ភាគទី០១ : កូនមិនចូលចិត្តស្រីបែបនឹងទេ

Comenzar desde el principio
                                        

ការត្រឡប់មកវិញរបស់ជុងកូគឺធ្វើការរៀបចំទទួលយ៉ាងធំដុំតែម្ដងដែលក្នុងល្ងាចនេះជុងហ្គុកបានអញ្ជើញអ្នកធំដែលជាដៃគូជាមួយគ្នាមកចូលរួមផងដែរនិងធ្វើការណែនាំឲ្យស្គាល់កូនប្រុសរបស់ខ្លួនផង ។

" កូនប្រុសឥឡូវពេញកម្លោះហើយប៉ាគិតចង់រកប្រពន្ធឲ្យ "

" មិនទាន់ចង់បានទេប៉ាធំ " នាយកម្លោះក្រវីក្បាលទាំងញញឹមឡើងបែបអស់សំណើចគេមិនទាន់មកបានស្អីផងចង់រកប្រពន្ធឲ្យបាត់ហើយតែលឺជុងហ្គុកនិយាយអញ្ចឹងមែនប៉ុន្តែមិនបានចង់ឬមានគំនិតបែបនឹងទេគ្រាន់តែនិយាយលេង

" ឲ្យកូនរកខ្លួនឯងទៅបងកុំចេះដឹងច្រើនពេកអូនមិនចង់ឲ្យកូនដូចពួកយើងនោះទេ "

" ហើយបងគ្រាន់តែនិយាយលេងតើរឿងនេះគឺច្បាស់ជាត្រូវហើយកូនរើសនិងសម្រេចខ្លួនឯងពួកយើងបង្ខំគេមិនបានទេ " ជុងកូបានប៉ាទាំងពីរយល់ចិត្តបែបនេះគឺថាសប្បាយចិត្តមែនទែនអត់ពិបាកច្រើនណាមួយបើបង្ខំឲ្យយកក៏គេមិនទាន់ចង់បានដែរត្រូវការពេលសប្បាយនិងចង់នៅទំនេរអញ្ចឹងវិញស្រួលខ្លួនជាងពិសេសនោះគឺគ្មាននរណាត្រូវចិត្ត

" ប៉ាធំនិងប៉ាតូចនៅតែដដែល "

" ដដែលយ៉ាងម៉េចកូន? " ជុងហ្គុកចងចិញ្ចើមបន្តិចនិយាយនឹងចង់បានន័យថាម៉េច? នៅដដែល? ចង់និយាយថានៅស្អាតសង្ហារដដែលឬក៏អ្វីផ្សេង?

" គឺនៅតែឈ្លោះគ្នាដូចក្មេងដដែលនេះកូនធំឡើងពេញកម្លោះទៅហើយប៉ាៗទាំងពីរនៅតែប្រកែកអត់ឈប់ "

" មកពីប៉ាធំរបស់កូនខិលពេក " សម្លក់ទៅជុងហ្គុកមើលចុះនៅតែកាចឆ្នាស់ដដែរអត់ប្រែសោះដែលបែបនេះជុងកូក៏សើចទាំងក្រវីក្បាលតិចៗភ្លាមៗប្អូនស្រីកំហូចរបស់គេក៏រត់ចេញមកសំដៅរកគេ...

" អាបង..នឹកណាស់ៗមានរបស់ផ្ញើអូនអត់? " រត់មកអោបបងប្រុសយ៉ាងណែនស្រែកថានឹកប៉ុន្តែការពិតចង់បានរបស់ផ្ញើសោះជុងកូដឹងចរឹកប្អូនស្រីទៅហើយទើបអត់ប្រកាន់

" ច្បាស់ជាមាន.. " តបហើយក៏ដាក់ប្អូនមួយកញ្ញ៉រលឺសូរតែ ** ផូស ** ដែលធ្វើឲ្យស្ដែលឡាពេបមាត់តែម្ដងថែមទាំងសម្លក់បងទៀតរួចក៏មកអោបដៃប៉ាតូចនិងរំអួយដាក់ ~,~

💕កូនប្រសារដប់គត់💕-វគ្គ2Donde viven las historias. Descúbrelo ahora