part:៣៥+៣៦

703 18 0
                                    


       រឿង 🍂ប៉ាចុង🍂

     part:៣៥+៣៦

     
    «'''»មកដល់ពេទ្យហើយ អ្នកគ្រូពេទ្យក៏បានលាងរបួសនឹងរុំដៃឲ្យនីខេល៍រួចរាល់ហើយ
គាត់ក៏បន្ថែមសេរ៉ូម ជំនួយដល់នាងថែមមួយកំប្លោកព្រោះថានាងអស់ឈាមច្រើនណាស់។ ខណៈពេលនេះនាងនៅមិនទាន់ដឹងខ្លួនទេឯនាយកេនវិញគឺនៅអង្គុយចង់ចិញ្ចើម សម្លឹងមើលទឹកមុខស្លេកស្លាំងរបស់នាងទាំងដកដង្ហើមខ្នឹសចិត្ត ខឹងខ្លួនឯងជាខ្លាំង ដែរទុកនាងឲ្យនៅម្នាក់ឯងទាំងដឹងហើយ (បន្ទាប់ពីនេះនាងនឹងស្លាប់)នោះជាពាក្យដែរនីខេល៍បាននិិយាយកំឡុងពេលដែរនាយកំពុងតែប្រព្រឹត្តខុសឆ្គងទៅរូបរាងកាយរបស់នាង។

  «'ហឹ'ឯងនេះគួរឲ្យខ្លាចពិតមែនណាសនាងតូច» នាយនិយាយដោយដកដង្ហើមធំចេញមកទាំងក្រវីក្បាលនាយជួបប្រទះក្មេងស្រីជាច្រើនដែរងាយៗប្រលែងខ្លួនឲ្យនាយប្រព្រឹត្តទៅលើរាងកាយរបស់គេតែនាងតូចនេះវិញគឺមិនដូចឡើយ ហើយនាងក៏រឹងណាស់ដែរលាក់គំនួច ចេះគុំគួនថែមទៀតផង វាក៏មិនចម្លែកដែរមិនឲ្យគេគុំសងសឹកយ៉ាងម៉េច បើខ្លួនជាប៉ាចុងរៀបការជាមួយម្ដាយគេហើយតែនាយមកធ្លោយប្រមាថខ្លួនប្រាណកូនស្រីគេបែបនេះនោះចាំមើលណាសតែលោកស្រីសុងដឹងតើគាត់នឹងប្រតិកម្មយ៉ាងណា៎ទៅ!

«'ហឹុ'លោកប៉ាជួយកូនផងហឹុកមកយកកូនទៅនៅទីនោះផងទៅកូនខ្លាចហើយកូនខ្លាចមនុស្សទាំងនេះណាស់»
ខណ:ពេលអង្គុយអូសទូរស័ព្ទនាយក៏ឮសម្លេងល្វើយចេញពីបបូរមាត់តូចរបស់អ្នកដែរគេងរវើរវាយនៅលើគ្រែទើបនាយរហ័សក្រោកបោះជំហ៊ានមាំវែងៗមកមើលនាង!
«'ន'នាងតូចឯងយ៉ាងម៉េចហើយ??» នាយដើរមកចាប់ដៃនាងជាប់ទាំងបោះសំណួរមួយៗទៅកាន់នាង។
តែភ្នែកតូចក្រឡង់បានបើកឡើងព្រោះតែឮសម្លេងគ្រលធំមាំសួរនាងទាំងសាបគ្មានជាតិចូវអីបន្តិចសោះ~

«'ហឹុក'នេះ.នេះខ្ញុំមិនទាន់ស្លាប់ទេមែនទេហឹុកៗហេតុអីក៏ខ្ញុំមិនស្លាប់ទៅ»
«ហេតុអីក៏ចង់ស្លាប់ហាស់ចង់ស្លាប់ធ្វើអីឯងនៅមិនទាន់បានសងសឹកខ្ញុំផងនេះឃើញទេដៃឯងវាហូរឈាមច្រើនណាស់ហើយក៏សំណាងដែរខ្ញុំយកឯងមកពេទ្យទាន់ពេលនេះកុំអីឯងច្បាស់ជាបានស្លាប់ពិតមែនហើយថ្ងៃក្រោយកុំធ្វើបែបនោះទៀតបើខឹងខ្ញុំយកកាំបិទមកចាក់ខ្ញុំទៅ ឃើញទេឯងព្យាយាមសម្លាប់ខ្លួនតែមិនស្លាប់ចុងក្រោយឯងនៅសល់តែស្នាមឈឺចាប់ជាប់ដៃនេះហើយ»

🍂ប៉ាចុង🍂Opowieści tętniące życiem. Odkryj je teraz