ពេលគេចេញទៅបាត់ស្រមោលឈឹង ជីមីនក៎ដើរសម្ដៅទៅគ្រែ រុះរើមើលតាមថកតុ ក្រែងទូរស័ព្ទគេទុកនៅទីនោះ ហើយក៎ឃើញពិតមែន ជាទូរស័ព្ទម៉ាកទំនើបទាន់សម័យ ពណ៍ខ្មៅ តែការត្រេកអរបាត់មួយរំពេច ពេលបើកអេក្រង់មើលឃើញ ថាវាគ្មានសុីមសម្រាប់ខលទំនាក់ទំនង។
<<មនុស្សអាក្រក់នេះ >>
ជីមីនក្រហឹមដើមក៎ដោយការមួម៉ៅ ទុកវានៅកន្លែងដើមវិញ ហើយបិទថតតុ ងើបឈរ ដើរសម្ដៅទៅទ្វា ដើម្បីចេញទៅក្រៅ ក្រែងមានអ្វីអោយជួយបានខ្លះ តែពេលមួលគន្លិះទ្ចា ក៎ទៅជាជាប់គាំង ទោះមួលយ៉ាងណាក៎មិនបាន។
<<មីន សូហ្គា លោកនៅខាងក្រៅទេ បើកទ្វាអោយខ្ញុំភ្លាម>>
ជីមីនស្រែកពីខាងក្នុង ធ្វើអោយអ្នកដែលអង្គុយអកបៀរផឹកដូចទឹក ចងចិញ្ចើម មួម៉ៅ ខ្លាំងឡើង។
<<សូហ្គា ..បើលោកនៅខាងក្រៅ មេត្ដាបើកទ្វាអោយខ្ញុំអីឡូវនេះ លោកគ្មានសិទ្ធិមកឃុំឃាំងខ្ញុំទេ>>
គេនៅតែធ្វើមិនដឹងមិនឮ ភ្នែកសម្លឹងមើលចិញ្ចៀននៅលើតុ ឆ្លាស់ជាមួយនិងចិញ្ចៀនគូនៅម្រាមដៃគេ ខណះនោះបេះដូងក៎លោតញាប់ស្អេក វាទាំងឈឺចាប់ និង វង្វេងវង្វាន់ជាមួយអារម្មណ៍ខ្លួនឯងផងដែល។
2ថ្ងៃក្រោយមក
រយះពេលថ្ងៃមកនេះ ហាក់ដូចជាប់គុក ព្រោះតែគ្មានឧកាសបានចេញមកយ៉ាងក្រៅ ទាល់តែថ្ងៃដែលគេសម្រេចចិត្តហោះហើរដោយប្រើប្រាស់យន្ដហោះផ្ទាល់ខ្លួន ទើបបានរំសាយអារម្មណ៍តានតឹងបានបន្ដិច។ តែនៅតែអត់ខ្វល់មិនបាន ពេលទៅដល់ទីនេះ គេនិងដោះស្រាយជាមួយគ្រួសារបែបណា ហើយពេលនោះតើគេអាចនិងទាត់ខ្លួនចោលដែលទេ?
សូហ្គាអោយយន្ដហោះចុះចតនៅដំបូងអគារដែលជាចំណតរាល់ដង ហើយធ្វើដំណើរដោយឡាន ដែលលោកមីន អោយគេមកទទួលដើម្បីទៅកាន់ចម្ការតែ។
នៅពេលមកដល់ គេក៎មិននិយាយអ្វី សម្លឹងមើលទៅអ្នកទាំងអស់គ្នា ដែលនៅក្នុងបន្ទប់ទទួលភ្លាម មានទាំងប៉ាម៉ាក់ជីមីនផងដែល។
<<ឡើងទៅបន្ទប់ទៅ>>
គេប្រាប់ជីមីនដោយទឹកមុខមាំ ដាំមាំរុញចង្កេះជីមីនអោយចេញពីកន្លែងនេះ ព្រោះគេមិនចង់អោយជីមីនស្ដាប់ឮ ឬដឹងពីអ្វីទាំងអស់ តែអ្នកទាំងអស់គ្នាហាក់ដូចមិនព្រម ទើបលោកមីន និយាយកាត់ភ្លាម។
<<មិនបាច់ទេ នៅទីនេះហើយ មកអង្គុយមក ចាំស្ដាប់រឿងអោយដឹងថាវាយ៉ាងមិច>>
<<តែខ្ញុំមិនចង់អោយគេនៅ>>
សូហ្គាតបដោយភាពប្រាកដប្រជា ប៉ុន្តែចិញ្ចើមបែរជាជ្រួញភ្លាមៗ ពេលជីមីនបេះដៃគេចេញពីចង្កេះ ដើរទៅអង្គុយនៅសាឡុង ជិតលោកផាក ដោយមិនទាន់បានអនុញ្ញាតពីគេនៅឡើយ។
