«ឆ្កួតណាស់ចង់ឲ្យខ្ញុំធ្វើជាប្រពន្ធ ប្រពន្ធគ្មានខាន់ស្លានិងមែនទេ?»
នាយដើរចេញរាងតូចក៏រអ៊ូតិចៗ រាងសង្ហានាយក៏បានឮដែរតែនាយមិនតបមកកាន់នាងវិញនោះទេ ព្រោះតែការនិយាយនោះគឺត្រូវ នាយមិនដែរសុំនាងរៀបការទេតែមកតាំងខ្លួនជាប្ដី។

  ~~~
«ខិតទៅខាងនោះយើងចង់គេងត្រង់នេះ»
ចេញពីងូតទឹកហើយ នាយក៏តាមមករករឿង មិនឈប់ទៀត គិតទៅមនុស្សខូចនៅតែកែមិនឡើងមែន។
«បន្ទប់ពូក៏មានម្ដេចមិនទៅគេង»
«ប្រាប់ហើយថាចង់គេងត្រង់នេះ ខិតឬអត់?បើអត់ទេយើងគេងលើឯងហើយណា»

  ~រាងតូចប្រញាប់ខិតខ្លួនទៅម្ខាងទៀត ឯអ្នកកម្លោះក៏ឡើងគេងទាញភួយមកដណ្ដប់ តែបានប៉ុណ្ណេះហើយនាយមិនទាន់ពេញចិត្តទេ នាយចង់បានលើសនេះទៀត។
«ងាកមុខមកនេះហើយឱបយើងទៅ»
«កុំរឿងច្រើនបានទេ?»
«មិនបានឆាប់ឡើង ទាន់យើងត្រជាក់ចិត្ត ប្រយ័ត្នយើងក្ដៅក្រហាយឯងបានដេកយំក្រោកទ្រូងរបស់យើងឥឡូវនេះហើយ»

រាងតូច ដោយខ្ចិលតមាត់តសម្ដីនាងក៏បែរខ្លួនមកដៃលើកដាក់លើទ្រូងមាំរបស់នាយច្រឡឺម ម្នាក់នេះ ការពិតបេះដូងរបស់នាងក៏បានបញ្ជារមកដែរមិនមែននាងខ្លាចនាយដល់ថ្នាក់នេះទេ។

  ~ស្អែកឡើង~
  
ម៉ោង៧ព្រឹកហើយ រាងសង្ហាក៏ក្រោកឡើងចាកចេញពីបន្ទប់គេងរបស់រាងតូច តែមុននិងចេញនាយក៏លួចថើបថ្ងាស់របស់នាងមួយខ្សឺតផងដែរ។

វឹប!!
«អូ៎!អ្វី?នេះអ្នកទាំងអស់គ្នាចេញមករបៀបមិច?»
រាងសង្ហាចេញផុត២០នាទីរាងតូចក៏ភ្ញាក់ឡើងមកម្ដងតែនាងភ្ញាក់មកក៏ឃើញមានស្រីបីនាក់ឈរញញឹមដាក់នាង ហើយនៅក្បែរពួកកញ្ញាទាំងបីគឺមានឈុតកូនក្រមុំយ៉ាងប្រណិតមួយសម្រាប់ ដែរមានពណ៌មសចែងចាំង អង្កាំភ្លឺភ្លេក រំលិចប្រដេញចុះឡើង រាងតូចឃើញហើយលើកដៃញីភ្នែកព្រោះតែនាងគិតថា នាងកំពុងតែស្ថិតនៅក្នុងកាយល់សុបិន្ដ

«ខ្ញុំមិនបានយល់សប្ដិទេ?មែនទេ?»
«មែនហើយអ្នកនាងមិនបានយល់សប្ដិទេ »
កញ្ញាទាំងបីជួយបន្ទរដើម្បីឲ្យរាងតូចស្រីអស់ចម្ងល់ថាជាការយល់ សុបិន្តឬពិតនោះ។
«លោកថេយ៍កេន បានឲ្យពួកខ្ញុំមករៀបចំតុបតែងខ្លួនឲ្យអ្នកនាង»
ក្នុងចំណោមបីនាក់ មានកញ្ញាម្នាក់និយាយ រឿងនេះ។
«រៀបចំធ្វើអី? ពូកេនធ្វើអី?ខ្ញុំមិនតែងតួរតែងកាយអ្វីទេអ្នកទាំងបីចេញទៅ»
«លោកកេនថាបើពួកខ្ញុំទាំងបីចេញទៅ ដោយគ្មានការតែងខ្លួនជូនអ្នកនាងទេ គាត់និងសម្លាប់ពួកខ្ញុំចោលមិនខាន»

«គេគំរាមសម្លាប់មែនទេ?ហើយពេលនេះនៅឯណា?ហៅប៉ូលិសចាប់គេទៅបើគេគំរាមនោះខ្លាចធ្វើអី?»
«គាត់មិនគំរាមទេតែគាត់និងធ្វើពិតប្រាកដ ជីវិតពួកខ្ញុំផ្ញើរលើអ្នកនាងហើយ»

«បានៗ»
រាងតូចយល់ព្រមព្រោះតែឃើញទឹកមុខរបស់កញ្ញាទាំងបីគួរឲ្យអាណិត។
  យល់ព្រមហើយនាងក៏ចូលទៅងូតទឹកសម្អាតខ្លួន បន្ទាប់ក៏ចេញមករៀបចំផាត់មុខស្លៀកកឈុតកូនក្រមុំនោះ។

