៩៥+៩៦

352 9 0
                                    

  រឿង🍂
#ប៉ាចុង🍂 part:៩៥+៩៦

 
    {≥≤} បន្ទាប់ពីនិយាយនាយក៏ធ្វើពិតមែននាយព្រមចាកចេញពីនីខេល៍ពីស្រ្ដីដំបូងដែរនាយស្រលាញ់។

  ~ភូមិគ្រឹះត្រកូលសុង~

  កាយតូចនៅតែអង្គុយធ្មឹងៗយំយ៉ែកដៃកាន់ទូរស័ព្ទចុចមើលរូបបុរសនោះដែរខ្លួនខំសារភាពប្រាប់ថាស្រលាញ់កាលពីយប់មិញតែព្រឹកឡើងបាត់នាយជ្រៀបមិនឃើញសូម្បីតែស្រមោលទូរស័ព្ទក៏ទាក់ទងលែងចូលវីឆាតក៏គ្មាននាយប្លុកនាងចោលទាំងអស់។

«ដាច់ចិត្តទៅចោលខ្ញុំទៅកើតទាំងដែរសម្លេងដែរសន្យាក្ដែងៗវានៅក្នុងត្រចៀកខ្ញុំនៅឡើយពូដាច់ណាស់ហឹុក!ហេតុអីពូថេយ៍មនុស្សបោកប្រាស់មនុស្សអត្មានិយមមនុស្សគ្មានទំនួលខុសត្រូវហឹុកៗ!ខ្ញុំស្អប់ពូខ្លាំងណាស់»

នាងនិយាយដាក់រូបក្នុងទូរស័ព្ទទាំងទឹកភ្នែកម៉ាត់ៗស្រក់លើអេក្រងនោះ។

++++
ឯនាយវិញក៏ឈឺមិនចាញ់នាងឡើយនាយអង្គុយត្រមោចសម្លឹងមើលទៅទីឆ្ងាយនៃពពកតាមកញ្ចក់ដែរហើបឡើងនៅលើឧត្តមភាគចាក់ស្លាបដែកដែរកំពុងតែធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នោះនាយនឹកនាយចង់តែលោតចុះមករកនាងក្នុងពេលឥឡូវនេះទេតែគ្រប់យ៉ាងនោះបានត្រឹមតែគិតនាយគិតនឹករឿងគ្រប់យ៉ាងមិនថាល្អឬអាក្រក់ឡើយ។

«ថេយ៍!ហេតុអ្វីក៏ព្រមទៅអាល្លឺម៉ង់ជាមួយអូន»
នាយអង្គុយបណ្ដែតអារម្មណ៍មួយសន្ទុះក៏មានសម្លេងស្រួយបន្លឺសួរនាំនាយទាំងទឹកមុខញញឹមស្រស់ស្រាយខុសពីនាយដែរមានទឹកមុខស្រងូតស្រងាត់។

«ទៅក៏ព្រោះតែបងស្រលាញ់អូន»សម្ដីក្បត់ចិត្តនិយាយឡើងហាក់កំពុងតែផ្ដល់ក្ដីសង្ឃឹមទៅឲ្យម៉ូរ៉ាយ៉ាងអញ្ចឹងឯងដោយបានទទួលស្ដាប់ពាក្យស្រលាញ់ចេញពីបបូរមាត់ក្រាស់ហើយម៉ូរ៉ាក៏ផ្អែកក្បាលមកស្មានាយដៃកៀកឱបដៃនាយជាប់ណែនទាំងបោកខ្លួនឯងដូចគ្នា។

++++
  បន្ទាប់ពីយំឆ្អែតឆ្អន់ចិត្តហើយនីខេល៍ក៏រៀបចំទៅរៀនព្រោះថាខូចចិត្តស្អិតទ្រូងយ៉ាងណាក៏នាងតូចរូបនេះមិនចោលមិនបោះបងការសិក្សាឡើយ។នាងឈឺនាងត្រូវប្រឹងប្រែងខំៗដូចសម្ដីដែរនាយកេននិយាយប្រាប់អញ្ចឹង!ឈឺត្រូវប្រឹងកុំរំពឹងដេកចាំស្លាប់។

🍂ប៉ាចុង🍂Where stories live. Discover now