១០៧+១០៨

340 5 0
                                    


រឿង
#ប៉ាចុង
Part:១០៧+១០៨

(»«)ថ្ងៃរីករាយសម្រាប់គីមថេយ៍កេនរបស់យើងបានមកដល់ហើយបន្ទាប់ពីរងចាំមួយសប្តាហ៍ឲ្យវាកន្លងផុតទៅនោះនាយស្ទើតែចាំលែងបានទៅហើយ។

ថ្ងៃនេះនាយមកទទួលអ្នកម៉ាក់!ម៉ាក់ពិតតាំងពីតូចមកមិនដែរស្គាល់តែងតែគិតថាម៉ាក់ស្លាប់ហើយនោះវាហាក់ដូចជារឿងនិទានអាតកំបាំងនាយដូចជាកំពុងតែលង់ក្នុងសុបិនដ៏ងងឹតមួយ។

«លោកពូ!ខ្ញុំចាំស្ទើតែលែងបានទៅហើយណាស់»
ខណ:ពេលឈរចាំជើងហោះហើររបស់អ្នកម៉ាក់នាយក៏ងាកទៅនិយាយជាមួយលោកពូដែរឈរទន្ទឹមនឹងភរិយារបស់គាត់ឯដៃនាយម្ខាងទៀតចាប់ដៃស្រីតូចជាប់មិនលែងឡើយ។ឥឡូវនេះទៅណា៎មួយជំហ៊ានក៏យកនាងទៅតាមដែរ~

«នោះ!ម៉ាក់ក្មួយណាស់ប្រុសថេយ៍»លោកពូឈិនក្រលែកឆាច់ក៏ឃើញរាងចំណាស់វ័យ៦៥ឆ្នាំដើរចេញមកពីប្រលានថែមទាំងមានអង្គររក្សពីរអ្នកដើររុញវ៉ាលីឲ្យគាត់និងម្នាក់ទៀតកាន់ការបូបមើលចុះគាត់វ័យ៦០ជាងទៅហើយតែសម្រស់នៅឡើងខ្ងង់ដើរចេញមកទាំងទឹកមុខមានសង្ឃឹមឯកម្លោះថេយ៍កាលបានឃើញហើយទឹកភ្នែកក៏ស្រក់កាត់ថ្ពាល់នាយឈប់កដង្ហើម៣០វិនាទីឲ្យដឹងថានោះមិនមែនជាការសុបិនឡើយ។

«ឈិនឯណា៎!កូនប្រុសរបស់បង»
គាត់ដើរចូលមកដល់ក៏សួររកកូនភ្លាមឯនាយថេយ៍ក៏ដើរទៅឈរចំពោះមុខគាត់លិតជង្គង់ចុះងើយសម្លឹងមើលមុខស្រ្ដីចំណាស់ទាំងទឹកភ្នែករិទ្ធតែហូរខ្ជាក់ៗចុះមកដោយមិនបាច់ប្រឹងឲ្យហូរឡើយ។

«ម៉ាក់!ហឹុក!នេះម៉ាក់ពិតមែនឬ?»
នាយយំឱបជើងម៉ាក់ឯលោកស្រីគីមគ្រាន់តែសម្លឹងមើលមុខកម្លោះដែរហៅគាត់ថាម៉ាក់នោះក៏ឃើញមុខស្វាមីភ្លាមជឿហើយថាម្នាក់នេះជាកូន~
«កូនៗ!ពិតមែនឈិននេះកូនបងពិតមែនឬនេះមុខដូចប៉ាគេណាស់កូនប្រុសម៉ាក់ពុធ្ធោអើយកូនម៉ាក់មិននិងស្មានថាអភិនីហារពិតជាមានប្រាកដមែនអរគុណទេវតាដែលឋិតនៅក្នុងការបង្កើតអភិនីហារមួយនេះឲ្យម្ដាយកូនខ្ញុំបានជួបគ្នា»

លោកស្រីនិយាយទាំងអង្គុយទុនជង្គង់ឱបកូនណែនពេញដៃថេយ៍ក៏ដូចគ្នានាយឱបម៉ាក់ណែនៗព្រោះតាំងពីតូចនាយមិនដែរទទួលបានភាពកក់ក្ដៅបែបនេះឡើយ!
Skip~

🍂ប៉ាចុង🍂Where stories live. Discover now