<<គ្រាន់តែចូលស្ដាប់ ហេតុអីមិនបាន បើឯងគង់តែប្រាប់គេដដែលតាមក្រោយសោះ>>
ខាសលូកមាត់និយាយជាមួយ ទើបសូហ្គាសម្លក់មុខ ដើរចូលទៅអង្គុយនៅសាឡុងតូចមួយតែឯង ក្ដាប់ដៃណែន។ មែនហើយ គេមិនចង់អោយជីមីននៅ ព្រោះតែមិនចង់អោយដឹងពីរឿងរ៉ាវរបស់គេជាងនេះទេ។
<<និយាយទៅ រវាងឯងនិងជីមីន ប៉ាមិនយល់ស្រប>>
លោកមីនចូលសាច់រឿងតែម្ដង ដោយគ្រាន់តែឆាកដំបូងក៎បដិសេដបាត់ទៅហើយ ប្រហែលអ្នកផ្សេងក៎បែបនោះដែល។
<<ខ្ញុំដែល ទោះចៅហ្វាយតូចចង់ប្រើអំណាចយ៉ាងណា ខ្ញុំក៎ប្រហែលទទួលយកមិនបាន ព្រោះកូនរបស់ខ្ញុំមិនមែនជារបស់លេងសើចរបស់អ្នកណាទេ>>
ឆាវនិយាយ លោកផាកក៎ងក់ក្បាលយល់ស្របតាម។
<<ម្យ៉ាងទៀតកូនក៎មានគូដណ្ដឹងរួចហើយដែល សូហ្គា ម៉ាក់ថា កូនមិនគួរភ្លេចទេនោះដែល ជុងអារៀនចប់ចូលធ្វើការរួចហើយដែល រវាងកូននិងនាងប្រហែលត្រូវរៀបការឆាប់ៗនេះ កូនក៎មិនបានស្រឡាញ់ជីមីន ដូច្នេះហើយដោះលែងគេទៅ យ៉ាងមិចដែល>>
<<ហេតុអ្វី ខាសចេះម៉ាក់ព្រមទទួលអោយរៀបកាជាមួយជីមីនបាន ចុះមិចខ្ញុំរៀបមិនបាន>>
សូហ្គានៅតែមិនព្រម ខណះនោះក៎ងាកទៅសម្លក់ខាសថ្លែ។
<<រវាងបងនិងឯងមិនដូចគ្នាទេ បងស្រលាញ់គេដោយបេះដូង មិនដូចឯងគ្រាន់តែយកគេលេងដើម្បីសប្បាយ>>
<<មិចថាខ្ញុំយកគេដើម្បីសប្បាយ បើខ្ញុំយកគេដើម្បីសប្បាយ ខ្ញុំមិនមែន ចាប់គេទៅជាមួយ ហើយ ហើយបង្ខុំគេគ្រប់យ៉ាងទេ បើនិយាយថា បងនិងខ្ញុំខុសគ្នាត្រង់សាច់ឈាមគួតែត្រូវជាងនេះ>>
<<សូហ្គា...>>
លោកមីនតម្កើងសម្លេងដាក់ តែសូហ្គាមិនខ្ចីខ្លាច បន្ដនិយាយទៀត។
<<ឬមួយមិនត្រូវ បងជាកូនដែលយកមកពីមណ្ឌលកំព្រា មិនមែនកូនបង្កើត ដូច្នេះបងរៀបការជាមួយអ្នកណាក៎បាន ជាមួយកូនកម្មករតូចទាបដូចជីមីនក៎បានស្រេចតែចិត្តខ្លួនឯង ចំណែកខ្ញុំត្រូវគៀបសង្កត់គ្រប់យ៉ាង តាំងពីកាងារ សូម្បីតែរៀបការ ជុងអានិងខ្ញុំមិនដែលជួបមុខគ្នាសូម្បីតែម្ដង តែប៉ាម៉ាក់ជ្រើសនាង ព្រោះតែនាងមានវង្សត្រកូលល្អ មានកេរ្ដិ៍ឈ្មោះ ពូកែ ស្អាត ទើបជ្រើសអោយខ្ញុំទាំងដែលខ្ញុំមិនបានពេញចិត្តអីបន្ដិច បែរជាចំពោះជីមីនបែរជាមិនព្រមទទួល យ៉ាងមិច គ្រាន់តែជាកូនកម្មករ ទទួលយកមិនបានធ្វើកូនប្រសារ?>>
<<ចុះកូនស្រឡាញ់គេទេ>>
<<អត់ទេ...>>
អឺ...ចិងទៅដូចដើមដដែលហ្នឹង🤣
39:បើលោកយកនាង តើបោះបង់ចោលខ្ញុំដែរទេ?
Start from the beginning
