួចហើយបងនិងអោយអូនផ្អាករៀនមួយរយៈ ព្រោះបងចង់អោយអូនសម្រាកកុំអោយគឹតច្រើន > រាងសង្ហាដែលកំពុងគេងក្បែរនាយតូច ក៏ចាប់និយាយឡើង
< បែបណាក៏បានខ្ញុំតាមលោកទាំងអស់ >
< ល្មមឈប់ប្រើពាក្យ'លោក'និង'ខ្ញុំ'ទៀតទៅបងស្ដាប់ហើយស្រគាលត្រចៀកណាស់ > នាយក្រាស់ងើបអង្គុយចុះសម្លឹងទៅរាងតូច
< ចឹង..ហៅបែបមិចវិញទៅ >
< អូនត្រូវហៅខ្លួនឯងថា'អូនហើយហៅបងថា'បង'
យល់ទេ > មិនត្រឹមតែនិយាយ នាយអោនមុខកាន់តែជិតទៅរកនាយតូច ដល់ថ្នាក់គេត្រូវងាកមុខចេញពីនាយ
< យល់..យល់.ហើយ > ថេយ៉ុងតបទាំង រដឹបរដុបព្រោះភ័យៗយ៉ាងមិចមិនដឹង
< ចឹងសាកហៅទៅមើល > ជុងហ្គុកញញឹមចុងមាត់ ប្រឹងអោនមុខទៅតាមថេយ៉ុងកាន់តែខ្លាំង តែក៏ត្រូវនាយតូចលើកដៃទប់ទ្រូងគេជាប់កុំអោយអោនមកជឹតទៀត
< លឿនឡើងថេយ៍ និយាយថាអូនស្រឡាញ់បង បានទេនិយាយមកបងចង់ស្ដាប់ > ជុងហ្គុករំអុក ទាមទារកាន់តែខ្លាំង នាយតូចក៏ដកដង្ហើមយឺតៗ សម្រួលអារម្មណ៍បន្តិចទើបនិយាយ .
< អូន..អូន.ស្រឡាញ់.បង > និយាយរួចក៏ងាកមុខចេញព្រោះតែអៀននិងនាយក្រាស់ ជុងហ្គុក ឃើញហើយក៏សើចបន្តិច រួចក៏អោបថើបថ្ពាល់នាយតូចពីរខ្សឺត
< មិចក៏លោក.បងថើបអូន > រាងតូចលើកដៃម្ខាងស្ទាបថ្ពាល់កន្លែងនាយថើប អារម្មណ៍គេហាក់ដូចជាកំពុងច្របូកច្របល់ណាស់
< ហេតុអីថើបមិនបាន? ពីមុនពួកយើងធ្វើលើសពីថើបទៀតមិនថាផង >
< ធ្វើ.ធ្វើអី >
< ចាំបងប្រាប់ > នាយក្រាស់ញញឹមយ៉ាងកំហូច អោនទៅថើបនាយតូចសារជាថ្មីព្រមទាំង លើកមកអង្អែលសាច់ចង្កេះថេយ៉ុងចុះឡើង រាងតូចក៏ភ្ញាក់មិនស្ទើរ រហ័សរុញនាយក្រាស់ចេញពីខ្លួនយ៉ាងលឿន
< បានហើយ..ងងុយគេងណាស់ > ថេយ៉ុងធ្វើជាស្ងាបបន្តិច ធ្វើមុខកូនឆ្មាយ៉ាងគួរអោយខ្នាញ់ដាក់រាងក្រាស់ នេះយល់ថានៅឈឺមិនទាន់ជាទេកុំអីរំលោភបាត់ហើយ ដោយខ្ជិលធ្វើបាបក្មេងបន្តជុងហ្គុកក៏ទម្លាក់ខ្លួនគេងអោបថេយ៉ុងជាប់ ចំណែករាងតូចក៏នៅស្ងៀមមិនយូរក៏គេងលក់ ជីមីនមកដល់ក៏ញញឹមបន្តិចទម្លាក់ខ្លួនគេងក្បែរនាយតូចដែល ។
The morning 🌞🌄
ព្រឹកថ្ងៃថ្មីនាយក្រាស់ទាំងពីរត្រូវត្រឡប់ ទៅធ្វើការវិញព្រោះក៏ទុកការងារចោល យូរគួរសមដែរទោះបីមានជំនិតចាត់ចែងតែពួកនាយក៏ទៅមើលដោយផ្ទាល់មិនអាចពឹងតែកូនចៅបានទេ ដោយឡែកនាយតូចនៅគេងលង់លក់នៅឡើយ ពេលមុនតែងតែជាអ្នកដាស់ពួកនាយពេលនេះក្លាយជាក្មេងគេងទ្រមក់ហើយ ។
