១១៣~១១៤

299 7 0
                                    

  រឿង
#ប៉ាចុង
Part:១១៣/១១៤

    ខណ:នេះដែរពេទ្យក៏ធ្វើការពិនិត្យរាងកាយរបស់អ្នកជំងឺម្ដងទៀត។បន្ទាប់ពីថតអិចសារ៉េ រួចរាងតូចក៏ត្រូវបញ្ជូនមកកាន់បន្ទប់សម្រាកពិសេសវិញហើយតែនាងមិនទាន់មាត់ករអ្វីមួយមាត់ឡើងនាងប្រហែលនៅខ្លាចព្រោះរូបភាពដែរគេបាញ់នោះនៅដក់ជាប់ក្នុងខួរក្បាលឡើយទេ!

«អរគុណដែរត្រឡប់មកវិញណានាងតូចរបស់ខ្ញុំ»
«ចុះកូន?»ពីមាត់ទៅកាន់នាយ ភ្លាមៗនោះនាយក៏ស្ងាត់បន្តិចទើបឆ្លើយតបទៅកាន់នាងវិញ។
«សម្រាកសិនទៅកុំអាលគិតច្រើននេះឃ្លានទេញាំុំអីបន្ដិចសិនទៅ»
នាយប្ដូររឿងធ្វើជាសួរដៃចាប់បើកប្រអប់អាហារយកចានចាក់បបរត្រីចូលរួចទាញស្លាបព្រាមកកូរផ្លុំបញ្ចុកនាងឯនីខេល៍ក៏ហាមាត់ញាំុំទាំងល្វើយណាស់ព្រោះថាសន្លប់៧ថ្ងៃហើយ។

++++
  ~រួចរាល់ហើយនាយបញ្ចុកទឹកជូតមាត់ឲ្យហើយទើបទៅបន្ទៀប គ្រែចុះវិញឲ្យនាងគេង។តែនាងមិនបិតភ្នែកឡើយនៅសម្លេងមុខនាយម៉ក់ៗក្នុងចិត្តចង់និយាយច្រើនណាស់តែគ្មានកម្លាំងសោះ។
«មើលមុខអីគេងទៅណា៎បេះដូងអើយ!ខ្ញុំរំភើបញាប់ញ័រណាស់ដែរឯងដំណើរការមកវិញសម្រាកបន្តិចទៅចាំក្រោកមកវិញចាំយើងនិយាយគ្នា»

នីខេល៍ក្រវីក្បាលញាប់ៗតបមកនាយវិញទាំងហូរទឹកភ្នែកចុះមក ឯដៃមាំក៏រហ័សលើកមកផ្ដិតជូតឲ្យជាទីស្រលាញ់របស់ខ្លួនទាំងហូរទឹកភ្នែកតាម។
«ខ្ញុំស្លាប់ហើយមែនទេនេះខ្ញុំកំពុងតែនៅក្នុងពិភពសុបិន្ដតើពិតទេ?»
«អត់ទេនេះជាការពិតមិនមែនសុបិន្ដឡើយ»
«ពូកេន?»
«ហឹុម!កុំអាលហៅអីណាស់ឯងទើបតែជាបិតភ្នែកគេងសិនទៅខ្ញុំនៅត្រង់នេះចាំមើលថែឯងហើយឈប់ខ្លាចឈប់ភ័យឈប់ព្រួយកង្វល់ទៀតទៅ»

«ខ្ញុំ!ទើបបើកភ្នែកពូចង់ឲ្យខ្ញុំបិតភ្នែកវិញហើយឬ?»
សម្លេងតិចៗស្រដីឡើងមកកាន់នាយតែភ្នែកស្រឹមសម្លឹងទៅមើលពីដាន នេះរបៀបថាអន់ចិត្តអ្វីបែបនេះហើយ។
«ខឹងខ្ញុំឬ?សុំទោសផងណានាងតូច»
«អឹុម!ហើយពូមិននៅជាមួយម៉ាក់ទេហ្ហេ?»
«អត់!នៅយ៉ាងម៉េចខ្ញុំនៅជាមួយឯងណាសដឹងទេថាខ្ញុំភ័យខ្លាចចំពោះរឿងនេះណាស់ខ្លាចឯងមិនត្រឡប់មកវិញ»

🍂ប៉ាចុង🍂Tahanan ng mga kuwento. Tumuklas ngayon