ភាគទី០៤ : គេជាមនុស្សប្លែកមុខ

Start from the beginning
                                        

" ចាហ្វាយ..យើងទិញបានរបស់ច្រើនដែរហើយគួរតែត្រឡប់ទៅវិញល្អទេ? " ជេយ៍ញញឹមងក់ក្បាលយល់ព្រមរួចចាប់កាន់ដៃជុងវ៉ុនដើម្បីបានត្រឡប់ទៅឡានវិញជាមួយនឹងការអង្អែលសក់ក្បាលថើរៗជុងវ៉ុនក៏ដើរតាមត្រុកៗដូចជាកូនក្មេងម្នាក់ដើរជាមួយប៉ាៗអញ្ចឹង

៚ ត្រឡប់មកដល់ភូមិគ្រឹះវិញជុងវ៉ុនចុះមកឈរក្បែរជេយ៍ជាមួយទឹកមុខស្អុយៗដៃតូចចាប់អោបដើមដៃរបស់នាយជាប់មិនលែងប្រហែលជាភ័យដែលមកកន្លែងថ្មីហើយមើលទៅប៉ុន្តែជេយ៍បានងាកមកផ្ដល់ញញឹមឲ្យបន្តិចទើបគេញញឹមមកវិញបានបន្តិចដែរ ។

" អេ? នាំនរណាមកជាមួយនឹងកូន " ថេហ្យុងដើរមកទទួលក្រឡែកឃើញក៏ចងចិញ្ចើមសួរទៅកាន់កូនប្រុស

" សមាជិកគ្រួសារថ្មីនឹងណា៎ប៉ាតូចសូមប៉ាទទួលនិងមើលថែគេឲ្យដូចកូនម្នាក់ផង " ដោយឮកូនប្រុសនិយាយបែបនេះថេហ្យុងចងចិញ្ចើមទាំងមិនយល់ពីអ្វីដែលកំពុងកើតឡើងភ្លាមៗជុងហ្គុកក៏ចូលមកដែរទើបធ្វើបរិយាកាសរៀងអាប់អួលបន្តិចហេតុនេះជេយ៍ឲ្យកូនចៅគេនាំជុងវ៉ុនឡើងទៅសម្រាកនៅបន្ទប់របស់គេសិនបន្ទាប់មកបានងាកមកបកស្រាយឲ្យប៉ារបស់គេទាំងពីរបានយល់៖

" គេមានគ្រោះថ្នាក់រួចក៏បាត់ការចងចាំពេលដែលដឹកខ្លួនមកវិញដោយសារតែខ្ញុំបានជួយគេទៅហើយក៏ចង់ជួយឲ្យដល់ទីបញ្ចប់តែម្ដង "

" ពេលនេះគេមិនមានការចងចាំអ្វីឡើយហេតុនេះសង្ឃឹមថាប៉ាធំនិងប៉ាតូចអនុញ្ញាតនឹងសំណើររបស់កូន " បន្ទាប់ពីបានបកស្រាយឲ្យប៉ាទាំងពីររបស់គេបានយល់ហើយក៏ចង់បានចម្លើយមកវិញដូចគ្នាជុងហ្គុកនិងថេហ្យុងក៏ដកដង្ហើមធំបន្តិចមុននឹងឆ្លើយតបទៅកូន៖

" ប៉ាមិនបានប្រកាន់អ្វីទេក៏ប៉ុន្តែពួកយើងមិនស្គាល់ថាគេជាកូនចៅអ្នកណានិងមកពីណា? តើកូនឲ្យមនុស្សប្លែកមុខមករស់នៅក្នុងផ្ទះបែបនេះគិតថាល្អដែរឬ? " ជុងហ្គុកយល់និងលើកហេតុផលមកជាមួយព្រមគ្នាផងដែរមិនមែនចិត្តអាក្រក់អ្វីទេត្រឹមរឿងប៉ុណ្ណឹងគ្រាន់តែយើងមិនស្គាល់ពីអត្តសញ្ញាណរបស់គេច្បាស់លាស់វាអាចនឹងគ្រោះថ្នាក់បើគេជាមនុស្សល្អមិនអីទេចុះបើជាមនុស្សអាក្រក់ពេលមានការចងចាំវិញនិងមានគំនិតមិនល្អវាមិនចប់ហើយទេ?

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now