6:យ៉ាងណាក៎មិនព្រម

1.7K 140 2
                                        

<<អែងធ្វើស្អីជីមីនមិញនេះ>>
ខាសសួរដោយសម្លេងរឹងកព្រឹស និងដាក់គំនាប តែសូហ្គាបែរជាញាក់ស្មាមិនតបអ្វី មុខក្រម៉ូវមិនស្រស់ ដើរទៅសាឡុង ទាញបាយមកញាំធ្វើមិនដឹង។ តើអ្វីគេឆ្លើយយ៉ាងមិច ឆ្លើយថាគេចាប់រំលោភជីមីនឬ?ឬមួយឆ្លើយថាជីមីនមកអោយដៃគេដល់បន្ទប់ធ្វើកា?អារឹតតែធ្ងន់ធ្ងមិនបានលើសដើមហើយ។
<<ឮបងសួរទេ>>
ខាសកំហកសួ ពេលសូហ្គាស្ងាត់ នាយកាន់តែខ្វល់ខ្វាយ កាន់តែគិតក្នុងផ្លូវអាក្រក់ បើអត់អោយគិតអត់មិនបានសោះ។
<<គេយកបាយមកអោយខ្ញុំ អស់ចិត្តឬនៅ>>
សូហ្គាឆ្លើយ រួចញុកបាយចូលមាត់បន្ដ មិនខ្វល់ថាអ្នកជាបងកំពុងគិតមកមើលគេបែបណានោះទេ។
<<ប្រាកដទេ កុំអោយបងដឹងអោយសោះ ថាអែងលូកលាន់ជីមីន មិនអញ្ចឹងបងនិងប្រាប់ប៉ាអោយចាប់កាអែងមិនខាន ហើយបងសូមប្រមានជីមីនជាមនុស្សបងស្រឡាញ់ ហើយមិនយូប៉ុន្មានទេ បងនិងសុំភ្ជាប់សាច់ឈាមជាមួយគ្នាហើយ អែងកុំមកផ្ដេសផ្ដាសម្ដុំនេះ ពិសេសអនាគតកូនក្រមុំរបស់បង>>
និយាយហើយ ខាសក៎ដើរចេញទៅក្រៅវិញដោយអារម្មណ៍មិនល្អ ហើយគ្រាន់តែខាសដើរចេញទៅផុត សូហ្គាក៎ក្ដាប់ស្លាបព្រាបាយខ្លាំងៗ រហូតដល់វៀត ខាំធ្មេញក្រតៗ កែវភ្នែកពរពេញដោយភ្លើងទោសះ។
ប្រាវ!!!
ចានបាយធ្លាក់បែកភ្លាមៗដោយស្នាដៃរបស់គេ មុននិងងើបឡើង ដាល់ជញ្ជាំងខ្លាំងៗដល់បែកដៃ ចេញឈាម។
<<កូនក្រមុំអញ្ចឹងហេស>>
គេនិយាយខ្សិបៗ អារម្មណ៍ពេលនេះប្រាប់ថាមិនអោយកើតឡើង ពិធីរៀបការនិងមិនអាចកើតឡើងជាដាច់ខាត ដរាបណានៅមានរូបគេនៅដកដង្ហើមនៅរស់ ជីមីនមិនត្រូវបានក្លាយជាកូនក្រមុំរបស់អ្នកណាគេទាំងអស់។ គេទាត់ថូផ្កាតម្លៃថ្លៃរាប់ពាន់ដុល្លាធ្លាក់បែក ដោយមិនស្ដាយអីបន្ដិច ដើម្បីកម្ចាត់អារម្មណ៍ តែស្លាប់ហើយ គេស្ងប់អារម្មណ៍មិនបាន ចុងក្រោយក៎ត្រូវដើរចេញពីករិយាល័យ បញ្ជាអោយគេមកបោសសម្អាតបន្ទប់ ចំណែកខ្លួនអែងឡើងឡានបើកចេញទៅក្នុងល្បឿនលឿនបំផុត។
<<គាត់កើតអីនិង>>
អាជីលួចខ្សិបៗជាមួយឆាវជាអ្នកម៉ាក់របស់ជីមីនតិចៗ មុននេះនៅល្អនៅឡើយសោះ។
<<ប្រហែលឈ្លោះគ្នាជាមួយខាស ព្រោះមិញឃើញគេដើរចូលទៅ ទាល់សម្ដីគ្នាទេដឹង>>
<<យ៉ាប់មែន បងប្រុសត្រជាក់ដូចទឹក ប្អូនបែរជាក្ដៅដូចភ្លើង ប៉ះអីរលាកនិង មិញហៅជីមីនអោយលើកអាហារទៅអោយ សំណាងចេញមកវិញមិនបានកើតអី>>
អាជីស្រីក្រមុំអត់និងខ្លាចរអាជាមួយចរឹកឃូឃៅព្រៃផ្សៃរបស់សូហ្គាមិនបាន អ្នកនៅទីនេះសុតតែខ្លាច មិនហ៑ានសូម្បីតែក្អកក្បែរផង។
<<មែនហេស តែថាចៅហ្វាយតូចស្អប់កូនមីងណាស់មិនអញ្ចឹង>>
<<មិនដឹងគាត់ទេស>>
ឆាវបានត្រឹមតែគិតខ្វល់ខ្វាយ បន្ទាប់មកក៎ដកដង្ហើមធំ ធ្វើការបន្ដ យ៉ាងណាជីមីនមិនបានកើតអី មិនបាច់បារម្ភអីណាស់ណាក៎បាន។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now