< អូនឈឺ > ថេយ៉ុងតបទាំងពេបមាត់ដាក់រាងក្រាស់
< ចាំបងបីអូនទៅត្រាំទឹកក្ដៅ ហើយចាំញាំបាយរួច
លេបថ្នាំ > ថារួចនាយក៏ស៊កដៃលើកបីនាយតូចថ្នមៗព្រោះខ្លាចគេឈឺ
តែថាពេលធ្វើគេដូចមិនខ្លាចគេឈឺសោះ😌
អ្នកទាំងពីរចំណាយពេលងូតទឹកញាំបាយរួចក៏នាំគ្មាមកផ្សារទំនើបដំបូងថេយ៉ុងមិនចង់មកទេតែជុងហ្គុកបង្ខំនាយថាមករើសសម្លៀកបំពាក់ទៅជប់លៀង ដោយពេលនេះមានជុងហ្គុកកំពុងអង្គុយរើសខោអាវឲថេយ៍តែរើសយូរហើយនាយដូចគ្មានត្រូវចិត្តមួយសោះ
/ រឺង.រឺង/ សម្លេងទូរស័ព្ទរោទ៍
< ថេយ៍!បងទៅលើកទូរស័ព្ទបន្តិច អូនរើសម្នាក់ឯងសិនទៅ > នាយតូចងក់ក្បាលតិចៗបញ្ជាក់ថាយល់ហើយនាយក៏ទៅនិយាយ ទូរស័ព្ទបាត់ នាយតូចដើរមើលបន្តិចក៏ប្រទះនិងសម្លៀកបំពាក់ដែលទាក់ភ្នែកគេ នាយតូចលើកដៃចាប់យកទៅហើយតែក៏មានដៃមួយទៀតមកចាប់ជាប់ដែល
< បើលោកចង់បានយកចុះ > ថេយ៉ុងងាកទៅនិយាយដាក់គេនិងញញឹមបន្តិចជាការគួសម បម្រុងនិងដកដៃមកវិញតែអ្នកខាងនោះក៏ចាប់ដៃគេជាប់
< លោកមេត្តាលែងដៃខ្ញុំទៅ // លែងដៃឯងចេញឲឆ្ងាយពីមនុស្សរបស់យើងភ្លាមទៅ // > ថេយ៉ុងនិយាយទៅមនុស្សម្នាក់នោះបានបន្តិច រាងក្រាស់ក៏មកដល់ល្មមនាយបន្លឺសម្លេងយ៉ាងមាំដាក់រួចក៏ទាញនាយតូចមកឈរខាងក្រោយខ្លួន
< អៃយ៉ា!! នេះ ចន ជុងហ្គុកមិត្តចាស់ទេតើ ខានជួបគ្នាយូរហើយ > នាយខាងនោះចាប់ផ្ដើមរាក់ទាក់ជាមួយព្រោះជាមនុស្សធ្លាប់ស្គាល់គ្នា
< មិត្តចាស់ហេស៎!! លោកច្រឡំមនុស្សទេដឹង ខ្ញុំដូចជាចាំថាគ្មានមិត្តដូចលោកទេ > ជុងហ្គុកញញឹមចុងមាត់បន្តិចទើបនិយាយឡើងទាំងសង្កាត់សម្លេងធ្ងន់ហាក់ដូចជាមានគុំនំនិងមនុស្សម្នាក់នោះ ដល់ថ្នាក់មនុស្សដែលនៅចំពោះមុខប្រែទឹកមុខភ្លាមៗ
< ក្មេងតូច ខ្ញុំឈ្មោះកាង ជីហ៊ុនរីករាយដែលបាន
ស្គាល់ឯង > នាយមិនតបនិងជុងហ្គុកតែក៏មកនិយាយរាក់ទាក់និងរាងតូចដែលនៅក្រោយខ្នងជុងហ្គុកទៅវិញ
ថេយ៉ុងបានត្រឹមសម្លឹងមុខគេតែមិននិយាយអីទេព្រោះគេដឹងជុងហ្គុកពេលនេះកំពុងខឹងខ្លាំង
< មនុស្សរបស់ខ្ញុំមិនត្រូវការឲលោកមកស្គាល់ទេ
តោះថេយ៍ពួកយើងទៅវិញ នៅទីនេះគួររំខានណាស់ > ជុងហ្គុកប្រញាប់អូសដៃថេយ៉ុងចេញទៅយ៉ាងលឿន អស់អារម្មណ៍និងទិញអីទៀតហើយ
< មុខមាត់ក៏ស្រស់ស្អាតចំណែកឈ្មោះក៏ពិរោះ យើងពិតជាចង់បានឯងណាស់ >
< លោកចាប់អារម្មណ៍គេហេស៎ បើលោកចង់បានគេខ្ញុំនិងជួយលោក > កំពុងតែនិយាយម្នាក់ឯងសុខៗ ក៏លេចមុខមនុស្សស្រីម្នាក់ មកនិយាយមួយនាយ
< នាងជាអ្នកណា? មិចក៏ចង់ជួយខ្ញុំ > ជីហ៊ុនលើកចិញ្ចើមបន្តិចហាក់កំពុងងើយឆ្ងល់ព្រោះនាយមិនដែលស្គាល់មនុស្សស្រីនៅចំពោះមុខនេះទេ
< ខ្ញុំជាអ្នកណាមានអីសំខាន់ រឿងសំខាន់បំផុតមនុស្សដែលលោកចង់បានខ្ញុំនិងជួយយកគេមកឲលោក > ស្រីស្រស់ញញឹមឡើងទាំងភាពពិសពុល ពេលវេលាសម្រាប់សកសឹកបានមកដល់ហើយនាងមិចនិងអាចឲរំលងបានទៅ ។
_____________________________________
រងចាំអានភាគបន្ត 💜🥰
រាងយឺតតិចហើយព្រោះទើបសរសេររួចទេ
// រីករាយក្នុងការអាន //
YuIn 🐻
YOU ARE READING
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
ភាគ០៨: មិត្តចាស់
Start from the beginning
