១៣០

322 8 0
                                    

#ប៉ាចុង
/១៣០

    រាងតូចច្រឡឹងឮហើយចង់ខ្យល់ចាប់ ព្រះអើយកាលពីយប់ នាងចេះតែនិយាយយកឈ្នះ ទេតែមិននឹកស្មានទេថា បុរសចិត្តហ៊ានម្នាក់នេះធ្វើមែន រឿងទៅជួបប្រធានាធិបតី មន្ត្រីជាន់ខ្ពស់រាងតូចមិនសូវភ័យទេ តែអ្វីដែរធ្វើឲ្យនាងរន្ធត់ចិត្តក្រៃលែងនោះគឺ
ទៅជិះយន្តហោះរៀបការលើអាកាសសា រៀបការខ្ពស់កប់ពពករបស់គេមែន។

«អូ៎!កូនកម្លោះកូនក្រមុំយាងមកដល់ហើយ ទាន!»
រាងខ្ពស់ស្រឡះកាន់ដៃរាងតូចដើរចូលមកក្នុងយន្តហោះដែរបានតុបតែងដូចរោងការលើដី ក្នុងសណ្ឋាគារផ្កាយ២០ ដែរនោះ ដើរចូលក្នុងពិធីយ៉ាងអង់អាច អ្នកការសែតក៏ចាប់ថតចុចម៉ាសីុននៅក្នុងដៃ ឆ្វាច់ៗ និងមានអ្នកការសែតខ្លះទៀតឈរឡាយផ្ទាល់ក៏មានដែរ(យន្តហោះនេះ អាចផ្ទុកមនុស្សរហូតដល់១មឺុននាក់ គិតទៅវាធំជាងភូមិគ្រឹះទៅទៀត)

  កម្លោះសង្ហា បណ្ដើរស្រីស្រស់មកឈរចំពោះមុខលោកអាច្ចារ្យៗក៏ឲ្យពរជ័យនិងធ្វើពិធីទៅតាមបែបសាសនា តាមប្រទេស ទៅកាន់អ្នកទាំងពីរ រួមមានប្រធានាធិបតីនិងភរិយា មកជូនពរ ឲ្យកាដូរដល់អ្នកទាំងពីរផងដែរ។
«សូមស្រលាញ់គ្នា ឲ្យដល់ចាស់កោងខ្នងណា  អ្នកទាំងពីរពិតជាសាកសមនិងគ្នាខ្លាំងណាស់»
ទទួលបានការជូនពរហើយអ្នកទាំងពីរក៏ ឱនគំនាបដើម្បីជាការអរគុណ។

~~~
ពិធីបំពាក់ចិញ្ចៀន កាត់នំខេក និងបោះបាច់ផ្កាបានចប់សព្វគ្រប់ហើយ កូនកម្លោះក្រមុំក៏ប្ដូរឈុតដើម្បីមករាំរែកជាមួយមន្ត្រី ជាន់ខ្ពស់ផ្សេងៗទៀត ឯយន្តហោះចេះតែបន្តបើករហូត ទាល់តែត្រូវបញ្ជារឲ្យចុះវិញដោយម្ចាស់កម្មវិធី។

រាត្រីកាលឈានចូលមកដល់ រាងតូចអង្គុយមើលទូរទស្សន៍ ចុចចូលប៉ុស្ដ៍មួយណាក៏ឃើញតែ ការចាក់ផ្សាយ កម្មវិធីរៀបការខ្ពស់កប់ពពករបស់នាងជាមួយនិងកម្លោះថេយ៍ រឿងនេះមិនបានធ្វើឲ្យនាងសប្បាយអរជាមួយទេនាងមានតែហួសចិត្ត។ក្បិតរៀបការគ្មានម៉ាក់ប៉ាទាំងសងខាងមកចូលរួម ក៏ដោយតែកម្លោះថេយ៍បានធ្វើឲ្យមនុស្សលើសកលលោកស្ញប់ស្ញែងដល់នាយ ហើយក៏មានស្រ្ដីមិនតិចអ្នក ទេដែរច្រណែននិងរាងតូចព្រោះថា មានកូនកម្លោះចេះយល់ចិត្តហើយថែមទាំងបំពេញបំណងឲ្យនាងទៀត។

🍂ប៉ាចុង🍂Où les histoires vivent. Découvrez maintenant