" គេនៅក្នុងការតាមដាននៅឡើយហេតុនេះបើមានអ្វីខុសប្រក្រតីអាចហៅពួកយើងបាន " និយាយហើយក៏ចេញទៅធ្វើការផ្សេងទៀតជុងកូក៏ដាក់ខ្លួនអង្គុយចុះនៅក្បែរគ្រែដែលនាយតូចកំពុងតែគេងនាយតូចសម្លឹងមកជុងកូម៉ងៗព្រិចចុះឡើងចងចិញ្ចើមដោយមានចម្ងល់ជាច្រើនតែមិនហើបមាត់សួរនោះទេ ~,~
" គេឈ្មោះអ្វីដែរ? ហើយគ្រួសាររបស់ឯងនៅឯណាប្រាប់យើងមកចាំយើងខលទៅឲ្យពួកគេមកមើលឯង "
" មិនដឹង " ឆ្លើយតែពីរម៉ាត់ទាំងក្រវីក្បាលយឺតៗជុងកូចងចិញ្ចើមនេះមិនដឹងសូម្បីឈ្មោះរបស់ខ្លួនឯងមែនទេ? ទោះជាជុងកូបានស្គាល់ហើយក៏ដោយប៉ុន្តែចង់សួរក្រែងបានដំណឹងអ្វីផ្សេងទៀតគេនឹងជួយ
" មិនដឹងសូម្បីឈ្មោះ? " នាយតូចងក់ក្បាលយឺតៗមើលទៅជុងកូទាំងភ្នែកព្រិចចុះឡើងមិនឈប់ដោយគ្មានបានអ្វីសោះជុងកូដកដង្ហើមវែងសម្លឹងទៅនាយតូចបន្តិចដែលនៅអង្គុយនៅស្ងៀមមិននិយាយអ្វីសោះ
" កន្លែងរស់នៅក៏ឯងមិនដឹងដែរមែន? "
" មិនដឹង..កន្លែងរស់នៅជាអ្វីទៅ? ហើយគ្រួសារជាអ្វីទៅ? ខ្ញុំជានរណា " សំនួរសួទៅកាន់ជុងកូទាំងសម្លឹងមករកជុងកូភ្នែកបើកឡើងក្រឡង់ៗជុងកូលឺសំណួរនេះទះថ្ងាសខ្លួនឯង ** ផូស ** នេះអត់ស្គាល់ទាំងឈ្មោះខ្លួនឯងមិនយល់ទាំងពាក្យដែលគេកំពុងនិយាយជាមួយទៀតតើគេជួយខុសមនុស្សឬអត់? ប៉ុន្តែបើមើលតាមនាមបណ័្ណនាយតូចមិនគួរជាមនុស្សបែបនេះទេឬក៏បាត់ការចងចាំ? បន្ទាប់ពីនិយាយគ្នាមិនដឹងរឿងជុងកូបានហៅគ្រូពេទ្យមកសួរព័ត៍មាន
" តើគេកើតអ្វីបានជាមិនដឹងអ្វីទាំងអស់អញ្ចឹង? "
" អរ..ខួរក្បាលរបស់គេមានឈាមកកហើយក្បាលប៉ះទង្គិចនឹងរបស់រឹងធ្ងន់ធ្ងរផងដែលធ្វើឲ្យការចងចាំជាច្រើនបាត់បង់ទៅសូម្បីតែខ្លួនគេក៏មិនស្គាល់ថាខ្លួនគេជានរណាផង " ពិនិត្យមើលបន្តិចទើបងាកមកពន្យល់ប្រាប់ជុងកូយ៉ាងក្បោះក្បាយទៅតាមអាការៈរបស់នាយតូច ><
" ចុះប្រើពេលប៉ុន្មានទើបគេមកដូចដើមវិញ "
" មិនប្រាកដទេវាទៅតាមការមើលថែរបស់លោកដែរគេត្រូវការពេលវេលាដើម្បីឲ្យការចងចាំវិលត្រឡប់មកវិញហេតុនេះកុំចាំបាច់បង្ខំគេឲ្យគិតឬសួរនាំគេច្រើនពេកវាអាចធ្វើឲ្យគេឈឺក្បាលខ្លាំង " បន្ទាប់ពន្យល់ណែនាំរួចរាល់ហើយគ្រូពេទ្យក៏ត្រឡប់ទៅធ្វើការរបស់គាត់វិញដោយទុកឲ្យពួកគេនៅនិយាយគ្នា
" ឈ្មោះរបស់ឯង..ដេវ៉ុនប៉ុន្តែយើងនឹងប្ដូរឈ្មោះថ្មីឲ្យឯង "
