Ep29: ដោះស្រាយបញ្ហាផ្ទាល់ខ្លួន

470 57 4
                                    


ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីក៏បានរះឡើងបំភ្លឺមកលើផែនដីដេញភាពងងឹតនៃពន្លឺព្រះចន្ទហើយជំនួសដោយកាំរស្មីពន្លឺព្រះអាទិត្យម្តង។ពន្លឺក៏ជះចាំងចូលមកក្នុងបន្ទប់មួយនៃសណ្ឋាគារលំដាប់ផ្កាយ5ដែលជាបន្ទប់របស់យ៉ុនហ្គីនិងជីមីនដែលកំពុងតែគេងអោបគ្នាយ៉ាងល្អិតរមួត។បន្តិចក្រោយមកយ៉ុនហ្គីក៏បានភ្ញាក់ហើយងាកមើលមនុស្សជាទីស្រឡាញ់ដែលគេងនៅក្នុងរង្វង់ដៃរបស់នាយពេញមួយយប់ហើយនោះនាយក៏បន្ថែមកម្លាំងអោបខ្លាំងជាមុនបន្តិច។

"នៅមិនទាន់ងើបទៀតឬ?គេងច្រមក់ណាស់"យ៉ុនហ្គីក៏អោនទៅថើបថ្ងាសនិងសក់ដែលទន់រលោងរបស់ជីមីនលេងហើយក៏យកចុងច្រមុះរបស់នាយមកញីលេងជាមួយនិងជីមីនតិចៗ

"ហ្អឹមមម.........!បងធ្វើអីនិងយ៉ុន?អូនកំពុងតែគេងណា៎"ជីមីនក៏ត្រូវភ្ញាក់ព្រោះតែមានការរំខានពីយ៉ុនហ្គី

"ភ្ញាក់បានហើយណានេះព្រឹកហើយ"នាយនៅតែមិនព្រមលែងដៃដែលអោបជីមីននោះទេ

"សុំគេងតែបន្តិចទេណា....ណា....."ជីមីននិយាយទាំងមិនបើកភ្នែកនេះគេនៅអស់ងងុយនៅឡើយអោយគេងើបយ៉ាងម៉េច?

"មិនបានទេណាយើងត្រូវប្រញាប់ទៅវិញដាហ៊ុន ខលមកប្រាប់ថាមានបញ្ហានៅក្រុមហ៊ុន"នាយក៏ប្រាប់ហេតុផលទៅជីមីន

"អាវ៎!!!ទៅវិញឬ?នៅពីរបីថ្ងៃទៀតមិនបានទេឬយ៉ុន?"ជីមីនមិនទាន់ដើរលេងអស់ចិត្តផងត្រូវទៅវិញហើយឬ?

"មិនបានទេអូនឆាប់ទៅងូតទឹកទៅនិងបានឆាប់ចេញទៅសេអ៊ូលវិញ"នាយក៏ដេញអោយជីមីនឆាប់ទៅងូតទឹក

"បងទៅងូតមុនទៅអូនសុំគេងតែបន្តិចទៀតទេណា"ជីមីននៅតែអង្វរនាយ

"មិនបាន.......ឬអូនចង់ធ្វើអីផ្សេង?...."ចុងប្រយោគនាយក្រាស់ក៏អោនទៅខ្សឹបដាក់ត្រចៀកជីមីនដែលធ្វើអោយអ្នកស្តាប់ហើយព្រឺសម្បុរស្វាងចែសតែម្តង

"អត់....អត់ទេ!អូនទៅងូតក៏បាន"ជីមីនស្ទុះងើបអង្គុយហើយក្រោកពីគ្រែទាញកន្សែងរត់ចូលបន្ទប់វឹងខ្លាចយ៉ុនហ្គីធ្វើអីផ្តេសផ្តាសមកលើគេ ចំណែកយ៉ុនហ្គីហាក់អស់សំណើចនិងជីមីនគេគ្រាន់តែគម្រាមលេងសោះតែថាមិនត្រូវដែរវាអាចកើតឡើងមែនក៏ថាបាន

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Où les histoires vivent. Découvrez maintenant