Ep25: ភ័យ!!

443 67 4
                                    

ប្រហែលជា20នាទីក្រោយមករាងតូចក៏ចុះមកវិញជាមួយនិងអាវពណ៌ស ដៃវែង ខោខ្មៅរឹបជេីងមេីលទៅឃេីញរាងឡេីងស្រឡូន គេតែងខ្លួនបែបរមទម្យសាមញ្ញៗមេីលទៅវាមិនឆេីតឆាយពេកសមល្មមនិងការទៅជួបម៉ាក់ក្មេកលេីកដំបូងអីបែបនិង

"យ៉ាងម៉េចដែរអូនតែងខ្លួនចឹងសមអត់?អូនខ្លាចតែម៉ាក់បងមិនពេញចិត្តទេ"ជីមីនចុះមកភ្លាមចោទសំណួរសួរទៅរាងក្រាស់ភ្លាមគេខ្លាចស្លៀកបែបនេះទៅម៉ាក់រាងក្រាស់មិនចូលចិត្ត

"ឮអូននិយាយជាមួយបងទេ?យ៉ុន"ជីមីនក៏លេីកដៃទៅទះមុខយ៉ុនហ្គីតិចៗព្រោះអារម្មណ៍មិនដឹងជាហោះទៅដល់ណាហេីយទេភ្លឹកៗប្រហែលជាភ្លឹកនិងសម្រស់ជីមីនហេីយ

"ហាស៎ៗ....អូនថាម៉េចមិញនិង"នាយក្រាស់ប្រមូលស្មារីតីមកវិញ

"គឺអូនសួរថាអូនតែងខ្លួនបែបនេះយ៉ាងម៉េចដែរ?អូនខ្លាចម៉ាក់បងមិនពេញចិត្ត"ជីមីនក៏បង្វិលខ្លួនអោយយ៉ុនហ្គីមេីលមួយជុំ

"ស្អាត.....ស្អាតណាស់ ប្រពន្ធអ្នកណាទេស្អាតដូចទេវបុត្រអញ្ចឹងនៀក៎"យ៉ុនហ្គីសរសេីរធ្វេីអោយរាងតូចអៀនមុខឡេីងក្រហមដូចទឹកម្ទេសទុំអញ្ចឹង><

"ប្រពន្ធមីន យ៉ុនហ្គីនិងហេីយហិកៗ....."ជីមីននិយាយទាំងស្ញេញចេញធ្មេញដាក់រាងក្រាស់ដែរធ្វេីអោយរាងក្រាស់ខ្នាញ់យ៉ាងខ្លាំងចង់តែលេបចូលពោះអោយបាត់ទេលោកអេីយខ្នាញ់ណាស់!

"តោះយេីងទៅកុំអោយខាតពេល"នាយក្រាស់ក៏បណ្តេីរជីមីនទៅឡានរួចក៏បេីកចេញទៅសម្តៅទៅគោលដៅដែលខ្លួនបានគ្រោងទុក

នៅក្នុងឡានគឺមានសភាពស្ងប់ស្ងាត់ដោយសារតែគ្មានអ្នកណានិយាយអីនោះទេ ដោយឃេីញទឹកមុខរាងតូចមិនសូវស្រស់រាងក្រាស់ក៏និយាយឡេីងមេីកទៅជីមីនដូចជាកំពុងភ័យ

"កុំធ្វេីមុខបែបនេះអីវាមិនអីទេណាមានបងនៅក្បែរអូនហេីយយេីងកាន់ដៃគ្នាទៅមុខជាមួយគ្នាណាបងសន្យា!"យ៉ុនហ្គីក៏លូកដៃទៅចាប់ដៃរាងតូចថ្នមៗបែបលួងលោមកុំអោយភ័យមេីលចុះភ័យឡេីងចង់ស្លេកមុខអស់ហេីយ

"ឆាប់ញញឹមបន្តិចមកកុំធ្វេីមុនបែបនេះលែងស្អាតអស់ហេីយមីន មីនរបស់បង"ដោយឃេីញទឹកមុខរាងតូចនៅដដែលរាងក្រាស់ក៏និយាយសម្តីផ្អែមផ្តល់កម្លាំងចិត្តដល់ជីមីន

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now