ភាគទី០២ : ហា ដេវ៉ុន?

Start from the beginning
                                        

" មនុស្សទាំងនោះពួកគេរស់នៅខាងក្នុងទៀតឯណោះចាហ្វាយ..នៅម្ដុំនេះគឺស្ងាត់អញ្ចឹងហើយប៉ុន្តែទីតាំងល្អណាស់ " និយាយបណ្ដើរដើរមើលបណ្ដើរសម្លឹងគ្រប់ចន្លោះទាំងអស់ភ្លាមៗនោះក៏លេចចេញសម្លេងអ្វីមួយឡើយ ** ផាំង ** មិនឆ្ងាយពីកន្លែងប៉ុន្មានទេសំខាន់ចេញពីទៅក្រោយគឺចូលព្រៃល្មមដោយចង់ដឹងថាជាអ្វីជុងកូក៏រត់ទៅមើល ។

" ចាហ្វាយទៅវិញទៅមិនស្រួលទេដឹង "

" តែយើងលឺសម្លេងដូចជាកាំភ្លើងប្រហែលជាមាននរណាម្នាក់គ្រោះថ្នាក់ហើយ " ដោយមិនស្ដាប់កូនចៅនោះទេគឺប្រឹងចចេសចង់ទៅមើលទៀតនាយដើរបានបន្តិចក៏ស្រាប់តែឃើញអ្វីម្យ៉ាងដេកស្ដូកស្ដឹងក្នុងថ្លុកឈាម

" អ្ហាយ..ចាហ្វាយសាកសពមែននឹង? "

" អត់ទេគេនៅមានដកដង្ហើមចូលមកជួយគ្នាមកនិងបានយកគេទៅមន្ទីរពេទ្យ " កូនចៅជំនិតរៀងខ្លាចៗប៉ុន្តែចាហ្វាយបញ្ជាទៅហើយក៏ចូលទៅជួយទាំងបង្ខំចិត្តរហូតមកដល់ឡានវិញដាក់កាយដែលសន្លប់សឹងនោះចូលបន្ទាប់មកពួកគេបើកចេញទៅរកមន្ទីរពេទ្យយ៉ាងប្រញាប់ ~,~

" បើកឲ្យលឿនជាងបន្តិចទៅគេហូរឈាមច្រើនណាស់ "

" បាទៗ.. " បន្ថែមល្បឿនលឿនជាងមុនមិនប៉ុន្មានផងពួកគេក៏មកដល់មន្ទីរពេទ្យហើយក្រុមគ្រូពេទ្យចូលមកទទួលអ្នកជម្ងឺនាំទៅសង្រ្គោះជំនាន់ព្រោះថាអស់ឈាមច្រើនរបួសក៏ធ្ងន់ធ្ងរទៀតឯជុងកូវិញក៏នៅរងចាំខាងក្រៅទោះមិនដឹងថាម្នាក់នឹងជានរណាឬមកពីណាគ្រួសារនៅឯណាក៏ដោយគេក៏នៅចាំស្ដាប់លទ្ធផលចេញមាត់គ្រូពេទ្យសិនដែរ ><

" ចាហ្វាយ..គេមកដល់ដៃពេទ្យហើយពួកយើងទៅវិញទៅនេះយើងចេញមកយូរដែលហើយ "

" ជ្រុលជាជួយហើយនៅរងចាំសិនទៅឲ្យដឹងថាគេផុតពីគ្រោះថ្នាក់ហើយ " ដោយប្រកែកមិនបានពួកគេទាំងពីរនៅរងចាំបន្តរហូតដល់មេឃងងឹតទៀតក៏នៅមិនទាន់ឃើញគ្រូពេទ្យចេញមកទៀតដំណឹងអ្វីក៏អត់ដឹងស្ងាត់ដល់ហើយ

" ខ្ញុំថាស្លាប់បាត់ដឹង? របួសធ្ងន់ម្លឹងៗ " និយាយចប់ភ្លាម ** ផូស ** ជុងកូដាក់មួយដៃចំកណ្ដាលក្បាលដោយសារតែមាត់អត់គម្របខ្លាំងពេក

" ខ្ញុំនិយាយលេងតើ "

" លេងខុសរបៀប..គេមានរបួសធ្ងន់អញ្ចឹងច្បាស់ជាត្រូវការពេលវេលាសង្រ្គោះយូរបន្តិចហើយនេះបានមើលគេអាចនឹងធ្លាក់ពីលើទីខ្ពស់ចុះមកដល់ក្រោមព្រោះថាក្បាលរបស់គេក៏បែកដូចគ្នាឈាមហូរច្រើនគ្រូពេទ្យត្រូវការបញ្ចូលឈាមគេមិនដល់ថ្នាក់ស្លាប់ទេ " ជុងកូនិយាយរៀបរាប់យ៉ាងក្បោះក្បាយដូចជាអ្នកជំនាញខាងពេទ្យនេះអញ្ចឹងដោយគេគ្រាន់តែសន្និដ្ឋានលេងៗប៉ុណ្ណោះព្រោះសង្កេតឃើញតាមរបួសអាចនឹងបែបនឹងមែន ~,~

" គ្រួសាររបស់អ្នកជម្ងឺមែនទេ? "

" បាទ "

" អ្នកជម្ងឺផុតគ្រោះថ្នាក់ហើយប៉ុន្តែដោយសារក្បាលប៉ះទង្គិចធ្ងន់ធ្ងរទើបធ្វើឲ្យគេមានឈាមហូរច្រើនពួកយើងត្រូវការពេលវេលាពិនិត្យបន្តទៀត " ជុងកូងក់ក្បាលញញឹមតបបន្ទាប់មកក្រុមគ្រូពេទ្យដើរចេញទៅមួួយសន្ទុះទើបគេយកអ្នកជម្ងឺចេញទៅដាក់ក្នុងបន្ទប់ផ្សេងទៀត ។

" មែនហើយរបស់នេះនៅជាប់ខ្លួនរបស់អ្នកជម្ងឺលោកយកវាទុកចុះ "

" អរគុណហើយ " ទទួលយកទាំងស្នាមញញឹមរួចយកមកមើលថាជាអ្វីតាមពិតទៅជានាមបណ្ណ័របស់អ្នកជម្ងឺសោះជុងកូបើកមើលចង់ដឹងថាគេឈ្មោះអ្វីហើយជានរណា?

" ហា ដេវ៉ុន? " អានឈ្មោះនេះរួចហើយក៏ញញឹមបន្តិចហើយក៏យកទុកក្នុងហោប៉ៅមុននឹងដើរចេញទៅមើលអ្នកជម្ងឺគេត្រូវប្រាកដចិត្តសិនថាម្នាក់នឹងមិនអីទេបានគេអាចត្រឡប់ទៅវិញបាន ><

TO BE CONTINUED...
- PICH -

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now