ភាគទី០២ : ហា ដេវ៉ុន?

Start from the beginning
                                        

" តែគាត់មានប្រពន្ធហើយដែលជាតារាប្រុសល្បីម្នាក់នោះគាត់ស្អាតក៏ស្អាត "

" អញ្ចឹងមានតែជាកូនយកមកចិញ្ចឹម " ប៉ុន្មាននាក់ទៀតក្រវីក្បាលបែបបញ្ជាក់ថាពួកគេក៏មិនដឹងដូចគ្នាអ្នកណាទៅដឹងរឿងនេះបើចាហ្វាយរបស់ពួកគេអត់ដែលនិយាយប្រាប់ផងនឹងនៅរវល់តែចេះដឹងរឿងរបស់ចាហ្វាយច្រើននឹងសង្ស័យអត់ការងារធ្វើទាំងអស់គ្នាឥឡូវ

ក្នុងបន្ទាប់ការិយាល័យរបស់ជុងហ្គុកៗបានហៅឲ្យជំនិតរបស់ខ្លួនចូលមកជួបនិងបានយកឯកសារមួយចំនួនយកមកឲ្យជុងកូមើលថាតើនឹងមានអ្វីដែលអាចកែតម្រូវខ្លះព្រោះថាពួកគេក៏ត្រូវការទីតាំងល្អដើម្បីបង្កើតសំណង់អគារថ្មីទៀត

" កន្លែងមិនឆ្ងាយពីក្រុងប៉ុន្មានទេប៉ាធំតើខ្ញុំអាចទៅពិនិត្យមើលបានអត់? ចង់ដឹងថាទីតាំងល្អឬអត់នឹងបានយកមកគិតម្ដងទៀត "

" ប្រសើរណាស់កូនចុះទៅមើលឲ្យលំអិតផងព្រោះថាកន្លែងនោះលឺមកថាទីធ្លាធំណាស់រួចចាំទៅនិយាយចចាជាមួយម្ខាស់ដីផង " និយាយរៀបរាប់ឲ្យច្បាស់ការជាមុនសិនវានឹងមិនពិបាកពេលចេញដំណើរទៅជុងកូញញឹមងក់ក្បាលដោយយល់រឿងអស់ហើយ

" អាចទៅឥឡូវបានទេ? "

" ប្រាកដជាបានឯងនេះចិត្តក្ដៅមែន..ប៉ុន្តែមុននឹងទៅប៉ាណែនាំជំនិតថ្មីឲ្យឯងទុកប្រើការផ្ទាល់ខ្លួនពេលមានការចាំបាច់ " និយាយហើយធ្វើជាសញ្ញាឲ្យចូលមកក្នុងម្នាក់នោះក៏ចូលយឺតៗដោយអោនគំនាបបន្តិចគេជាកូនចៅទើបតែចូលមកធ្វើការបានប៉ុន្មានខែនេះទេប៉ុន្តែអាចទុកចិត្តនិងប្រើការបាន

" នេះគឺកូនចៅជំនិតរបស់ឯងចាប់ពីពេលនេះទៅអាចហៅគេប្រើបាន "

" អរគុណហើយប៉ាធំ " ជុងហ្គុកងក់ក្បាលតិចៗបន្ទាប់មកជុងកូក៏ចេញទៅមើលទីតាំងដែលត្រូវយកមកធ្វើសំណង់អគារថ្មីជាមួយនឹងកូនចៅរបស់គេ..ការធ្វើដំណើរប្រើពេលមិនយូរប៉ុន្មានឡើយគ្រាន់តែមកដល់ភ្លាមនាយចូលមកត្រួតពិនិត្យមើលគ្រប់ជ្រុងគ្រប់កន្លែងគ្មានចន្លោះនិយាយទៅធ្វើការដោយយកចិត្តបំផុត

" ទីនេះបរិយាកាសល្អប៉ុន្តែរៀងស្ងាត់មនុស្សបន្តិចមិនសូវជាមានមនុស្សឆ្លងកាត់សោះ "

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now