៥៩+៦០

499 13 0
                                    


    រឿង🍂ប៉ាចុង🍂

  part:៥៩+៦០

    «'''»សុខៗនាងក៏យំទាំងគ្មានហេតុផលឬមួយក៏នេះជាចរិកមនុស្សស្រីដែរចូលចិត្តធ្វើឬកពារទុនជ្រាយបែបនេះ!
«ឮសួរទេថាយំធ្វើអី??»នាយដាក់សំណួរសួរនាងសាជាថ្មីម្ដងទៀតឯដៃក៏លើកឈោងទៅជូតទឹកភ្នែកឲ្យនាងទាំងក្នុងចិត្តខ្នើសជាខ្លាំង។

«ហេតុអី!ក៏ជីវិតខ្ញុំធ្លាក់មកដល់ចំណុចនេះ??»នាងយំព្រោះតែរឿងនេះមែនទេ!
«ឯងមិនបានកើតអីទេជីវិតឯងដូចរាល់ដងមិនធ្លាក់មិនចុះហើយកាលដែរឯងស្ថិតក្នុងកាល:ទេស:នេះគឺឯងកំពុងតែបង្រៀនឲ្យខ្លួនឯងរឹងមាំយល់ទេហើយការងារនេះក៏មិនទាបថោកដែរឯងត្រូវគិតថាគេធ្វើបានឯងក៏ធ្វើបានដូចគ្នា»
«ខ្ញុំចង់ទៅរៀននៅអាល្លឺម៉ងហេតុអីក៏ហាមឬមួយក៏ខ្លាចខ្ញុំចេះដឹងហើយមកប្រមូលទ្រព្យសម្បិត្តិរបស់ម៉ាក់ខ្ញុំទៅវិញ»

«មែនហើយព្រោះយើងនេះស្រែកឃ្លានសម្បិត្តិគ្រួសារឯងណាស់»
«អាក្រក់ជាទីបំផុត!!សម្លាប់ម៉ាក់ខ្ញុំហើយថែមមកស្រវ៉ាទ្រព្យរបស់គ្រួសារខ្ញុំមិនអស់ចិត្តហើយនៅមកធ្វើបាបខ្ញុំទៀត!»នាងងើយមុខឡើងទៅសម្លក់នាយតែដៃណាស់លូកទៅយកភ្លៅមាន់មកញាត់ក្នុងមាត់ទៀតធ្វើឲ្យនាយងាកមុខចេញមិនតបជាមួយនាងទៀតឡើយ។

  «ខ្ញុំនិយាយត្រូវមែនទេបានជាមិនតប»
«មិនមែនទេ!ខ្លាចបតទៅឯងនិងអួលមាន់នេះស្លាប់ណាស់ញាំុំតាមសម្រួលទៅ»
«មែនហើយខ្ញុំនិងញាំុំព្រោះថានេះក៏ជាលុយម៉ាក់ប៉ាខ្ញុំ»
«ថាតាមសម្រួលទៅ»

  +++

បន្ទាប់ពីញាំុំសាច់មាន់បំពងនិងទឹកពុគីរួចក៏បញ្ជាក់ឲ្យឃើញថានាងឆ្អែតហើយនាងញាំុំគ្មានឥ្យសល់ឆ្អឹងទេលិទ្ធទាំងដៃចិបៗថែមទៀតផង។
«ឆ្អែតហើយ!ចេញទៅបានហើយនេះម៉ោង១២:៥០នាទីហើយឯងក៏ទៅរៀបចំខ្លួនទៅរៀនបន្តចុះតែម៉ោងប្រាំល្ងាចត្រូវទៅដល់ផ្ទះបើពំុំនោះទេកាត់ប្រាក់ខែឯងហើយយល់ទេ នេះលុយបង់សាលាកន្លះឆ្នាំ ហើយលុយដែរឲ្យកាលពីយប់មិញក៏យកទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទៅ»
«ឆ្កួតម៉ោង៥ខ្ញុំទើបតែចេញពីរៀនហើយឲ្យមកផ្ទះម៉ោងប្រាំយ៉ាងម៉េច»
«ហោះមក»
«មិនមែនបីសាចដូចអ្នខ្លះទេ!»
«យកទេលុយ!»
«មិនត្រូវការទិញហើយក៏មិនចង់បាន»
«បើមិនចង់បានបោះចោលទៅធុងសម្រាមនៅត្រង់នោះម៉ោង៥:២០នាទីត្រូវមកដល់ផ្ទះ»

🍂ប៉ាចុង🍂Where stories live. Discover now