Ep10: ខ្ញុំនិងជួយបង!

689 53 2
                                    

យ៉ុនហ្គីនិងអេលឡាកំពុងជិះឡានជាមួយគ្នារាងក្រាស់បេីកមុនដឹងជាទៅណាទេគឺចេះតែបេីកៗទៅ តែកុំមេីលមុខដូចគេយកទៅបាញ់ចោលចឹង នៅក្នុងឡានពេលនេះគឺសភាពស្ងប់ស្ងាត់ណាស់ព្រោះគ្មានអ្នកណាម្នាក់និយាយអ្វីនោះទេ

អេលឡាចេះតែលួចមេីលយ៉ុនហ្គីរហូតនាងដូចជាចង់និយាយអ្វីទៅកាន់យ៉ុនហ្គីតែនាងមិនហ៊ាននិយាយព្រោះនាងដឹងថាយ៉ុនហ្គីមិនចូលចិត្តនាងទេ

"អឺគឺថា....បងយ៉ុនហ្គីខ្ញុំមានរឿងចង់និយាយជាមួយនិងបង"ដោយស្ងាត់អស់ជាយូរអេលឡាក៏ប្រមូលភាពក្លាហានមកនិយាយជាមួយយ៉ុនហ្គី

"និយាយមក"យ៉ុនហ្គីតបទាំងមិនបានមេីលមុខនាងនោះទេព្រោះនាយផ្តោតតែលេីការបេីកបរ

"ខ្ញុំដឹងថាបងស្អប់ខ្ញុំព្រោះអ្នកមីងចង់ឲ្យខ្ញុំរៀបការជាមួយបង ហេីយបងក៏មិនបានស្រឡាញ់ខ្ញុំដែរ"អេលឡា មែនហេីយគ្រប់យ៉ាងគឺអ្នកស្រីមីនជាអ្នករៀបចំឡេីងមកទាំងអស់

"មែន!គ្រប់យ៉ាងគឺមកពីម៉ាក់ខ្ញុំទាំងអស់គាត់ជាអ្នករៀបចំវាឡេីងមកហេីយខ្ញុំក៏មិនរៀបការជាមួយនាងព្រោះខ្ញុំមិនបានស្រឡាញ់នាងទេ"យ៉ុនហ្គីនិយាយមកផាំងទាំងមិនខ្វល់ពីនាងវាស្ទេីរតែបែកជាពីរទៅហេីយ

តាមពិតទៅអេលឡានាងក៏មានចិត្តស្រឡាញ់យ៉ុនហ្គីបន្តិចដែរតែពេលឮថាយ៉ុនហ្គីមិនបានស្រឡាញ់នាង នាងស្ទេីរទប់ទឹកភ្នែកមិនបានតែក៏ខំប្រឹងធ្វេីធម្មតា

"មិនអីទេខ្ញុំយល់បេីបងមិនស្រឡាញ់ខ្ញុំទេបងមិនបាច់ធ្វេីតាមអ្នកមីងទេបេីបងមុនចង់រៀបការជាមួយខ្ញុំចាំខ្ញុំជួយបងក៏បាន"អេលឡានាងនិយាយទាំងអួលដេីម-ក

"នាងចង់ជួយខ្ញុំយ៉ាងម៉េច?"ពេលឮថានាងចង់ជួយរាងក្រាស់ក៏ងាកមកមេីលមុខនាងយ៉ាងលឿន

"បងកុំភ័យខ្ញុំនិងទៅនិយាយរឿងនេះជាមួយនិងអ្នកមីងថាខ្ញុំមិនបានស្រឡាញ់បងទេ"អេលឡាសុខចិត្តជួយរាងក្រាស់ព្រោះទោះជាយ៉ាងណាក៏នាយមិនបានស្រឡាញ់នាងដែរ

"ពិតមែនហ្អស?នាងនិយាយពិតទេថានាងនិងជួយខ្ញុំ"យ៉ុនហ្គីឮបែបនេះហាក់សប្បាយចិត្តបានមួយកម្រិត

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now