១១៥~១១៦

Depuis le début
                                    

ខ្វាក!

«អុញ៎!នាងតូចឯងមិនទាន់គេងទៀតហ្ហ៎?»
នាយក៏គេងមិនលក់ដូចគ្នាទើបមកចង់លួចមើលនាងតែចូលមកបែរជាឃើញនាងអង្គុយសម្លឹងសន្លឹកអេកូនោះមើលដោយស្រក់ទឹកភ្នែកលើម៉ាត់ៗទៅវិញទើបនាយចូលខ្លួនមកអង្គុយក្បែរនាងដៃលើកមកជូតទឹកភ្នែកឲ្យរួចទាញរូបនោះចេញទាញនាងមកឱបទាំងអាណិត

«កុំអីណា!គេមាននិស្ស័យជាមួយយើងបានតែត្រឹមនិងទេ!»
«ខ្ញុំមិនអាចការពារគេបានខ្ញុំជាម្ដាយដែរយ៉ាប់បំផុត»
«ខ្ញុំទេដែរយ៉ាប់នោះខ្ញុំមិនអាចការពារឯងបានខ្ញុំទេដែរអន់ឯងកុំបន្ទោសខ្លួនឯងអីណាស»
«ខ្ញុំនឹកគេណាស់ពូ!ហឹុកៗ!»
«មិនអីទេ!គេនិងត្រឡប់មកនៅជាមួយពួកយើងវិញនៅថ្ងៃណាមួយមិនខានទេ!»

នាយក៏លួងលោមនាងមិនឲ្យយំទេចំណែកនាយក៏សោកស្ដាយចង់ស្រែកយំតាមនាងណាស់តែមិនអាចនាយគឺជាបុរសនាយត្រូវប្រកាន់ខ្ជាប់គោលជំហររឹងមាំ
តែក៏សម្ងំយំក្នុងចិត្តស្ទើរស្ទះ។

  +++

អាកាសធាតុប្រែប្រួលធ្វើឲ្យមានខ្យល់ជំនោរនាព្រឹកប្រលឹមបក់រង្គើស្លឹកឈើឲ្យចាកទងត្រយ៉ងរសាត់តាមកម្លាំងខ្យល់បន្សល់ទុកតែដើមជង្រឹងឲ្យឯកការ
ឯសត្វបក្សីបក្សាក៏ហើរកញ្ជ្រោលឡើងលើផ្ទៃមេឃសម្លេងសីុផ្លេឡានជ្រេចក៏បន្លឺសាយពេញដងផ្លូវព្រោះថាម្នាក់ៗត្រូវទៅធ្វើការប្រកបអាជីពរាងៗខ្លួន។

តែក្រលែកមកមើលមួយគូរនេះវិញ។
កម្លោះចាស់លួងលោមស្រីតូចបណ្ដូលចិត្តកាលពីយប់មិញនោះលួងរហូតគេងលក់ដោយមិនដឹងខ្លួនឡើយ។នោះក៏សមល្មមនិងគេងឲ្យលង់លក់ខ្លះដែរហើយព្រោះថាពីបីសប្ដាហ៍មុននោះនាយមិនដែរបានគេងលក់ឲ្យពេញលេញឡើយរវល់តែកើតខ្វល់អំពីនាងតូចសំណប់ជាទីដួងចិត្តនេះ។

នាយគេងអង្គុយងើយក ផ្អែកទៅសាឡុងឯនីខេល៍វិញគេងកើយលើភ្លៅនាយលក់ឆឹងស្ងប់មកដល់ព្រឹក
តែនាកេននាយភ្ញាក់ហើយ នេះមិនហ៊ាកម្រើកខ្លួនឡើយសុខចិត្តលើកបីខ្លួនស្រី មកដាក់លើពូកថ្នមៗទើបនាយពុនខ្លួនដៃជើងឲ្យបាត់ចុករោយបន្តិចតែកុំឆ្ងល់។នាយឡើងមកគេងបន្តដែរ។
«អុញ៎!ភ្ញាក់ហើយឬ?»

នាយឡើងមកគេងដៃឱបនាងខ្លឹបស្រាប់តែភ្នែកមូលក្រឡង់បើកឡើងព្រិចៗចុះឡើងៗដាក់នាយទៅវិញ។
«ហើយពូមកគេងអីត្រង់នេះ?»
«គេងមិនទាន់ឆ្អែតទេសុំគេងបន្តិចទៀតសិនបានទេ?»
«អឹុម!»នាងក៏ងួកក្បាលគ្រហឹមដើមករួចក៏ក្រោកឡើងតែត្រូវដៃមាំចំណាស់ឱបជាប់។
«ពូលែងទៅក្រែងពូគេមែនទេ?»
«សុំគេងឱបឯង»

«រឿងច្រើន!ប្រយ័ត្នខ្ញុំគិតលុយណាស់»
«គិតៗទៅមិនខ្វល់ទេ!»
«ពូអ្នកមានពូទៅខ្វល់ធ្វើអី?»
«មែនហើយ!មិនខ្វល់ទេចង់បានប៉ុន្មាន?»
«ពូមានប៉ុន្មានខ្ញុំចង់បានទាំងអស់»
«១មឺុនវ៉ុន យកទេ»
«អត់ទេ ពូមានច្រើនជាងនេះ ខ្ញុំចង់បានទាំងអស់»

«លើសលប់ហើយនាងល្អិតក្មេងមុខលុយ»
«ចា៎!ខ្ញុំមុខលុយ»
«ក្មេងជញ្ជក់ឈាម»
«ចា៎!»
«ក្មេងបោកប្រាស់មនុស្សចាស់»
«ពូឯងចាស់!ភ្លើឲ្យក្មេងបោក»
«អុញ៎!វៃឯងកាត់ព្រឹកឥឡូវហើយ»
«មិនខ្លាច»
«វៃឯងឲ្យសន្លប់ក្រោមទ្រូង»
«ពូឆ្កួយអ្ហើយ»
«ឲ្យលុយ តែខ្ញុំវ៉ៃឯង»

    រងចាំភាគបន្ត

              

🍂ប៉ាចុង🍂Où les histoires vivent. Découvrez maintenant