Ep27:មានបងដូចមានគ្រប់យ៉ាង><

470 67 2
                                    


+ក្នុងឡាន🚗

"យ៉ុន!!បងនាំអូនទៅណាក្រែងបងថានាំអូនមកលេងអ្នកម៉ាក់ចុះម៉េចក៏ប្រាប់គាត់ថារវល់?"រាងតូចអត់ឆ្ងល់មិនបានក៏សួរប្រាប់គេថានាំមកលេងម៉ាក់តែមកមិនបានប៉ុន្មានផងក៏ប្រាប់គាត់ថារវល់មិនបាននៅញាុំបាយជាមួយទៅវិញ

"ពេលនេះស្នេហាយេីងអ្នកម៉ាក់មិនទំទាស់ទៀតទេចឹងបងចង់នាំអូនទៅកន្លែងមួយ"យ៉ុនហ្គីងាកមកមេីលមុខជីមីនហេីយតបទាំងញញឹមនាយមិនស្មានសោះថាស្នេហាពួកគេអ្នកស្រីមីនទទួលយកស្រួលបែបនេះសោះ

"បងចង់នាំអូនទៅណា??"ពេលនេះជីមីនកាន់តែឆ្ងល់នាំគេទៅណា?

"ទៅដល់អូននិងដឹងហេីយ"នាយក៏យកដៃម្ខាងចាប់ដៃជីមីនមកកាន់ហេីយដៃម្ខាងទៀតក៏បញ្ជាចង្កូតឡានបន្តបេីកទៅមុខទៀតមួយសន្ទុះក្រោយមកជីមីនក៏គេងលក់បាត់

"គេងលក់ហេីយហេ៎ម៉ូជីតុញ"រាងក្រាស់ងាកមេីលរាងតូចបន្តិចដឹងថាគេគេងហេីយក៏យកអាវក្រៅរបស់គេមកដណ្តប់អោយហេីយក៏បេីកទៅមុខបន្តទៀត

ចំណាយពេលប្រហែល1ម៉ោងកន្លះទេីបពួកគេមកដល់ណាមសានរាងក្រាស់បាននាំរាងតូចមកទីនេះព្រោះណាមសានជាកន្លែងដែលគូរស្នេហ៍ជាច្រេីនបានមកទីនេះនិងបានចាក់សោរគូរស្នេហ៍ជាមួយគ្នាទៀតផង ទីនេះពិតជាស្អាតខ្លាំងណាស់មានមនុស្សជាច្រេីនបានមកលេងបែបជាគូរៗ បណ្តេីរគ្នាអោយត្រសងមានទាំងគូរស្នេហ៍ទូទៅ មានទាំងគូរស្នេហ៍ខុសធម្មជាតិ វាជារឿងធម្មតាទៅហេីយការស្រឡាញ់ភេទដូចគ្នាមិនមែនជាបញ្ហាអ្វីនោះទេអោយតែមានភាពស្មោះត្រង់ តស៊ូជាមួយគ្នាគឺបានហេីយ

"មិនទាន់ភ្ញាក់ទៀតមែនទេ?"យ៉ុនហ្គីក៏មកកន្លែងដែរគ្រោងទុកនាយក៏ក្រឡេកទៅមេីលរាងតូចឃេីញថាជីមីនលក់ស្រួលណាស់ទេីបនាយសម្រេចចិត្តដាស់គេព្រោះពួកគេមកដល់គោលដៅហេីយ

"ជីមីនហា៎~ភ្ញាក់ឡេីងពួកយេីងមកដល់ហេីយ"យ៉ុនហ្គីអោនមុខទៅថេីបថ្ងាសជីមីនមួយដង្ហេីមជាការដាស់ជីមីន

"ហាស៎~~មកដល់ហេីយឬ?"ជីមីនគ្រាន់តែឮថា
មកដល់ក៏ស្ទុះងើបតែម្តងព្រោះចង់ដឹងតាំងពីទេីបចេញដំណេីរថាយ៉ុនហ្គីនាំគេទៅណា ចំណែករាងក្រាស់បានត្រឹមតែអង្គុយសេីចនិងចរឹករបស់រាងតូច

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now