" ប៉ុន្តែពេលនេះគេគ្មានអ្នកណាអាចពឹងបានឡើយមានតែខ្ញុំអញ្ចឹងកូនមិនអាចឲ្យគេចាកចេញនោះទេ "
" អូនថាតាមកូនចុះមើលទៅក្មេងនោះក៏មិនជាមនុស្សអាក្រក់អ្វីដែរកុំឲ្យកូនមានអារម្មណ៏មិនល្អអីណា៎បង " ជុងហ្គុកដកដង្ហើមវែងមុននឹងងក់ក្បាលយល់ព្រមបើថេហ្យុងនិយាយបែបនឹងទៅហើយគេក៏មិនអាចប្រកែកបានទៀតដែរក៏ដឹងថាគេខ្លាចប្រពន្ធទើបមិនហ៊ានតវ៉ាដោយទទួលការយល់ព្រមរបស់ប៉ាទាំងពីរហើយជេយ៍ចូលទៅអោបដោយរីករាយជាខ្លាំង
" ចាំប៉ាឲ្យអ្នកបម្រើរៀបចំបន្ទប់មួយសម្រាប់គេ "
" ស្រលាញ់ប៉ាតូចជាងគេ " អោបថេហ្យុងនិងថើបថ្ពាល់ឲ្យការសប្បាយចិត្តថេហ្យុងញញឹមងក់ក្បាលតិចៗបានកូនប្រុសរីករាយបែបនេះគេមិនប្រកែកនឹងសំណើរមួយនេះទេ
..រំលងដល់ពេលល្ងាចកូនស្រីពៅរបស់ពួកគេត្រឡប់ពីរៀនវិញហើយដោយសារតែរៀនគួរថែមទើបមកដល់ផ្ទះល្ងាចបន្តិចប៉ុន្តែពេលដែលនាងឡើងទៅដល់បន្ទប់បើកទ្វាមកធ្វើឲ្យនាងស្រែកពេញផ្ទះបណ្ដាលឲ្យប៉ាតូចនិងប៉ាធំរួមទាំងជេយ៍មកមើលយ៉ាងប្រញាប់ ។
" មានរឿងអីកូន? "
" ប៉ាៗ..គ្រឿងសំអាងរបស់កូនខ្ទេចហើយអ្នកណាៗជាអ្នកធ្វើវា? អ្នកណាហ៊ានចូលក្នុងបន្ទប់របស់យើងហាស៎ប្រាប់ហើយមិនអញ្ចឹងថាហាមមកប៉ះពាល់របស់ក្នុងបន្ទប់យើង " ស្រែកទៅឲ្យអ្នកបម្រើក្នុងផ្ទះដោយការខឹងគ្រោទជាខ្លាំងនាងស្អប់ណាស់អ្នកណាមកប៉ះពាល់របស់ផ្ទាល់ខ្លួននាងហាមត្រូវតែស្ដាប់កុំផ្គើនឲ្យសោះប្រយ័ត្នមិនបានប្រាប់តិចថានាងអាក្រក់
" ពួកខ្ញុំអត់បានចូលទេ "
" ស៊្ដែលឡា..អូនគួរតែចិត្តត្រជាក់រឿងប៉ុណ្នឹងមិនធ្ងន់ធ្ងរនោះទេកុំច្រឡោតដាក់ពួកគាត់ " ជេយ៍និយាយដោយចិត្តត្រជាក់បំផុតប៉ុន្តែស៊្ដែលឡាគឺអត់ព្រមស្ដាប់នោះទេពេលដែលប្រទះភ្នែកឃើញជុងវ៉ុនហើយដៃក៏មានប្រឡាក់និងកាន់ក្រេមរបស់គេទៀតនោះនាងក៏ដើរទៅចាប់ក្រវួចយកតែម្ដង
" អាក្មេងឆ្កួតហេតុអីឯងហ៊ានចូលបន្ទប់យើង? "
" ស៊្ដែលឡា " ជេយ៍ចូលទៅចាប់ទាញជុងវ៉ុនចេញពីប្អូនស្រីភ្លាមៗមិនឲ្យនាងធ្វើអ្វីលើសនឹងទេដែលធ្វើឲ្យប្អូនស្រីខឹងថែមទៀតមិនបាច់ឆ្ងល់ចរឹតនាងគឺបែបនេះតាំងពីតូចកាចឆ្នាស់តែម្ដងគ្មានអ្នកណាហ៊ានប៉ះពាល់នាងទេ
" អូនកុំហួសហេតុពេករបស់ប៉ុណ្ណឹងចាំបងទិញថ្មីឲ្យក៏បានមិនបាច់ដើររករឿងគេឯងអញ្ចឹងទេអត់ខ្មាសគេខ្លះទេឬ? "
" ប៉ាតូចមើលចុះបងជុងកូការពារអាក្មេងនោះហើយស្ដីឲ្យខ្ញុំ " ទឹកមុខមិនសុខចិត្តបង្ហាញចេញមកភ្លាមៗរួចក៏ទៅទូពិតដាក់ថេហ្យុងទៀតដោយសារតែធ្លាប់កាន់ជើងនិងនៅខាងនាងរហូតណាមួយបងប្រុសមិនដែលស្ដីឲ្យនាងអញ្ចឹងទេ
" បានហើយៗគ្មាននរណាម្នាក់ត្រូវទេឆាប់សុំទោសគ្នាទៅវិញទៅមកភ្លាម "
" ហើយកូនក៏អញ្ចឹងកុំឆាប់ច្រឡោតពេកជាស្រីមិនគួរឲ្យចេញចរឹតមិនល្អអញ្ចឹងមកទេ " ថេហ្យុងនិយាយប្រដៅកូនៗម្ដងគេកាន់ជើងពេលដែលកូននោះត្រូវប៉ុន្តែបើខុសក៏មិននៅខាងដែរមានតែស្ដីឲ្យថែមទៀតហេតុនេះទើបបងប្អូនគេនិយាយសុំទោសទៅវិញទៅមកនិងចិត្តត្រជាក់មកវិញ ។
[ ឃើញអ្នកអានថាចាំយូរឥឡូវក៏មកវិញតែម្ដង ]
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០៤ : គេជាមនុស្សប្លែកមុខ
Start from the beginning
