Ep26: ហេតុអីមិនប្រាប់ម៉ាក់?

494 71 0
                                    


"គឺខ្ញុំណាម៉ាក់!"យ៉ុនហ្គីដេីរមកដល់ខាងក្នុងក៏ឮអ្នកជាម៉ាក់សួររួចក៏តបទៅវិញភ្លាមៗកុំអោយអ្នកខាងនោះឆ្ងល់ចំណែកអ្នកជាម្តាយកាលបេីឃេីញកូនប្រុសខ្លួនចូលមកជាមួយនិងជំនួយការគាត់ក៏ចងចិញ្ចេីមឆ្ងល់

"ខ្យល់អីបក់ឯងអោយមកផ្ទះបែបនេះ?"អ្នកស្រីមីនឆ្ងល់ណាស់ថាហេតុអីសុខៗកូនប្រុសរបស់គាត់មកផ្ទះបែបនេះ?ព្រោះតែបាត់នាយជាច្រេីនថ្ងៃច្រេីនខែណាស់មកហេីយទេីបតែថ្ងៃនេះលេចមុខមកចំពោះមុខគាត់ មិនអោយគាត់ឆ្ងល់យ៉ាងម៉េច?

"ខ្ញុំក៏មិនចង់មកទីនេះដែរ"អ្នកកម្លិះយ៉ុនហ្គីថារួចក៏អង្គុយចុះលេីសាឡុងដោយមិនភ្លេចទាញជីមីនអោយអង្គុយជិតខ្លួននោះទេ ព្រោះទឹកមុខរាងតូចមេីលទៅកាន់តែភ័យជាងពេលមកដល់ទៅទៀត។នាយមិនចង់មកទីនេះប៉ុន្មានទេព្រោះបេីមកលេីកណាក៏អ្នកម៉ាក់បង្ខំអោយរៀបការដែរ ចំណែកជីមីនបានតែអោនមុខចុះដៃក្តាប់ជាយអាវពេលឮម៉ាក់និងកូនគេនិយាយសម្តីឃ្នាស់ចិត្តដាក់គ្នាបែបនេះ

"ហេីយឯងមកមានការអី?"អ្នកស្រីមីននិយាយសម្លេងស្មេីរទៅកាន់កូនប្រុស

"គឺចេះទេណាអ្នកមីងពួកខ្ញុំមកទីនេះគឺមានរឿងចង់និយាយជាមួយនិងអ្នកមីងហេីយក៏ពាក់ព័ន្ធជាមួយនិងបងយ៉ុនដែរ"ដោយឃេីញទឹកមុខអ្នកស្រីមីននិងយ៉ុនហ្គីមិនសូវស្រួលអេលឡាក៏តាំងខ្លួនជាអ្នកនិយាយជំនួស ចំណែករាងតូចនៅតែអោនមុខចុះពេលនេះគេកាន់តែភ័យជាងមុននេះពេលដែលអេលឡាចាប់ផ្តេីមនិយាយរឿងពួកគេ បេះដូងគេពេលនេះចង់ផ្ទុះចេញមកក្រៅទៅហេីយ គ្នាភ័យ><

"មានរឿងអីក្មួយ?"អ្នកស្រីមីនក៏ងាកមកមេីលមុខអេលឡាហេីយឆ្លាស់ទៅមុខយ៉ុនហ្គីពេលនេះគាត់កាន់តែមិនយល់ហេីយ មានរឿងអី?ពាក់ព័ន្ធជាមួយយ៉ុនហ្គីដែរឬ?

"អ្នកមីងសន្យាសិនមកថាស្តាប់ហេីយអ្នកមីងនិងជំទេីសនោះទេ"អេលឡាស្នេីសុំមុននិងនិយាយខ្លាចនិយាយហេីយគាត់មិនព្រមទទួលយកការពិត

"រឿងអី?មីងសន្យាយ៉ាងម៉េចបេីមិនដឹងថារឿងអីផងនិង"អោយគាត់សន្យាយ៉ាងម៉េចបេីមិនទាន់ដឹងរឿងអីផងនិងចេះតែសន្យាៗម៉េចនិងកេីតទៅ

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now