<<ស៑ូ...>>
ជុងអាដកដង្ហើមដង្ហក់ ដើរចូលខាងក្នុងយ៉ាងត្រហេកត្រហក សម្ដៅទៅគ្រែ ដែលមានអ្នកជម្ងឺមាឌធំ នៅដេកនៅអង្គុយលើនោះមិនទាន់ក្រោក។
<<គេយ៉ាងមិចហើយ>>
ជុងអាងាកទៅសួរ ខាស ដែលអង្គុយនៅសាឡុងក្បែរនោះភ្លាម។
<<ដូចដែលឃើញ ត្រូវធ្ងន់គ្រាន់បើ >>
ជិងអាក្រលេកទៅមើល អ្នកជម្ងឺម្ដងទៀត ទាំងបេះដូងឈឺខ្ទោកៗ បញ្ជាក់ពីការឈឺចាប់ ពេលឃើញគូដណ្ដឹងនៅក្នុងសភាព គួរអោយអាណិតបែបនេះ មុខមាត់ក៎មានស្នាមមុតនិងជាំ ចំណែកជើងត្រូវរុំបង់សងខាងនៅស្មងជើង ក្បាលរុំបង់ដូចគ្នា។
ទោះជាមិនដែលធ្លាប់មុខគ្នាដោយផ្ទាល់ក៎ដោយ ប៉ុន្តែនាងតែងតែតាមដានព័ត៌មានរបស់គេ តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាយរបស់គេ ដែលមានអ្នកខ្លះយកទៅនិយាយវែកញែក បង្ហោះនៅលើសារប្រព័ន្ធ អ៊ីនធឺណេត។
<<គាត់កើតអ្វីបានក្លាយជាបែបនេះ ចៃដន្យពេលម៉ាក់អុំខលប្រាប់ ខ្ញុំស្លុតខ្លាំងពេក មិនបានសួនាំ ប្រញាប់មកទីនេះតែម្ដង>>
<<ក្រឡាប់ឡាន បើតាមប៉ូលីសពិនិត្យមើល គេស្រវឹងស្រាខ្លាំង តែមិនបានខុសទាំងស្រុង ព្រោះមើលតាមកាំមេរ៉ា ដែលនៅក្បែរនោះ ថតជាប់ជាភ័ស្តុតាង មានឡានបើកកាត់មុខ ទើបគេកាច់ចង្កូតជាសវៀងបុកគ្នា ក្លាយជាក្រឡាប់កាប់ផ្ងារតែម្នាក់ឯង>>
<<ចុះឡានដែលបើកកាត់មុខនោះ>>
<<ចាប់មិនបាន តែនិងព្យាយាមតាមរកតាមក្រោយ>>
<<យ៉ាប់ណាស់>>
ជុងអាជញ្ចក់មាត់ នឹកខឹងដល់អ្នកម្ខាងទៀត ដែលភៀសខ្លួនបាត់ មិនទទួលខុសត្រូវ ប៉ុន្តែជឿជាក់ថាខាស មិនទុកអោយវារួចខ្លួនងាយៗនោះទេ។
ជុងអា ងាកខ្លួន ទាញកៅអីដែលនៅក្បែរនោះ មកក្បែរគ្រែ ដាក់ខ្លួនអង្គុយ ចាប់ដៃគ្រើមរបស់សូហ្គា ស្ទាបថ្នមៗ ពរពេញដោយការខ្វល់ខ្វាយ ចំណែកខាស ពេលឃើញបែបនេះ ក៎មិនបាននិយាយអ្វី ក្រៅពីអង្គុយស្ងាត់ៗ ប៉ុន្តែក៎លួចដកដង្ហើមធំម្ដងៗដែល ព្រោះរឿងជីមីនបាត់ខ្លួនមិនដឹងយ៉ាងមិចយ៉ាម៉ាផង ក៌មានរឿងចូលមកថ្មីអោយឈឺក្បាល ក្រញាញ់ខួម្ដងទៀត។
ថ្ងៃថ្មី
