ជីមីនកាន់តែរត់ កាន់តែវង្វេង ហើយពេលងាកទៅក្រោយ ក៎មិនឃើញថាសូហ្គាមកតាម និងពេលងាកទៅមើលជុំវិញខ្លួន វាទាំងស្ដុកនិងសម្លេងសត្វយំ ដែលមិនប្រាកដថាវាជាសត្វប្រភេទអ្វី។
ជីមីនងាកមើលរកមើលផ្លូវចុះឡើង កែវភ្នែកបង្ហាញអោយឃើញពីកាភ័យខ្លាច នៅទីបំផុត ក៎សម្រេចចិត្តដើរបកក្រោយវិញ ទាំងញ័រជើងតតាត់។
ងាកមកខាងសូហ្គាវិញ ព្យាយាមរត់តាមរកជីមីន ស្រែកឡើងចង់ផ្អើលព្រៃ រត់ផងដើរផង រកស្នាមដាមក៎ឃើញតម្រុយ តែដល់ពេលមែនទែនទៅវាបាត់ឈឹងនៅទៅវិញ ទើបបានត្រឹមតែញ័រក្នុងអារម្មណ៍ ដើររកទាំងគ្មានកម្លាំងកំហែង ហើយមិនយូប៉ុន្មាន សម្លេងផ្គរលាន់បន្លឺឡើងពេញផ្ទៃមេឃ បានអោយដឹងថានៅពេលបន្ដិចទៀតនេះនិងមានភ្លៀងធ្លាក់មិនខាន។
<<ជីមីន...បានឮយើងហៅទេ>>
គេស្រែកហៅខ្លាំងៗ ទាំងសម្លេងញ័រព្រោះតែភាពភ័យខ្លាច គេមិនដឹងថាគេទន់ជ្រាយអីដល់ថ្នាក់នេះ គ្រាន់តែមនុស្សវង្វេងក្នុងព្រៃធម្មតាសោះ គេហាក់ដូចចង់ខ្យល់ចាប់ ហើយណាមួយភ្លៀងវារកធ្លាក់មកទៀត ក្នុងព្រៃជ្រៅមានតែដើមឈើម្លប់ត្រឈឹងសម្លឹងមើលមិនឃើញពពកបែបនេះ ច្បាស់ជាងងឹតមើលមិនឃើញអីឡើយ។
<<ជីមីន...>>
គេស្រែកហៅហើយហៅទៀត ដើរកាន់តែចូលក្នុងព្រៃជ្រៅជាងមុន តែងាប់ហើយ...មេឃវាដូចឆ្គួត ចេះភ្លៀងមោវូ ដូចគេចាក់ទឹកទៅកើត។
សូហ្គាប្រុងថាយកទូរស័ព្ទមោដើម្បីឈូងភ្លើង តែលូកទៅប៉ះសោះ ប្រហែលជាធ្លាក់ពេលប្រយុទ្ធជាមួយជីមីន ហើយពេលអត់បែបនេះ វាកាន់តែល្វីងមុខលើសដើម។
អាយ!!!
សម្លេងស្រែក ធ្វើអោយគេភ្ញាក់ព្រឺត ព្រមទាំងបេះដូងធ្លាក់ទៅដល់ផ្នែកគោ ខ្លាចថាមានអ្វីកើតឡើង ទើបរហ័សរត់ទៅរកកន្លែងដែលមានសម្លេងស្រែកមិញនេះ សំណាងល្អដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន។
គេរត់ទៅកន្លែងនោះ ឃើញមានទួលខ្ពស់ ជំរាលចុះទៅក្រោម ទើបរំកិលខ្លួនចុះតិចៗ សង្ឃឹមថាជីមីនធ្លាក់ពីលើនេះទៅចុះ ហើយមានស្មានធ្វើអោយគេសប្បាយចិត្តបានពាក់កណ្ដាល ព្រោះចុះទៅដល់ជំរាល ឃើញជីមីនដួលសន្លប់នៅជិតគល់ឈើ បាត់មាត់ឈឹង។
គេស្ទុះទៅលើករាងកាយស្រាលស្ញើក បន្ទាប់មកក៎វាសដីចេញពីមុខស្អាតផូផង់ ហើយលើកបីឡើង ដើរវៀងទៅម្ខាងទៀត ទោះរាងងងឹត តែនៅអាចមើលផ្លូវឃើញខ្លះៗដែល ណាមួយគេធ្លាប់មកទីនេះជាមួយកម្មករចាស់ៗ ដើម្បីរកថ្នាំឈើច្រើនដងដែល។
