ភាគទី​2• សល់ការ​ចងចាំ✨

3.2K 221 0
                                    



​ រសៀល​ម៉ោង៣​ មាន​ទាហាន​មកហៅ​ក្រុម​គ្រូ​ពេទ្យ​ឲ្យទៅ​ជួយលាង​របួសឲ្យ​ទាហាន​ផ្សេងៗទៀតព្រោះ​ សត្រូវ​បាន​ឈ្លានពាន​ បង្ក​ជា​ជម្លោះ​បែបនេះ​ ។ ថេយ៍​ ហ៊ូសុក​ ជីមីន​ក៏នាំគ្នា​ប្រញ៉ាប់​ចេញ​ដំណើរ​ទៅដោយម្នាក់ៗមានកាន់​កាបូប​ពេទ្យ​ជាប់ខ្លួន។

​ "​ ខាងនេះ​ លោកគ្រូ​ពេទ្យ​"​ ។

​ ការបំពេញតួនាទី​របស់​ពួកគេក៏ចាប់ផ្ដេីម​ ម្នាក់ៗខ្នះខ្នែង​លាងរបួស​ ឲ្យ​ពួក​ទាហានវាគ្រាន់តែជារបួស​ស្រាលៗ​ប៉ុណ្ណោះ​ ធ្ងន់​បំផុត​ត្រូវ​បាញ់១គ្រាប់​នឹង។ 🙂
​ ឯកសណ្ឋាន​របស់​គ្រូពេទ្យ​ម្នាក់ៗ​ក៏ប្រលាក់ពេញដោយឈាម​ ទម្រាំតែ​បញ្ចប់​ប្រហែលជា​ម៉ោង៥ល្ងាច​ ។ ដោយ​យូរៗទៅ​ក៏ឃេីញថា​ស្បេីយអ្នក​របួស​ ថេយ៍​ក៏​រៀប​ចំ​របស់​របរ​ដេីម្បីទៅ​កន្លែងដែលជីមីននិងហ៊ូសុកក្រែងលោមិនទាន់ស្បេីយអ្នករបួសក្រែងជួយអ្វីបានខ្លះ​ ។ (ជីមីន​និង​ហ៊ូសុក​ទៅ​ជម្រំមួយផ្នែកផ្សេងទៀតបាត់ហេីយ​ព្រោះ​ ទាហាន​ថ្ងៃនេះមាន​របួសច្រេីនគួរសម។ )

​ "​ លោកគ្រូ​ពេទ្យ​ ឈប់ៗៗ​ "​ យ៉ុនហ្គី​រត់​ត្រហេបត្រហប​ដោយអៀវ​មនុស្ស​មក​ជាមួយផង​ ។ ថេយ៍​ដាក់​របស់​ដែល​រៀប​អម្បាញ់មិញ​ទុក​រួចចូលទៅជួយគ្រាដាក់គេចុះមកលេីគ្រែ​ពេទ្យ​ថ្នមៗ។

​ "​ ជុងហ្គុក​? "​ ថេយ៍​ឃេីញ​ ឃេីញថាគេជា​ជុងហ្គុក​
រាងតូច​ឆាប់​ស្រវេស្រវា​យកអ្វី​មក​ស្កាត់​ឈាម​ជុងហ្គុក​
គេត្រូវរបួស​ បឈ្ឈិតចំ.ពោះតែក៏ត្រូវវះយកគ្រាប់ចេញដូចគ្នា។
ថេយ៍​ចាប់​ដោះអាវ​ជុងហ្គុក​ចេញ(ខ្ញុំមិនសូវយល់ដឹងពីការ​វះកាត់​ប៉ុន្មាន​ទេ​ ចឹងបេី​សរសេរ​ខុស​សូម​ខន្តី​ផង😊)​ ថេយ៍​ចាប់យក​ស្រោបដៃពេទ្យមក​ស៊ក​ រួច​ចាប់ផ្ដេីមទាញ​សម្ភារៈ​ពេទ្យ​មកវះយក​គ្រាប់​ចេញ​ ។ សំណាង​ណាស់គ្រាប់គ្រាន់តែ​បញ្ឈិត​ ហេីយមិនជ្រៅទេីប​វាងាយស្រួលក្នុងការ​ប្រតិបត្តិការ​។
ក្រោយពេល​បញ្ចប់​ការ​វះកាត់​ឲ្យ​ជុងហ្គុក​ហេីយ​ ថេយ៏ក៏មាន​ស្នាមញញឹម​ឡេីង​ ទោះវា​របួស​ស្រាល​ពិតមែនតែពេលឃេីញដំបូងថាអ្នករបួសជា​ ជុងហ្គុក​នោះគេពិតជា​ភ័យព្រួយនិង​បារម្ភ​ខ្លាំងណាស់។ នៅលេីផ្ទៃមុខក៏មានស្នាម​បែកឈាម​ ថេយ៍​ក៏លាងរបួសឲ្យរាងក្រាស់ទៀត​ និងបាន​ប្ដូរ​សម្លៀកបំពាក់​ថ្មីសម្រាប់​ជុងហ្គុក​។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now