ឡានក្រុងពណ៍ក្រហម ឈប់ចត នៅចំណត ដើម្បីទទួលអ្នកដំណើរ ដែលឈរចាំ ហើយនៅពេលអ្នកមកក្រោយឡើងរួចអស់ហើយ ក៎ចេញដំណើរបន្ដ។ ដោយសារ ឡានក្រុងមានតែ15ជួ ធ្វើអោយអ្នកនៅក្នុងនោះ ទៅជាណែនប្រញុល អ្នកខ្លះឈរតោងប្រកាន់ដៃក៎មាន។
<<ឯងមានដឹងព័ត៌មានកាលពីយប់មិញទេ>>
<<ស្អីគេ មិនបានតាមដានមួយរយះហើយរវល់ការងារខ្លាំងពេក>>
<<ងាប់ហើយ...គេល្បីសឹងងាប់ហើយ គឺយប់មិញនេះណា លោកសូហ្គា កូនម្ចាស់ចម្ការតែដ៎ល្បីល្បាយ ក្រឡាប់ឡាន ក្បែរស្លាប់ក្បែររស់>>
សន្ទនារវាងមនុស្សស្រីពីនាក់ ធ្វើអោយក្មេងប្រុសក្មេងតូចល្អិត ដែលឈរនៅក្បែរនោះ ត្រូវផ្ទៀងត្រចៀកស្ដាប់ដោយការចង់ដឹងបន្ថែម ប្រហែលមកពីឮឈ្មោះប្រុសម្នាក់នោះទេដឹង។
<<លោកសូហ្គា ប្រុសព្រាននារីសាច់ក្រអូបដែលយើងឈ្លក់វង្វេងណាស់ មែនទេ>>
<<និងអែង មានអ្នកណាទៀត>>
<<អឺ...សុំទោសផង ខ្ញុំឮអ្នកនាងទាំងពីនិយាយពីរឿងគ្រោះថ្នាក់ តើជាអ្នកណាដែល>>
ជីមីនលូកមាត់និយាយ ខណះដែលដូងលោតញាប់ស្ទើរតែផ្ទះចេញពីក្រៅទ្រូង ក្នុងចិត្តបន់ស្រន់អោយមិនមែនការពិត ត្រចៀកគ្រាន់តែស្ដាប់ច្រឡំ ឈ្មោះតែប៉ុណ្ណោះ។
<<លោកមីន សូហ្គា ស្គាល់ទេ អ្នកជំនួញ និងជាម្ចាស់ចម្ការតែនៅកូរ៉េខាងត្បូងយើងអែង>>
<<គេកើតអ្វី>>
<<ក្រឡាប់ឡាន ក្នុងព័ត៌មានគេដាក់ថា ស្រវឹងហើយបើកបរ តែមិនច្បាស់ទេ ព្រោះព័ត៌មានចុះផ្សាយខ្លះខុសពីគ្នា>>
<<ចុះពេលនេះគេយ៉ាងមិច>> ពេលសួរហើយ ក៎មានអារម្មណ៍ថាក្ដៅត្របកភ្នែក ហេងហាងយ៉ាងមិចក៎មិនដឹង។
<<សម្រាកនៅមន្ទីរពេទ្យ$#_>>
<<របួសធ្ងន់ទេ>>
<<ក្បែរស្លាប់ក្បែររស់>>
ឮហើយ កាន់តែរំជួលចិត្ត ទឹកភ្នែកដែលខំប្រឹងទប់តាំងពីស្ដាប់ដំបូង ក៎ហូមករហាម ញ័រខ្លួនទទ្រើក និងប្រញាប់រត់ទៅខាងមុខ អោយតាកុងឡានឈប់ភ្លាម។
<<គេឆ្គួតឬយ៉ាងមិច គ្រាន់តែរឿងប៉ុណ្ណោះយំរហាម ធ្វើមើលតែជាប់សាច់ឈាម>>
<<មែនហើយ>>
ស្រីពីរនាក់នោះ ពេបមាត់ពេបក៎ និយាយជ្រេញនិងជីមីន ទាំងដែលមិនដឹងសោះថាទំនាក់ទំនង រវាងកូនកម្មករតូចតាច និងអ្នកជំនួញល្បីឈ្មោះមានទំនាក់ទំនងសុីជម្រៅនិងគ្នាយ៉ាងណា។
