39:បើលោកយកនាង តើបោះបង់ចោលខ្ញុំដែរទេ?

1.2K 111 6
                                        

<<ខ្ញុំប្រគល់អោយលោកវិញ ត៎ទៅ លោកដោះលែងខ្ញុំ ខ្ញុំក៎មិនពាក់ព័ន្ធលោក ហើយចាកចេញឆ្ងាយ ល្អទេ បើសិនជាលោកទៅរៀបការជាមួយស្រីម្នាក់នោះ>>
ពេលនិយាយចប់ ក៏មានអារម្មណ៍ថាកំពុងតែយកកាំបិតមកចាក់បេះដូងខ្លួនអែងអោយឈូឈាមជោគជាំ តែល្អ ប្រសើរជាជាងអោយគេយកអ្វីផ្សេងមកសម្លាប់ចិត្តដែល។
<<និយាយថាយ៉ាងមិចមិញនេះ?>>
មុខក្លាយទៅជាកំណាចមួយរំភេច ជំហានជើងទៅជីមីនមួយ ដោយខាំធ្នេញក្រតៗ ជាហេតុធ្វើអោយជីមីនរហ័សរត់គេចពីគេ ព្រោះដឹងពីស្ថានភាពបន្ដិចទៀតនេះ។
<<អូយ...>>
ក៎ដៃតូចត្រូវកន្រាក់ អោយជ្រមិលបុកនិងដើមទ្រូងហាប់ណែនមួយទំហឹង បន្ទាប់មកក៎ត្រូវសូហ្គាអោបរឹតណែនដៃ សឹងតែបាក់ឆ្អឹងទៅហើយ។
<<លែងខ្ញុំភ្លាម..កុំមកធ្វើខ្លួនពាលដាក់ខ្ញុំ>>
<<យ៉ាងមិច ចង់ទៅរកអាលីជុងណាស់ហេស បានជាមួយម៉ាតើណាក៎អោយលែង ឬមួយស្រឡាញ់អាប្ដីចុងជាងប្ដីដើមខ្លួនឯង.>>
គេពោលសម្ដីដាក់យ៉ាងឈ្លើយ ធ្វើអោយជីមីនខឹងលើសដើម ចង់ចាប់បោចសក់របស់គេអោយជ្រុះអស់ពីក្បាល ប៉ុន្តែបានត្រឹមតែគិត ព្រោះតែមិនហ៑ានធ្វើហ្នឹងឯង។
<<លោកឆ្គួតទេឬយ៉ាងមិច ប្ដីចុងប្ដីដើមស្អី ខ្ញុំមិនមែនថោកទាបថ្វាយខ្លួនអោយគេអ្នកផ្សេងទេ>>
ជីមីននិយាយទាំងក្រហមមុខងាំង ភ្នែកសម្លក់សម្លឹងគេមិនឈប់។
<<ហើយចុះអាដែលនិយាយថ្ងៃមុននោះជាស្អី?>>
<<លោកជឿ?មែនហើយ គេនិងខ្ញុំជាប្ដីប្រពន្ធនិងគ្នា ងាប់ហើយ...សូហ្គា ខ្ញុំចង់ប្រាប់ថាគេល្អជាងលោករាប់រយដងឯណោះ ប្រៀបមិនបានទេ អញ្ចឹង លែងខ្ញុំ ហើយអាចិញ្ចៀនមួយវង់នេះ ខ្ញុំក៎មិនចង់បានដែល ព្រោះវាគ្មានតម្លៃ>>
ជីមីនរើខ្លួនចេញពីកាចាប់របស់គេ ទាល់តែបាន បន្ទាប់មកក៎ដោះចិញ្ចៀនចេញពីម្រាមដៃស្រឡូន ដើម្បីប្រគល់អោយគេវិញ មិនចង់បានរបស់ដែលគ្រាន់តែទិញបញ្ឆោតចិត្ត ប៉ុន្តែទាស់ត្រង់ថាគេមិនយក ថែមទាំងធ្វើរឹកក្រម៉ក់ក្រមូវ ដូចសាតានកំណាចមិនខុស។
<<មិនយកមែនទេ បាន...>>
ជីមីនខាំមាត់ខ្លួនឯង ងក់ក្បាលតិចៗ គក់ចិញ្ចៀនទៅលើដើមទ្រូងគេ តែចាប់អារម្មណ៍ត្រង់ថាគេមិនបានធ្វើអ្វី ក្រៅពីឈរសម្លឹងមើលមកខ្លួនដោយភ្នែកក្រហមងាំង ក្ដាប់ដៃណែន។
<<ខ្ញុំទៅជាខាសវិញ ពេលនេះគេអាចនិងមិនទាន់ឡើងយន្ដហោះទេ អោយទូរស័ព្ទមិន>>
<<បើចង់ទៅណាស់ ក៎ចាំទៅស្អែក មិនមែនថ្ងៃនេះ ចង់ទៅយកអាណាថែមក៎ទៅយកទៅ>>
និយាយហើយ គេក៎អោនរើសចិញ្ចៀនវង់តូចដែលខ្លួនឯងជាអ្នកទិញ យកវាមកក្ដាប់និងដៃណែន រួចងើបឈរ ដើរសឹងតែបុកជីមីនចេញទៅក្រៅ បិទទ្វាក្ដុងក្ដាំង សឹងតែបាក់ ធ្វើអោយជីមីនចំហរមាត់ធ្លុង ហួសចិត្តជាខ្លាំង។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Où les histoires vivent. Découvrez maintenant