៨៩+៩០

405 7 0
                                    


     រឿង🍂
#ប៉ាចុង🍂part:៨៩+៩០

       «~»នាយរត់ឡើងមកដល់បន្ទប់ខាងលើស្រាប់តែឮសម្លេងស្រែកយំរបស់នាងតូចទើបនាយរហ័សស្ទុះមកឱបនាងជាប់ព្រមជាមួយការលួងលោមអង្អែលសក់ក្បាលនាងតិចៗថែមផងនោះទើបវាចាសួរដោយអាម្មណ៍អាណិតនិងមានកំហុសជាខ្លាំងជាមួយនាង។

«កុំយំអីៗណា៎នាងតូច»
«ហឹុក!ពូៗ!ហឹកៗ!»
«កុំយំអីគាត់ទៅបានសុខហើយគាត់និងមិនមានកង្វល់ទៀតឡើយ»

លើកនេះនាយជាអ្នកលួងនាងទៀតហើយ។ដូចគ្នានេះដែរនាយក៏ដឹងពីមូលហេតុដែរលោកសុងវូស្លាប់ដែរឃើញទេនាយកាន់តែច្បាស់ហើយថាប៉ានាយដើម្បីលុយដើម្បីអំណាចគាត់អាចធ្វើបានគ្រប់យ៉ាងមិនស្រួលសម្លាប់កូនខ្លួនឯងក៏គាត់អាចធ្វើបានដែរកុំជោរជាមួយតាគីមឲ្យសោះ។

«ឈប់យំហើយទៅរៀបចំខ្លួនចាំខ្ញុំនាំឯងទៅចូលបុណ្យសព្វរបស់លោកសុងវូចុះណា៎!នាងតូច»
នីខេល៍ក៏ងួកក្បាលតែនៅយំអណ្ដឺតអណ្ដកៗទាំងដើរចូលទៅងូតទឹករៀបចំខ្លួន។

  +++

ងូតទឹករួចរាល់ហើយនាយកាន់ដៃតូចចុះមកខាងក្រោមដើម្បីទៅ។តែចុះមកស្រាប់តែឃើញលោកគីមដែរអង្គុយញញឹមពិសពុលសម្លឹងមកអ្នកទាំងពីរបែបមានគំនិតអីមកបំផុសដល់កូនប្រុសទៀតហើយតែលើកនេះមិនមែនមកតែឯឯទេគឺមកពីរនាក់ថេយ៍ខេនដែរជាប្អូនប្រុសរបស់នាយទៀតផងខេនគេជាប្អូនប្រុសរបស់កេនដែរទើបតែមកពីអាល្លឺម៉ង់។

«លោកប៉ាថេយ៍ខេន!អ្នកទាំងពីរមកធ្វើអីហើយអាខេនឯងមកវិញហើយឬ?»
នាយខេនញញឹមក្រោកដើរមកឈរទល់មុខនាងតូចនីខេល៍ភ្នែកសម្លឹងមើលនាងលើក្រោមៗមាត់ក៏តបសម្ដីទៅកាន់បងប្រុសខ្លួន។
«បើខ្ញុំមិនមកបងឃើញខ្ញុំឈរត្រង់និងដែរទេហើយនេះកូនចុងបងឬស្អាតណាស់»

ឮខេននិយាយបែបនេះកេនក៏ទាញដៃនាងតូចឲ្យឈរពីក្រោយនីខេល៍ក៏មកឈរក្រោយខ្នងនាយតែភ្នែកសម្លក់ទៅតាគីមចង់សីុសាច់គាត់ទាំងរស់ហើយ។
«ប៉ាមានការអីម៉េចមិនខលមក»
«ចង់មកផ្ទះកូនប្រសារម្ដងចាំបាច់ខលដែរឬ!មែនទេនាងតូច»គាត់បែរមកនិយាយដាក់នីខេល៍តែពូកេនអង្អែលដៃនាងតិចៗមិនឲ្យនិយាយរកតាគីមឡើយ។

🍂ប៉ាចុង🍂Where stories live. Discover now