Ep32:ថោកទាបទាំងគ្រួសារ

614 77 5
                                    


“អ្នកណាមករកអីនិង?”ជីនដែរនៅក្នុងផ្ទះបាយកំពុងធ្វើម្ហូបក៏បន្លឺទៅកាន់ស្វាមីដែលទើបនិងចុះមកពីបន្ទប់

“ធ្វើម៉េចបងដឹងទៅបើនៅក្នុងផ្ទះជាមួយគ្នានិង”ណាមជុនក៏តបទៅវិញគ្នាទើបមកពីខាងលើធ្វើម៉េចដឹងទៅមិនមែនគ្រូទាយឯណា

“ហើយម៉េចក៏បងមិនទៅមើលទៅ”ជីន

“បាទទទទទទទទ.........”នាយក្រាស់និយាយបង្អូសសម្លេងហើយក៏ដើរទៅមើលថាអ្នកមកតែមិនទាន់ចេញផុតពីផ្ទះផងអ្នកខាងនោះក៏ចូលមកល្មម

“វ៉ាក់អើ!!!!ហ្យុង”ជុងហ្គុកចូលមកដល់់ក៏លេងសើចជាមួយនិងណាមជុន តែថេយ៉ុងក៏ហួសចិត្តមិនស្ទើរដែរនេះជាម្ចាស់ក្រុមហ៊ុនទាំងមូលណាមិនមែនមួយចំហៀងទេចេះមកលេងសើចដូចក្មេងទៅកើត

“ស្អីឯងនិងអាហ្គុក បានហើយចូលមក”ណាមជុនក៏ហៅពួកគេចូលក្នុង

“ជីនហ្យុងនៅផ្ទះទេហ្យុង?”ថេយ៉ុងក៏សួរទៅកាន់ណាមជុនព្រោះមិនឃើញចេញមកទទួល

“ជីននៅក្នុងផ្ទះបាយកំពុងធ្វើម្ហូប”

“អាវ៎!!ស្មានតែអ្នកណាតាមពិតអាកូនស្វាតូចសោះ”ណាមជុននិយាយមិនទាន់ចប់ផងជីនក៏ចេញមកពីផ្ទះបាយល្មម

“ក៏នឹកហ្យុងពេកនិងណាទើបមកលេង”ថេយ៍

“អើហើយពួកឯងញ៉ាំអីហើយឬនៅហ្នឹង?”ជីន

“ញ៉ាំរួចហើយហ្យុងតែចង់ញ៉ាំម្តងទៀតខានភ្លក្សស្នាដៃហ្យុងដ៏សែនល្អរបស់ខ្ញុំយូរហើយណា”ថេយ៍និយាយទាំងកាយវិការផងធ្វើអោយអ្នកនៅទីនោះសើចនិងចរឹតរាងតូចគ្រប់គ្នា សម្តីបោកញ៉ាំបាយច្បាស់ណាស់-,-

“បានហើយៗមិនបាច់មកសរសើរទេយើងដឹងចរឹតឯងច្បាស់ណាស់”ពួកគេក៏នាំគ្នាសើចសប្បាយ និយាយគ្នាពីនេះពីនោះហើយក៏នាំគ្នាញ៉ាំបាយរួចរាល់និងនៅលេងរហូតដល់ថ្ងៃជ្រេបន្តិចទើបត្រឡប់ទៅវិញ

_________________________________

ស្មាលនេះមនុស្សគ្រប់គ្នាកំពុងតែជាប់រវល់និងការងាររៀងខ្លួនតែងាកមកមើលគ្រួសារមួយនេះវិញកំពុងតែរៀបចំអីវ៉ាន់មិនដឹងជាមានគម្រោងទៅណានោះទេដូចជាប្រញាប់ណាស់ ហើយគ្រួសារនោះគ្មានអ្នកណាក្រៅពីគ្រួសារសាន់នោះទេដែលពេលនេះជុងហាកំពុងតែរៀបចំអីវ៉ាន់ដូចរត់ចោលស្រុកអញ្ចឹង

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now