ភាគ១៧: ពួកលោកជាអ្នកណា!!

Start from the beginning
                                        

< ខ្ញុំពិនិត្យឃើញថាគេបាត់បង់ការចងចាំពាក់កណ្តាល គេចងចាំតែរឿងចាស់ៗប៉ុណ្ណោះ ការចងចាំរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះគេមិនចាំទេ >

< បែបនេះទើបថេយ៍ស្គាល់ខ្លួនឯង
តែបែរជាមិនស្គាល់ពួកយើង
តើពេលណាទើបថេយ៍អាចដូចដើម? >

< ពេលនេះគេទើបតែដឹងខ្លួន កុំទាន់អាលរំលឹករឿងការចងចាំគេអី អ្នកទាំងពីរអាចចាប់ផ្ដើមរំលឹកពីរឿងដែលធ្លាប់ធ្វើនិងកន្លែងដែលធ្លាប់ទៅជាមួយគ្នាបាន ចាំខ្ញុំចេញថ្នាំអោយគេលេបអោយទៀងទាត់ >

< អគុណឯងហើយ > ជុងហ្គុកញញឹមបន្តិចដាក់មិត្ត

< មិនអីទេ លាសិនហើយ > ថាហើយនាយពេទ្យក៏ចាកចេញទៅ បន្សល់ទុករាងក្រាស់ទាំងពីរ ដែលឈរស្ងៀមស្ងាត់ដោយទឹកមុខស្រងូតស្រងាត់ ទោះបីថេយ៉ុងភ្លេចពួកគេក៏មិនអីដែល អោយតែមាន
ថេយ៉ុងនៅទីនេះពួកគេក៏សប្បាយចិត្តណាស់ទៅហើយ។

_ពេលល្ងាច ៚

នៅក្នុងបន្ទប់សម្រាក ដោយមានថេយ៉ុងអង្គុយញាំអាហារនៅលើគ្រែមានជីមីនជាអ្នកបញ្ទុក ដំបូងឡើយ
ថេយ៉ុងប្រកែកណាស់ តែជីមីននៅតែទទូចពេកទើបគេព្រមតែម្ដង

< អឹម. បានហើយខ្ញុំឆ្អែតហើយ > ថេយ៉ុង ខ្ចឹបមាត់ក្រវីក្បាលតិចៗ មិនព្រមទទួលអាហារបន្តទៀត

< នេះញាំទឹកសិនទៅ រួចលេបថ្មាំ > ជីមីនហុចកែវទឹកអោយនាយតូច រួចក៏យកថ្មាំជាច្រើនគ្រាប់អោយគេលេប

< មិនលេបតើបានទេ? វាល្វីងណាស់ > ថេយ៉ុងពេបមាត់សម្លឹងទៅថ្នាំដែលនៅក្នុងដៃជីមីន ទឹកមុខបញ្ចាក់យ៉ាងច្បាស់ថាមិនចូលចិត្ត

< បើមិនលេបមិចនិងជា បើថេយ៍ចង់ឆាប់ជាត្រូវតែលេបណា > ដោយអស់ជម្រើសថេយ៉ុងក៏ទទួលថ្នាំមកលេប លេបរួចក៏ធ្វើទឹកមុខពិបាកមើលដាក់នាយក្រាស់ ជីមីនក៏សើចព្រោះតែខ្នាញ់ពេក

< ត្រូវហើយ! មិចក៏មិនឃើញគេម្នាក់ទៀត >

< អូនរកជុងហ្គុកមែនទេ! គេមានការទៅផ្ទះបន្តិច >

< មិនដឹងហេតុអីមានអារម្មណ៍ថាចង់ឃើញមុខគេម្នាក់នោះ > ត្រូវហើយតាំងពីគេដឹងខ្លួនមកទៅខួរក្បាលគេគ្មានការចងចាំអ្វីនិងអ្នកទាំងពីរនេះទេ តែអារម្មណ៍គេកក់ក្តៅណាស់ពេលមានអ្នកទាំងពីរនៅក្បែរហើយក៏មិនចង់ឃ្លាតឆ្ងាយ

< បងឈ្មោះជីមីន រីឯគេឈ្មោះជុងហ្គុក អូនត្រូវតែចាំឈ្មោះពួកបងអោយច្បាស់ណា > ជីមីនញញឹមឡើង លើកដៃអង្អែលថ្ពាល់នាយតូចតិច រួចនិយាយឡើង
ថេយ៉ុងក៏ង៉ក់ក្បាលតិចៗជាការយល់ស្រប

< តើពេលណាទើបអាចចេញពីពេទ្យបាន? ខ្ញុំមិនចង់នៅទីនេះទេ មានអារម្មណ៍ថាធុញថប់ណាស់ >

< ចាំអូនស្រួលជាងនេះបន្តិចទៅចាំចេញ >

/ ក្រាក /

< អូនចង់ទៅផ្ទះហេស៎! > ជុងហ្គុកមកដល់ក៏លឺការ
សន្ទនារវាងបងប្រុសនិងថេយ៍ ក៏ចាប់សួរនាយតូចឡើង ថេយ៉ុងក៏ង៉ក់ក្បាលដាក់នាយ

< បងសួរមីនហ្យូ រួចហើយបើអូនចង់ចេញថ្ងៃស្អែកពួកយើងអាចទៅផ្ទះបាន > ជុងហ្គុកដើរមករកថេយ៉ុង និយាយទាំងញញឹម សំណាងហើយដែលថេយ៉ុង យល់នៅអ្វីដែលពួកគេនិយាយពីទំនាក់ទំនងរវាងពួកគេ បើមិនចឹងពួកនាយក៏មិនដឹងធ្វើបែបមិចអោយថេយ៉ុង អាចនៅជាមួយពួកគេដែល ព្រោះពួកនាយមិនអាចបង្ខំគេបាននោះទេ។

_ព្រឹកថ្ងៃថ្មីពួកគេ ទាំងបីក៏រៀបចំត្រឡប់ទៅផ្ទះវិញ ថេយ៉ុងមើលទៅសប្បាយចិត្តណាស់ ហើយក៏ចាប់ផ្ដើមនិយាយច្រើនមិនដូចកាលពីមុនទេ តែយ៉ាងណានាយក្រាស់ទាំងពីរក៏នៅតែសប្បាយចិត្តទោះ អត្តចរិតថេយ៉ុង
ផ្លាស់ប្ដូរក៏ដោយ ។

______________________________________

រងចាំអានភាគបន្ត ❤️❤️

// រីករាយក្នុងការអាន //

YuIn 🐻

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now