Ep14:គម្រោងការ

833 75 3
                                    


ជុងហាបន្ទាប់ពីត្រូវរាងតូចដាក់ឲ្យឡេីងស្ពឹកមុខរួចមកនាងក៏ដេីរទៅកន្លែងធ្វេីការរបស់នាងវិញទាំងមិនសុខចិត្ត

ចំណែកជីមីនពេលថាឲ្យជុងហារួចគេក៏លេីកទឹកក្រូចមកឲ្យអ្នកស្រីមីននិងអេលឡាហេីយនិងកាហ្វេរបស់យ៉ុនហ្គីផងដែរ

"មកដល់ហេីយបាទសុំទោសដែល......អាវ៎បាត់ទៅណាអស់ហេីយនៀក៎"ជីមីនកាន់ថាសចូលមកបម្រុងនិងនិយាយសុំទោសដែលមកយឺតតែក៏ត្រូវគាំងព្រោះតែគ្មានអ្នកណានៅគឺនៅតែយ៉ុនហ្គីម្នាក់ប៉ុណ្ណោះ

"អ្នកម៉ាក់ទៅវិញបាត់ហេីយ ហេីយឯងរវល់ធ្វេីអីម៉េចក៏យូរម្ល៉េះ?"យ៉ុនហ្គីសួរព្រោះបាត់យូរពេកទៅយកទឹកសោះដូចទៅសុំភ្លេីងពីយក្សចឹង អ្នកស្រីមីននិងអេលឡាបានចេញទៅមុនជីមីនមកបន្តិចព្រោះគាត់មកគឺដេីម្បីតែចង់ឃេីញលេខាថ្មីរបស់យ៉ុនហ្គីប៉ុណ្ណោះព្រោះគាត់ខ្លាចរាងក្រាស់កុហកគាត់

"គឺមិញខ្ញុំជួបជាមួយនិងស្រីម្នាក់ដែលមករកលោកប្រធានកាលពីព្រឹកមិញហេីយក៏និយាយរាក់ទាក់ជាមួយនាងបន្តិចទៅ"ជីមីនកាន់កាហ្វេយកមកឲ្យរាងក្រាស់

"មិនមែនឈ្លោះទេឬ?"យ៉ុនហ្គីសួរបែបនេះព្រោះនាយដឹងថាជុងហាមិននិយាយស្រួលនោះទេជាពិសេសនាងបានឃេីញរូបភាពព្រឹកមិញទៀតនាងច្បាស់ជាទៅរករឿងជីមីនមិនខាន

"ម៉េចក៏លោកដឹង?"ជីមីនឆ្ងល់ម៉េចក៏នាយដឹងថាគេនិងនាងនោះទាស់សម្តីគ្នា

"បានហេីយទៅធ្វេីការទៅ"រាងក្រាស់មិនតបនិងជីមីនតែក៏ដេញរាងតូចឲ្យទៅធ្វេីការវិញព្រោះខ្ជិលនិយាយរឿងជុងហាច្រេីនរំខានសតិ ចំណែកឯទឹកក្រូចពីរកែវនោះគឺជីមីនផឹកអស់ហេីយ

ពួកគេបន្តធ្វេីការរហូតដល់ល្ងាចតែទម្រាំតែដល់ល្ងាចគឺជីមីនត្រូវយ៉ុនហ្គីញ៉ោះហេីយពេលខ្លះយ៉ុនហ្គីក៏លួចមេីលមុខជីមីនរហូតធ្វេីឲ្យសមីខ្លួនរឹងខ្លួនធ្វេីការមិនចង់កេីត(ខូចហា៎បងយ៉ុន><)

+ពេលល្ងាច🕔

ពេលល្ងាចក៏បានមកដល់មនុស្សគ្រប់រូបក៏នាំគ្នាត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបំពេញភារកិច្ចរួចរាល់

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now