" ប៉ាតូចៗ..អាបងឆ្កួតនឹងវៃក្បាលកូនហ៎ "
" ក្បាលខូចពេកបងវៃឲ្យវាប្រើការបានវិញតើហេតុនេះអូនចាំបាច់ទៅរំអួយដាក់ប៉ាតូចធ្វើអី? ប្រយ័ត្នបងអត់ឲ្យរបស់ផ្ញើណា៎ " លេងសុទ្ធគម្រាមប្អូនស្រីតូចទៀតហ៊ានខ្លាំងណាស់ស្ដែលឡាដោយលឺអញ្ចឹងក៏ប្រលែងដៃចេញពីថេយ៉ុងហើយរត់មកអោបដៃបងប្រុសទាំងញញឹមវិញប្រែចិត្តលឿនរបស់គេដោយឃើញបែបនេះហើយធ្វើឲ្យជុងកូនិងប៉ាៗទាំងពីរសើចទាំងអស់សំណើចនិងចរឹករបស់កូនស្រី
" កំហូចណាស់ប្អូនស្រី "
" អាបងឯងវិញខិល " ញាក់ចិញ្ចើមដាក់វិញចេះស្អីតែបងឯងនោះប្អូនក៏ចេះដែរបងប្អូនគេនេះអត់ឲ្យចាញ់គ្នាទេ
" ចរឹកក្មេង "
" អូនអត់ក្មេងទេមើលទៅអូនក្រមុំហើយប៉ាៗក៏ថាដែរអាបងឯងកុំចេះតែនិយាយពេក " ជុងកូដោយមិនចង់ប្រកែកជាមួយប្អូនស្រីបន្តក៏ងក់ក្បាលស្របតាមនឹងទៅដើម្បីកុំឲ្យវែងឆ្ងាយស្រីតូចនឹងពូកែរករឿងផងខ្ជិលនាំទុក្ខដាក់ខ្លួន
...បន្ទាប់ពីនិយាយលេងជាមួយគ្រួសាររួចរាល់ហើយនាយកម្លោះក៏ចេញមកជាមួយជុងហ្គុកដើម្បីធ្វើការណែនាំខ្លួនឲ្យគ្រប់គ្នាបានស្គាល់ងាយស្រួលពេលគេចូលទៅធ្វើការក្នុងក្រុមហ៊ុនមិនពិបាកថាអត់ស្គាល់គេឬក៏គេមិនស្គាល់ខ្លួនអញ្ចឹងទៅ ។
" ហៃយ៉ា..កូនប្រុសរបស់លោកសង្ហារណាស់ "
" មែនហើយលោកប៉ា..បងគាត់សង្ហារខ្លាំងណាស់សមនឹងកូនស្រីរបស់ប៉ាត្រូវទេ? " និយាយតែមាត់អត់ទេដៃក៏លូកមកប៉ះពាល់លើនាយកម្លោះបែបឲ្យដៃទៀតផងដែលជុងកូឃើញបែបនេះធ្វើមុខដូចជាខ្លាចៗ
" អេ..កូនស្រីកុំនិយាយអញ្ចឹងមិនល្អទេ "
" តែវាជាការពិតមែនទេបង? "
" មើលទៅកូនស្រីរបស់លោកដូចជាឃើញកូនប្រុសរបស់ខ្ញុំអត់បានម៉េចទេ " ជុងហ្គុកបែបសើចទាំងមិនសមសោះពេលឃើញនាងតូចបែបនឹងដូចចង់ខ្លាចដែរកុំថាតែជុងកូនោះ
" ប៉ាធំ..ពួកយើងទៅរាក់ទាក់ភ្ញៀវផ្សេងទៅល្អទេ? កូនអត់ស្រួលទេពេលនៅទីនេះ "
" ល្អៗ..អញ្ចឹងខ្ញុំទៅសិនហើយ " ងាកមកញញឹមលាបន្តិចដើម្បីចេញទៅរាក់ទាក់ភ្ញៀវផ្សេងទៀតមើលទៅមិនកើតទេទុកឲ្យជុងកូនៅជិតស្តីមិញយូរទៀតច្បាស់ជាចាប់ធ្វើសុីជុងកូតែម្ដងព្រោះថាស្រីម្នាក់នឹងដូចអត់គួរឲ្យទុកចិត្តសោះ ><
" ស្រីស្អីទេឲ្យដៃគេអញ្ចឹងប៉ាធំ? "
" មកពីនាងឃើញកូនសង្ហារដឹងណា៎កាលពីប៉ានៅកម្លោះក៏មានស្រីធ្វើអញ្ចឹងដាក់ប៉ាដែរកូនធ្វើតែធម្មតាទៅ "
" ហេតុនេះស្រីៗគួរឲ្យខ្លាចម្លេះប៉ាធំ? កូនអត់ចូលចិត្តទេ " ជុងហ្គុកលឺហើយក៏ក្រវីក្បាលសើចតិចៗនេះមកខ្លាចស្រីអញ្ចឹងឬកូនប្រុស? ចាញ់ប៉ាបាត់ហើយកូនអើយតែមិនអីទេបើបានខ្លាចអញ្ចឹងក៏ល្អអត់ពិបាកភ័យថាកូនខិលខូចព្រាននារីជាមួយស្រីណាច្រើន ។
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០១ : កូនមិនចូលចិត្តស្រីបែបនឹងទេ
Start from the beginning