< ថេយ៍ៗ > ជីមីន អោនទៅជិតនាយតូចហៅគេតិចៗ ក្បែរត្រចៀកព្រោះតែត្រូវប្រាប់គេ នាយខ្លាចគេភ្ញាក់ឡើងរកពួកនាយ
< ហឹម ..> ថេយ៉ុង រើបម្រាស់ខ្លួនតិចៗ ព្រមនិងបន្លឺសម្លេងដើមក
< បងនិងជុងហ្គុកត្រូវទៅធ្វើការហើយ អូននៅផ្ទះគេងបន្តចុះតែងើបពីគេត្រូវញាំអាហារហើយលេបថ្នាំផងណា ថ្ងៃត្រង់បងមកផ្ទះវិញ > នាយនិយាយហើយ
ថេយ៉ុងក៏គ្រហឹមបន្តិចបញ្ជាក់ថាគេដឹងហើយ នាយក្រាស់ក៏អោនទៅថើបថ្ងាស់គេមួយខ្សឺតហើយក៏ចាកចេញទៅ
ថេយ៉ុងបន្តគេងដល់ម៉ោងប្រហែល៩ក៏ភ្ញាក់ឡើងងូតទឹករៀបចំខ្លួនចុះទៅខាងក្រោមញាំអាហារ និងលេបថ្នាំតាមនាយក្រាសផ្ដែផ្ដាំ ចំណាយពេលលេងនៅក្នុងសួនអស់ចិត្តនាយតូចក៏ចូលមកក្នុងផ្ទះវិញ រួចក៏ដើរទៅផ្ទះបាយព្រោះអ្នកបម្រើនៅទីនោះ
< បងស្រីកំពុងធ្វើអីនិង!! > ថេយ៉ុង អើតកងាកមើល ទៅរកចង់ដឹងគេធ្វើអីខ្លះ
< អ្នកប្រុស!! គឺខ្ញុំកំពុងធ្វើអាហារអោយអ្នកប្រុសនិងចៅហ្វាយ >
< ខ្ញុំសូមធ្វើផងបានទេ >
< គឺមិនបានទេ ចៅហ្វាយហាមមិនអោយអ្នកប្រុស
ធ្វើអីទេ > នាងក្រវីក្បាលលើកដៃហាមប្រាមដាក់នាយតូច ព្រោះចៅហ្វាយចេញបញ្ជាមកបែបនេះនាងមិនហ៊ានប្រឆាំងទេ
< តែខ្ញុំចង់ធ្វើ សូមអង្វរណា ណាបងស្រី > នាយតូចប្រើកែវភ្នែកនិងទឹកមុខម៉ក់ៗ ដាក់នាង អោយតែបែបនេះប្រកែកយ៉ាងមិចបានទៅ
< ក៏បានដែរ >
< យេ!! > ថេយ៉ុងសើចឡើង ទាំងសប្បាយចិត្តព្រោះគេក៏អផ្សុកដែលចងរកអ្វីធ្វើខ្លះ ដើម្បីកុំអោយធុញថប់ពេក
< អួយ! > ថេយ៉ុងលើកដៃដែលមុតឡើងស្រែកបន្តិចដោយការឈឺចាប់
< អ្នកប្រុស! ស្លាប់ហើយបើចៅហ្វាយដឹងស្លាប់មិន
ខានទេ > នាងនិយាយឡើងទាំងភិតភ័យ
< របួសប៉ុណ្ណឹងមិនស្លាប់ទេ បងកុំភ័យពេក >
< មានរឿងអីហេស៎!! >
______________________________________
រោងចអានភាគបន្ត💜💜
// រីករាយក្នុងការអាន //❤️❤️
YuIn 🐻
ŞİMDİ OKUDUĞUN
💟 Two Husband of Billionaire 🔥💵 End 💜
Fantastik" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
ភាគ១៨: អូនស្រឡាញ់បង.
En başından başla
