រាងកាយតូចស្ដើង ត្រូវបីយកទៅដាក់លើយន្ដហន្ដផ្ទាល់ខ្លួន ដែលចតលើដំបូលអគារ ត្រៀមនិងចេញដំណើរ។ សូហ្គាដាក់ជីមីនអោយដេកនៅលើពូកថ្នមៗ រួចទាញភួយដណ្ដប់អោយដល់ត្រឹមដើមទ្រូង បន្ទាប់មកក៎ដាក់ខ្លួនអង្គុយនៅគែមគ្រែ បាតដៃធំក្រវាសសក់ខ្មៅទន់រលើបឡើងទៅលើ ដើម្បីអោយបានគយគន់មើលវង្វង់មុខស្រស់ស្អាតកាន់តែច្បាស់ជាងមុន។
គេសម្លឹងមើលជីមីនយ៉ាងយូ ដោយមិនងើបទៅណា ក្រសែភ្នែកសម្លឹងមើល បែបស្មានមិនដឹងថាគេកំពុងអ្វី។
<<បើឯងរៀនចប់ ឯងនិងធ្វើអី>>
ខាសសួរសូហ្គា ស្របពេលដែលដៃកំពុងគូសវាសអក្សរលើសន្លឹកសៀវភៅម្យ៉ាង។
<<ខ្ញុំចង់ធ្វើជាអ្នកជំនួញ ជោគជ័យម្នាក់>>
<<មែនឬ អប់អរផង សម្រាប់បង គ្រាន់តែម្ចាស់ចម្ការប៉ុណ្ណឹងក៎បានហើយ>>
<<ប៉ា ប៉ា...>>
សម្លេងតូចត្រមិចបន្លឺឡើងនៅក្បែរខ្លួន ទើបក្មេងប្រុសវ័យ13ឆ្នាំ រហ័សក្រឡេកទៅមើលភ្លាម ចៃដន្យក្មេងដែលអោបក៎លោកប៉ារបស់គេ ក៎ងាកមកមើលដែល ថែមទាំងសើចដាក់គេយ៉ាងស្រស់ទៀតផង។
គេនឹកឃើញដល់អតីតកាល ហើយពេលនោះក៎នឹកឃើញដល់សម្ដីខាស ដែលពោលចង់រៀបការជាមួយជីមីន កាលពីប្រហែល1ខែមុន ទើបបានត្រឹមតែក្រហឹមដើមក៎មួម៉ៅ ក្រោកចេញពីកន្លែងនោះ ទៅអង្គុយនៅបង្អួច សម្លឹងមើលទៅដុំពពកនៅលើអាកាស។
<គួរអោយស្រឡាញ់ណាស់ សូហ្គា អែងឃើញដូចបងទេ>>
ខាស ងាកទៅមើលប្អូនប្រុស ដែលអង្គុយធ្វើមុខក្រម៉ូវ មិនស្រស់អីបន្ដិច ធ្វើដូចទៅខឹងអ្នកណាពីមកអញ្ចឹង។
<<កុំប្រាប់ថាបងស្រឡាញ់គេអោយសោះ>>
<<យ៉ាងមិច បើបងប្រាប់ថាស្រឡាញ់ យ៉ាងណាគេក៎ជាអ្នកចម្ការបស់យើងស្រាប់ហើយ លោកពូក៎ជាជំនួយការបស់លោកប៉ា គ្រួសារក៎អ្នកជិតស្និតនិងគ្នា បើបងនិងមីនភ្ជាប់សាច់ឈាមនិងគ្នាក៎មិនខុសអ្វីដែល>>
<<បងគិតស្អីនិង ទៅស្រឡាញ់អាក្មេងហាច់ហើរគ្មានកេរខ្មាសបែបនិង គ្រួសារក៏គ្មានពូជអំបូរ កាសិក្សាក៎គ្មានចេះស្អីម៉ាបៀក ក្រៅពីដើរទាក់ប្រុសៗ បងមិនឮប៉ាថាថ្ងៃមុនទេឬ ថាត្រូវតែមានកូនប្រសារអ្នកមានវង្សត្រកូលល្អ អោយសាកសមនិងត្រកូលយើង>>
កាន់តែគិត កាន់តែមួម៉ៅ ហើយក៎ឆ្ងល់ដែលថាហេតុចាំបាច់មោអង្គុយមួម៉ៅធ្វើស្អី គ្រាន់តែរឿងតូចតាចសោះ ហើយពេលនេះខាសក៎ប្រគល់ជីមីនអោយហើយដែល មិនគួរណាមកអង្គុយគិត ប៉ុន្តែមកពីសម្ដីរបស់ លីជុង ដែលប្រកាសក្ដែងៗពីថ្ងៃមិញទេដឹង ទើបគេក្លាយជាបឺបនេះ។
