Ep13:ជំនួយការផ្ទាល់ខ្លួន

785 79 0
                                    

                             

"អត់ទេគឺចង់ ហេីយចុះឯណាកន្លែងធ្វេីការខ្ញុំ"ជីមីនសួរទៅយ៉ុនហ្គីព្រោះមិនឃេីញកន្លែងធ្វេីការរបស់គេ

"អាដា....."រាងក្រាស់មិនតបនិងជីមីនតែបែរជាស្រែកហៅជំនិតរបស់ខ្លួនទៅវិញ

"បាទចាហ្វាយមានការអីមែនទេទាន"ពេលឮចាហ្វាយហៅនាយដាក៏រត់ចូលមកយ៉ាងលឿន

"ឯងឆាប់រៀបចំកន្លែងធ្វេីការអោយលេខាថ្មីយេីងទៅ"យ៉ុនហ្គីបញ្ជាដាអោយរៀបចំតុសម្រាប់លេខាដាក់ក្នុងបន្ទប់ជាមួយ

"តែចាហ្វាយក្រែងកន្លែងលេខានៅខាងក្រៅហេស៎"ដាឆ្ងល់ព្រោះកន្លែងស៊ូណាធ្វេីពីមុនគឺនៅខាងក្រៅចុះមិចពេលនេះអោយគេរៀបចំទៀត

"យេីងប្រាប់អោយរៀបក៏រៀបទៅតិចយេីងកាត់ប្រាក់
ខែឯង"យ៉ុនហ្គីចង់អោយជីមីនមកធ្វេីការក្នុងបន្ទប់ជាមួយគេព្រោះគេចង់មេីលមុខជីមីនអោយបានច្រេីន

"ខ្ញុំថាមិនបាច់ក៏បានដែរខ្ញុំទៅ........"ជីមីនប្រុងនិងប្រកែកតែក៏ត្រូវយ៉ុនហ្គីនិយាយកាត់

"ស្ងាត់!!"មួយមាត់យ៉ាងខ្លីហោះចេញពីមាត់យ៉ុនហ្គីនាយក៏ដេីរទៅតុធ្វេីការវិញចំណែកឯជីមីនគឺទៅអង្គុយនៅលេីសាឡុង

"ចរឹកនៅដដែលមុខងាប់ចិត្តអាក្រក់ចូលចិត្តគំរាមគេណាស់អាប៉ាវ"ជីមីននិយាយតិចងូវៗតែក៏ធ្វេីអោយ
អ្នកម្ខាងទៀតឮ

"និយាយស្អីយេីងឮណា"នាយក៏និយាយទាំងមិនមេីលមុខជីមីនព្រោះគេកំពុងមេីលឯកសារ

"អឺ....គឺ....គឺគ្មានអីទេលោក"ជីមីនប្រកែកមិនសូវសម

"ចាប់ពីពេលនេះទៅឯងត្រូវហៅយេីងថាលោកប្រធាន"យ៉ុនហ្គី

"បាទលោកប្រធាន ស្លេក....."រាងតូចនិយាយចុងប្រយោគមិនអោយយ៉ុនហ្គីឮនោះទេ

មួយសន្ទុះក្រោយមកដាក៏រៀបចំតុរួចរាល់ហេីយតុជីមីនគឺនៅទល់មុខតុធ្វេីការរបស់យ៉ុនហ្គីព្រោះរាងក្រាស់អោយដាក់ត្រង់និងហេីយកម្លោះតូចជីមីនក៏ដេីរទៅតុធ្វេីការរបស់គេ

"អរគុណបងហេីយបងឈ្មោះអី"ជីមីននិយាយរាក់ទាក់ទៅកាន់ដាដែលជាជំនិតរបស់រាងក្រាស់

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now