១២១~១២២

Start from the beginning
                                    

«មានរឿងអី?»
រាងខ្ពស់ស្រឡះរបស់យើង មកដល់ហើយក៏ប្រញាប់សួរនាំ តែនីខេល៍ងាកទៅឃើញមុខនាយហើយក៏ប្រញាប់ទម្លាក់ស្បែកជើងចុះពាក់រួចដើរចូលជណ្តើរយន្ដចុចឡើយទៅខាងលើទៅ នាយកេនក៏រហ័សទៅតាមយ៉ាងលឿនដូចគ្នា។

នីខេល៍ឡើងមកដល់មុនក៏ចូលក្នុងបន្ទប់ធ្វើការរបស់អ្នកម៉ាក់នាងបន្ទប់នោះគឺជាបន្ទប់ពូកេនធ្វើការរាល់ថ្ងៃ។
«វាមិនមែនជារបស់ឯងទៀតទេ!'ប្រាវ'បោះចោលទៅទុកនាំចង្រៃ»
«ឯងឆ្កួតអី?»
នាយចូលមកទាន់ក៏បោះសំណួរសួរទាំងខឹងព្រោះថាកំព្យូទ័រដែរនាងបោកមិញនោះសិទ្ធតែជាការងារសំខាន់ៗនៅក្នុងនោះទាំងអស់។

«ចេញពីក្រុមហ៊ុនម៉ាក់ប៉ាខ្ញុំទៅមនុស្សកុហកបោកប្រាស់»
«ឯង!នៅតែមិនយល់ពីខ្ញុំ»
«មែនហើយខ្ញុំមិនយល់ទេ ហើយក៏មិនចង់យល់ដែរប្រគល់គ្រប់យ៉ាងដែរជារបស់ខ្ញុំឲ្យមកខ្ញុំវិញមក ហើយពូចាក់ចេញទៅ»

«គ្មានផ្លូវឡើយ!»
«ហេតុអី?»
«ខ្ញុំស្រលាញ់ឯង!»
«ស្រលាញ់ចុះនាងនោះ!ពូរៀបការជាមួយនាងនោះមួយម៉ាត់ក៏ពូមិនប្រាប់ខ្ញុំផងតើពូធ្វើនេះចង់មានន័យថាម៉េច»
«នីខេល៍!យ៉ាងណា៎ក៏ខ្ញុំមិនឈប់ស្រលាញ់ឯងដែរ»
«តែខ្ញុំឈប់ស្រលាញ់ពូហើយៗក៏ស្អប់ពូខ្លាំងទៀតផង បានហើយ បើមិនប្រគល់គ្រប់យ៉ាងមកវិញទេពូត្រៀមខ្លួនទៅខ្ញុំនិងប្ដឹងទាមទារ ចំណែករបស់គ្រួសារខ្ញុំមកវិញ»

វឹប!!!
និយាយហើយនាងក៏ដើរចេញមកវិញតែត្រូវដៃមាំចាប់កញ្ឆក់ខ្លួននាងមកឱបជាប់ទាំងក្នុងចិត្តមិនដឹងថាគួររៀបរាប់ប្រាប់នាងពីចំណុចណាមុនឡើយ។
«ខ្ញុំមានហេតុផល!»
«មិនបាច់និយាយអីទាំងអស់ពូរស់នៅជាមួយហេតុផលរបស់ពូទៅ លែងខ្ញុំបានហើយទុកដៃនេះឱបប្រពន្ធដែររៀបការពេញសិទ្ធជាមួយពូទៅកន្លងដែរពូផ្ដល់សង្ឃឹមឲ្យខ្ញុំនោះ សូមឲ្យចប់ត្រឹមនេះចុះតទៅមុខយើងជាសត្រូវនិងគ្នា លែង»
«អត់ទេ!»
«លោកមានប្រពន្ធហើយ!»
«តែខ្ញុំស្រ'កេនហា៎ម៉ាក់ប្រាប់ថាព្រឹកមិញបងមិនទាន់បានញាំុំអាហារពេលព្រឹកទេនេះអូនធ្វើបបរដែរបងចូលចិត្តយកមកផ្ញើរណាស់»

នាយមិនទាន់និយាយចប់ប្រយោគផងសីុយ៉ាក៏ចូលមកនីខេល៍ក៏ប្រញាប់រុញនាយចេញហើយដើរចេញមកក្រៅបាត់។

+++++

    ~ល្ងាចឡើង~
រាងតូចច្រឡឹងរូបស្រស់របស់យើងមកអង្គុយក្នុងហាងស្រាតាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១០យប់ហើយនាងមិនទាន់ត្រឡប់ទៅវិញទេ ក្នុងដៃមានកាន់កែវស្រាថែមទៀតផង។

«នីខេល៍?»
«រៀមច្បង!នេះកុំអាលដេញខ្ញុំចេញពីហាងអីខ្ញុំសុំផឹកបន្តិចទៀតសិនខ្ញុំមិនទាន់ស្រវឹងទេ»អស់ស្រាជិត២០ដបសម្លេងងួរៗហើយនៅប្រាប់ថាមិនទាន់ស្រវឹងទៀត។

សិស្សច្បងយ៉ុនហ្គីនាយជាម្ចាស់ហាងនេះនាយស្គាល់នីខេល៍នៅអាល្លឺម៉ង់ ហើយនាយក៏ត្រូវជាក្មួយរបស់កម្លោះកេនដែរ។

«នី?ឯងខូចចិត្តរឿងអីរឿងស្នេហាមែនទេ?»បងយ៉ុនសួរត្រូវចំណុចនីខេល៍ក៏ទុកកែវស្រាចុះយំហ៊ូរឡើងទាំងនិយាយរៀបរាប់ប្រាប់ដល់រៀមច្បងដែរអង្គុយទល់មុខនោះ។

«រៀមច្បងដឹងទេថាវាឈឺចាប់ណាស់គេសន្យាជាមួយថាខ្ញុំមកវិញគេនិងរៀបការជាមួយតែខ្ញុំពេលមកប្រុសម្នាក់នោះបែរជាទៅរៀបការជាមួយស្រីផ្សេងទៅវិញ!ហឹិុកៗ!»
«អឺ!គិតច្រើនធ្វើអីបើគេ រៀបការឯងរៀបការបញ្ឈឺគេវិញទៅ»

ឮរៀមច្បងនិយាយបែបនេះនីខេល៍ក៏ជូតទឹកភ្នែកចេញពីថ្ពាល់ដោយនឹកឃើញរឿងនេះដូចគ្នានាងរៀបការដែរទៅកុំឲ្យថាអត់ប្រុសចាស់នោះនាងរស់នៅមិនបាន។
«រៀមច្បងរៀបការជាមួយខ្ញុំទៅ?»
«អុញ៎!ឯងឆ្កួតទេហ្ហ៎នី!!»
«រៀបការលេងៗក៏បានណាស់រៀុមច្បងខ្ញុំចង់ឲ្យប្រុសនោះឃើញថាអត់ពីគេខ្ញុំក៏មានរៀមច្បងឯងដែរជាម្នាក់នោះដឹងថាខ្ញុំក៏អាចមានគ្រួសារថ្មីបានដែរ»
«ឯងស្រវឹងហើយតោះបងជូនទៅផ្ទះ»
«អត់ទេរៀមច្បងឆ្លើយសិនមក»
«បាន!»

    ល្បងយ៉ុន ដឹងតែក្លាយជាជនរងគ្រោះទៀតហើយ។
 
  #រងចាំភាគបន្ត
    ~ជួបលោភ~

🍂ប៉ាចុង🍂Where stories live. Discover now