" ជុងវ៉ុន..ពីពេលនេះទៅឯងឈ្មោះថាជុងវ៉ុនចូលចិត្តឈ្មោះនេះទេ? " អង្អែលក្បាលរបស់នាយតូចថើរៗជាមួយស្នាមញញឹមស្រស់ហៅនាយតូចដោយឈ្មោះថ្មីដែលគេដាក់ឲ្យពេលបានលឺឈ្មោះរបស់ខ្លួនហើយនាយតូចក៏ញញឹមងក់ក្បាលតិចៗបញ្ជាក់ថាគេពេញចិត្តណាស់អញ្ចឹងចាំពីភាគនេះទៅអេតមីនសុំសរសេរដាក់ថាជុងវ៉ុនហើយដើម្បីកុំឲ្យពិបាកឬច្រឡំច្រើន
" ហើយខ្ញុំជាអ្វីនឹងបង? "
" ជាគ្រួសាររបស់ឯង..គឺជាបងប្រុស " ក៏ដោយសារតែជុងវ៉ុនមិនចាំអ្វីទាំងអស់ទើបគេត្រូវតែនិយាយបែបនេះដើម្បីឲ្យងាយស្រួលគេមិនចង់សួរនាំច្រើនទេខ្លាចថាពេលគិតច្រើនជុងវ៉ុនឈឺក្បាល
" បងប្រុស..ខ្ញុំជាប្អូនប្រុសមែនទេ? "
" ត្រូវហើយ..បងឈ្មោះជុងកូអាចហៅបងថាជេយ៍បានដើម្បីងាយស្រួល " ជុងវ៉ុនញញឹមងក់ក្បាលហើយក៏ខិតចូលទៅអោបជុងកូភ្លាមៗដែលធ្វើឲ្យជុងកូភាំងបន្តិចដែរប៉ុន្តែក៏ធ្វើធម្មតានិងអង្អែលក្បាលរបស់ជុងវ៉ុនថ្នមៗ
" ចាហ្វាយគិតច្បាស់ហើយហ៎ "
" អ្ហឹម..ប្រហែលជាស្អែកគេអាចចេញពីមន្ទីរពេទ្យបានហើយចាំយើងនិយាយបកស្រាយប្រាប់ប៉ាតូចនិងប៉ាធំដោយខ្លួនឯង " ងាកមកនិយាយជាមួយជំនិតបន្តិចគេនឹងនិយាយប្រាប់ដោយខ្លួនឯងមិនពិបាកឲ្យកូនចៅជំនិតរបស់គេទៅប្រាប់ទេសំខាន់ជុងវ៉ុននៅអោបគេអត់លែងទេអោបហើយនៅឈ្មុលមុខចុះឡើងៗទៀតតែមើលទៅគួរឲ្យស្រលាញ់ដែរតើ ~,~
" ជុងវ៉ុនល្មមលែងបងបានហើយ "
" បងប្រុសចង់ទៅណាមែនទេ? ខ្ញុំមិនចង់នៅម្នាក់ឯងទេមនុស្សនៅទីនេះគួរឲ្យខ្លាចណាស់ " ដៃរឹតអោបចង្កេះជុងកូបន្ថែមដូចជាខ្លាចនាយទៅណាចោលអញ្ចឹងចង់ឲ្យលែងអីគេមិនលែងទេ
" ក្មេងឆ្លាត..បងអត់ទៅណាទេឯងលែងសិនទៅអោបរឹតយ៉ាងនេះបងដកដង្ហើមមិនចេញទេ " និយាយបែបនេះទើបជុងវ៉ុនព្រមលែងដៃចេញនិងសន្សឹមៗទៀតទាំងបង្ខំចិត្តរួចហើយអង្គុយពេបមាត់ដាក់ជុងកូទាំងរកចង់យំចេញលក្ខណៈមើលថែកូនក្មេងហើយនេះគិតខុសឬត្រូវ?
" បងប្រុស..ពួកយើងមានប៉ាម៉ាកដែរទេ? "
" ប្រាកដជាមានស្អែកនេះឯងបានជួបពួកគាត់ហើយប៉ុន្តែពួកយើងមានលោកប៉ាពីរនាក់តែគ្មានម៉ាក់ទេ " ជុងវ៉ុនងក់ក្បាលយឺតៗតែក៏សប្បាយចិត្តដែរព្រោះលឺថាស្អែកគេអាចចេញពីកន្លែងមួយនេះហើយវាធុញណាស់ដែលងើបមកមានមនុស្សមកចាប់ពិនិត្យមើលនេះមើលនោះពិតជាគួរឲ្យខ្លាចមែនទែន
TO BE CONTINUED...
- PICH -
ESTÁS LEYENDO
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០៣ : ពីពេលនេះយើងជាបងប្រុសរបស់ឯង..!!
Comenzar desde el principio
