_ ថ្ងៃបន្ទាប់ អ្នកទាំងបីក៏រៀបចំខ្លួន ត្រឡប់ទៅវិញ តាមពិតត្រូវនៅប៉ុន្មានថ្ងៃទៀត តែដោយសារជីមីន ត្រូវឡើងទៅ LA ដើម្បីដោះស្រាយរឿងក្រុមហ៊ុន ថេយ៉ុងក៏សម្រេចចិត្តមក សេអ៊ូលវិញទោះនៅមានជុងហ្គុកកំដរ តែគេមិនចង់បានបែបនេះទេ ព្រោះបើគ្មានវត្តមានជីមីនក៏មិនសប្បាយ ។
< សុំទោសណាថេយ៍ដែលមិនអាចនៅ
ដើរលេងបន្ត > ជីមីនចាប់ដែនាយតូចជាប់ ជាមួយទឹកមុខកំសត់
< មិនអីទេ អូនយល់យ៉ាងណាពួកយើងក៏អាចមកពេលក្រោយបានតើ > នាយតូចញញឹម បញ្ជាក់ថាគេមិនបានខឹងអ្វីទេ
< បងស្រឡាញ់អូនមិនខុសទេអូនយល់ចិត្តបងណាស់ > ជីមីនថើបថ្ពល់ថេយ៉ុង ជាច្រើនខ្សឺតដោយការគ្រឺតខ្នាញ់ សឹងតែលេបចូលពោះទៅហើយ
< នេះបងនៅអោបថើបថេយ៍ យូរទៀតទេក្រែងត្រូវប្រញាប់ទៅឡើងយន្តហោះផង > ជុងហ្គុក និយាយឡើងកាត់ផ្ដាច់ ជីមីនចេញពីថេយ៉ុង
អាការៈចេញមកគឺថាច្រណែនតែម្ដង ជុងហ្គុកនេះណាគឺពូកែច្រណែនបំផុតហើយ ជីមីនលើសបន្តិចក៏មិនបានដែល ទាំងដែលជាបងប្អូននិងគ្នាសោះ ។
_ចំណាយពេលជាច្រើនម៉ោងអ្នកទាំងបីក៏មកដល់សេអ៊ូលវិញ ដោយថេយ៉ុងនិងជុងហ្គុក ក៏ជូនដំណើររាងក្រាស់ជីមីនឡើងយន្តហោះ បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ថេយ៉ុងមកដល់ក៏សម្រាកបន្តិច រីឯជុងហ្គុកក៏មើលការងារដែលកូនចៅផ្ញើរអោយ ។
@Skip
ថ្ងៃថ្មីថេយ៉ុងក៏មករៀនដូចធម្មតា យ៉ាងណាជុងហ្គុកក៏ត្រូវទៅមើលការងារដែល បើអោយគេនៅផ្ទះម្នាក់ឯងអផ្សុកស្លាប់ហើយចឹងមករៀនជួបហូប៊ីវិញ ។
< គេបានទៅដើរលេងសប្បាយ ភ្លេចយើងបាត់ទៅមើលទៅ > ហូប៊ីអង្គុយចុះ និយាយឡើងដោយការង៉ក់ងរនិងថេយ៉ុង
< យើងមិចនិងអាចភ្លេចឯងទៅ ឯងជាមិត្តល្អរបស់យើងណា >
< ត្រូវហើយថេយ៍ ឯងមានដឹងរឿងរបស់ចាង ស៊ូមី
ដែលទេ ? > ហូប៊ីក៏សើចបន្តិច រួចក៏បែរមកកៀកនិងនាយតូច និយាយដោយសម្លេងតិចៗល្មមស្ដាប់លឺ
< យើងមិនដឹងទេ មានរឿងអីហេស៎! > ថេយ៉ុងសួរឡើងដោយការងើយឆ្ងល់ ព្រោះគេមិនដឹងរឿងអីពិតមែន
< យើងលឺថា ក្រុមហ៊ុនប៉ារបស់នាងក្ស័យធន់ហើយនាងត្រូវគាត់កាត់ការចោលទៀតផង > ហូប៊ីនិយាយពីអ្វីដែលគេបានដឹងពីអ្នកក្នុងសាលានិយាយ
< ចឹងនាងច្បាស់ជាពិបាកមិនខានទេ អាណិតនាងខ្លាំងណាស់ >
< យើងថាណាមកពីនាងចូលចិត្តធ្វើបាបគេពេក ប្រហែលជាមានកម្មពៀរហើយ > ពីមុននាងអាងគ្រួសារខ្លួនឯងតែងតែធ្វើអ្វីតាមអំពើចិត្ត ពេលនេះធ្លាក់ខ្លួនដល់ចំណុចនេះជាអ្វីដែលនាងសមនិងទទួល ។
ចំណាយពេលរៀនជាច្រើនម៉ោង ក៏ដល់ម៉ោងទៅផ្ទះ នាយតូចទាំងពីរក៏បណ្ដើរគ្នា ចាកចេញមកព្រមគ្នា
< អេ! នោះគឺ យ៉ុហ្គីហ្យុង តើគាត់មករកអ្នកណា? > ថេយ៉ុងងាកទៅក៏ឃើញ មនុស្សដែលនាយក្រាស់ទាំងពីរ ណែនាំអោយស្គាល់ ចម្លែកមែនមិចក៏គាត់មកទីនេះ
< ហ្យុង! មករកអ្នកណាមែនទេ ? >
< មករកមនុស្សដែលឈរក្បែរអាល្អិតឯងនិងហើយ > យ៉ុនហ្គី និយាយឡើងព្រមទាំងសម្លឹងមនុស្សដែលនៅក្បែរខ្លួននាយតូច ថេយ៉ុងក៏ភ្ញាក់ផ្អើលព្រោះតែគាត់មករកមិត្តភក្តិខ្លួន ពីរអ្នកនេះទៅស្គាល់ពីពេលណា
< អ្នកទាំងពីស្គាល់គ្នាដែលហេស៎! > ថេយ៉ុងសម្លឹងអ្នកទាំងពីរចុះឡើង ព្រោះតែចង់ដឹង
< ស្គាល់តើ! ត្រូវហើយខ្ញុំមកទទួលគេទៅផ្ទះ ត្រូវការអោយខ្ញុំជូនឯងទៅផ្ទះដែលទេ >
< គឺ.មិនបាច់ទេបន្តិចទៀតជុងហ្គុកមកយកខ្ញុំហើយ >
ថេយ៉ុងហាក់ចង់សួរនរឿងពួកគបន្ថែម តែចាំនិយាយតែពីរអ្នកហូប៊ីល្អជាង
< យើងទៅហើយថេយ៍ ចាំស្អែកចាំយើងនិយាយប្រាប់ឯង > ពេលយ៉ុនហ្គីដើរចេញទៅផុត ហូប៊ីក៏ងាកមកនិយាយនិងថេយ៉ុង រួចក៏ទៅតាមនាយក្រាស់ ចំណែកនាយតូច ក៏ឈររងចាំជុងហ្គុកមកទទួល តែក៏មានឡានមួយគ្រឿងមកឈប់ក្បែរគេ ថេយ៉ុងក៏ចម្លែកចិត្តជាខ្លាំងព្រោះឡាននេះមិនមែនជារបស់ជុងហ្គុកទេ
< គឺនាង!! >
_____________________________________
រងចាំអានភាគបន្ត 💜💜
// រីករាយក្នុងការអាន //
YuIn 🐻
YOU ARE READING
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
ភាគ១៥: អ្នកទាំងពីរស្គាល់គ្នា!
Start from the beginning
