ងាកមកមើលជីមីនវិញ ក្រោយពេលរត់ចេញពីការិយាល័យរបស់សូហ្គាមក ក៎ត្រឡប់មកផ្ទះវិញ ចាក់សោបិទទ្វា ចូលបន្ទប់ទឹក បើកទឹកអោយហូស្របខ្លួន បង្ហូរទឹកភ្នែកតាមចិត្ត ព្រោះទឹកភ្នែកលាយជាមួយនិងទឹកផ្កាឈូក ធ្វើអោយយើងមានអារម្មណ៍មិនធ្ងន់ធ្ងរប៉ុន្មាន។ ទម្រាំតែងូតសម្អាតភាពកខ្វក់ដែលគេប៉ះពាល់ ក៎ជាងមួយម៉ោងជាងឯនោះ ហើយចេញពីបន្ទប់ទឹក ឡើងមកអង្គុយលើគ្រែ ភ្នែកសម្លឹងមើលទៅស្លឹកឈើធម្មជាតិ ខួក្បាលគិតរឿងគ្រប់យ៉ាងដែលកើតឡើង គិតពីខាស គិតពីប៉ាម៉ាក់គាត់មានអារម្មណ៍បែបណា បើកូនត្រូវគេលូកលាន់បែបនេះ ហើយម្នាក់នោះគឺជា មីន សូហ្គា បុរសតែម្នាក់ដែលតែងដៀលត្មះក្រុមគ្រួសារខ្លួន។
សូហ្គាពេលចេញពីចម្ការ ក៎បើកឡានចូលក្រុង សម្ដៅទៅក្លិប ហើយគ្រាន់តែទៅដល់ភ្លាម ស្រីៗចោមរោមដូចស្រមោចរោមស្ករ ព្រោះតែរូបសង្ហារខាបព្រលឹងរបស់គេ ព្រមទាំងកេរ្តិ៍ វង្សត្រកូលល្បីល្បាញនោះអែង។
<<ចង់ផឹកអីដែល>>
ស្រីស្អាតបបូរមាត់ក្រហមដូចសេកនិយាយឡើង អោបដៃអោបជើងគេយកចិត្តយកថ្លើម ព្រោះគេជាអ្នកមានប្រាកដជាមានធីបអោយច្រើនមិនខាន។តែកាគិតត្រូវបានរលាយ ព្រោះត្រូវគេស្រែកគំហកដាក់យ៉ាងខ្លាំង ក្រវែងអោយចេញឆ្ងាយដូចសត្វធាតុគ្មានជីវីតគ្មានកាឈឺចាប់។
<<សុំវ៉ាយអោយច្រើនមោ>>
គេស្រែកហៅកម្ម៉ង់ មិនយូប៉ុន្មានក៎លើកមកដាក់លើតុ កាពិតពេលព្រលប់បែបមិនត្រូវអោយលក់ទេ តែដោយសារម្នាក់នោះជា សូហ្គា កូនម្ចាស់ចម្ការតែល្បីលេខមួយ នាំចេញក្រៅប្រទេស ចំណូលរាប់រយលានដុល្លា ទើបបដិសេធមិនបាន ត្រូវតែតាមចិត្ត។
សូហ្គាលើកអកវ៉ាយដូចផឹកទឹក ពីមួយកែវហើយមួយកែវទៀត ស្រីៗក៎មិនយកមកអោយកំដរ អង្គុយផឹកតែម្នាក់អែង ពីមួយកែវហើយមួយកែវទៀត ទាល់តែយប់ជ្រៅ ស្រាអស់ជាច្រើនដបកែវហើយ ទើបហៅគេអោយលុយ បន្ទាប់មកក៎ដើរចេញទៅក្រៅវិញ ក្រោមអាការះធីងធោង ក្ដៅមុខតិចៗដែល តែនៅមានសាតិបើកឡានទៅផ្ទះវិញបាន។
ពេលមកដល់ផ្ទះក៎កាច់សោឡាន បិទភ្លើង ចុះពីលើឡាន ដើរចូលក្នុងផ្ទះ ប្រុងថាឡើងទៅខាងលើទៅហើយ តែសម្លេងនិយាយគ្នាឮឡើង ទើបដើរទៅមើលនៅបន្ទប់អង្គុយលេង ឃើញថាគ្រួសារជុំគ្នា ទាំងប៉ាទាំងម៉ាក់និងខាស លើកលែងតែគេម្នាក់គត់ ទើបជ្រួញចិញ្ចើម ផ្ទៀងត្រចៀកស្ដាប់ ថាកំពុងនិយាយអ្វីគ្នា។
<<ហេតុអី គ្រួសារយើងក៎ជិតសិទ្ធគ្នាស្រាប់ហើយ បើខ្ញុំរៀបការនិងជីមីនវាគ្មានអ្វីប្លែកទេ>>
<<ប៉ាដឹង តែជីមីននៅក្មេងពេកហើយ ទើបតែ20ឆ្នាំ ឆ្នាំនេះមិនអញ្ចឹង>>
<<តែគេធំចិត្ត ធំគំនិតហើយប៉ា មិនមែនក្មេងរត់លេងឯណា ការងារក៎ចេះ រឿងបាយទឹកក៎ពូកែ ហើយធ្វើបាន ប៉ាក៎ឃើញក៎ដឹង ខ្ញុំមិនដឹងប៉ាចង់និយាយអ្វីបន្ដ ហើយលើកហេតុផលអីមកទៀតនោះទេ សំខាន់ខ្ញុំត្រូវតែបានរៀបការជាមួយជីមីនក្នុងពេលឆាប់ៗនេះ>>
<<មែនហើយ អូនគិតដូចខាស ជីមីនក៎ចាសទុំដែលហើយ បើយកជាកូនប្រសារក៎មិនខុសទាស់អីទេ សំខាន់កូនអោយតែចេះស្រឡាញ់គ្នា>>
សូហ្គាឮហើយ ខាំធ្មេញណែនសឹងតែបាក់ថ្គៀម ក្ដាប់ដៃណែន ស្វាងស្រវឹងជាតិស្វាអស់រលីង មុននិងដើរចេញទៅក្រៅផ្ទះវិញ តាមច្រកក្រោយ ហើយបន្ទាប់ពីនោះគេទៅណាទៀតក៎មិនដឹង។
មិចហើយ ចុកហេ ពូបូយឡូយ ចុកហេឡូវនិង?
6:យ៉ាងណាក៎មិនព្រម
Start from the beginning