  ~~~
កូនក្រមុំចេញមកហើយ។
សម្លេងស្រែករបស់កូតូ បានស្រែកប្រាប់គ្រប់គ្នាខណ:ដែរឃើញកញ្ញាទាំងបី នាំកូនក្រមុំចុះមក ឯកម្លោះកេននាយក៏បានស្លៀកពាក់ឈុតកូនកម្លោះ ដើម្បីរងចាំកូនក្រមុំ ដោយឮសម្លេងរបស់កូតូប្រកាស់នាយក៏ងាកមុខទៅ តែនាយគាំងនិងសម្រស់របស់រាងតូចនៅពេលនេះហើយ នាយដើរកាន់បាច់ផ្កា ចូលទៅរកនាង តែរាងតូចនាងក៏ធ្វើភ្នែកឡិងឡង់ៗដាក់កម្លោះដែរឈរនៅចំពោះមុខ។
«ថ្ងៃនេះឯងក្លាយជាប្រពន្ធយើងស្រពច្បាប់ហើយ»

នាយដើរចូលមកក៏ឱនខ្សឹបដាក់ត្រចៀកនាង រួចក៏ទាញដៃនាងឲ្យតោងដៃនាយដើម្បីដើរចេញមកខាងក្រៅ។

«ពូលេងឆ្កួតអី?»
«មិនលេងតែនេះជាការពិតឯងកំពុងតែរៀបការជាមួយខ្ញុំ»
«ពូឆ្កួតស៊ុបហើយ រៀបការក៏ការភ្លាមបែបនេះមែនទេ?»
«មែនហើយ»
ដើរបណ្ដើរឈ្លោះគ្នាបណ្ដើរ រហូតចេញមកដល់ខាងក្រៅ ចេញមកហើយរាងតូចក៏កាន់តែភ្ញាក់ផ្អើលព្រោះតែឃើញយន្តហោះយ៉ាងធំចតនៅមុខផ្ទះ
ហើយយន្តហោះនោះមានតុបតែងលម្អផ្កាយ៉ាងប្រណិតទៀតផង។
«ពូឆ្លួតអីទៀតហើយ»
«ឯងនិយាយការពីយប់មិញ ក្រែងឯងចង់ខ្ពង់ខ្ពស់ ចង់មានមុខមាត់ចង់ខ្ពស់កប់ពពកមែនទេ ឥឡូវខ្ញុំបំពេញបំណងឲ្យឯងហើយ យើងនិងរៀបការលើយន្ដហោះ ធ្វើពិធីបណ្ដើរ យន្តហោះក៏ហោះទៅកាត់ពពកបណ្ដើរ»
«គ្មានមនុស្សឯណាឆ្កួតដូចពូទៀតនោះទេ ត្រឹមមួយប្រព្រិចភ្នែកពូចាប់បង្ខំខ្លួនខ្ញុំបានមកធ្វើរឿងឆ្កួតឡប់សតិបែបនេះ»
«មែនហើយ ខ្ញុំបំពេញបំណងឯងគ្រប់យ៉ាងហើយ ឆាប់ឡើយទៅព្រោះថា ខ្ញុំបានអញ្ចើញលោកប្រធានាធិបតីមកចូលរួមដែរណា ហើយនៅក្នុងយន្តហោះសិទ្ធតែ មន្ត្រីជាន់ខ្ពស់ អ្នកមុខអ្នកការក្នុងសង្គម មានអ្នកការសែតល្បីៗ មកយកព័ត៌មានថែមទៀតផង ហើយខ្ញុំនិងប្រកាស់ប្រាប់ពិភពលោកនិងមនុស្សគ្រប់គ្នាថាឯងជាប្រពន្ធរបស់ខ្ញុំតែម្នាក់គត់»

អានីបានដូចបំណងហើយ កាលពីយប់នាងសួរនាយថាហ៊ានប្រកាសប្រាប់ពីភពលោកទេថានាងជាប្រពន្ធ នាងចង់មានមុខមាត់ខ្ពស់កប់ពពក ដល់គេធ្វើមែនទែនចង់ភ័យខ្លួន ថេយ៍មិនមែនអ្នកជាលេងតែថេយ៍ជាអ្នកមែន😓

រងចាំភាគបន្ត
~ជួបលោភ~

🍂ប៉ាចុង🍂Hikayelerin yaşadığı yer. Şimdi keşfedin