ភាគ ២៦.

1.2K 67 1
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ២៦.

///

« លោកឆ្កួតហើយមែនទេ??? អ្ហាយយ នាងស្រីបិសាច!!! » បន្ទាប់ពីមើលសកម្មភាពដែលថេយ៉ុងគេសារភាព គេបង្ហាញមកហើយនោះ ខាសសុីក៏ស្រែកសឹងតែបែកវិមានជាពីរ នាងចាប់អង្រួនថេយ៉ុងខ្លាំងៗហើយក៏ងាកមកចាប់ស្មានីអូណាជាប់ដោយភាពខឹងក្រេវក្រោធពេញទំហឹង បើស្រីឆ្កួតម្នាក់នេះមិនច្រានខាសស្ទេល នាងក៏គ្មានរបួសដល់ថ្នាក់បាត់បង់ជីវិតបែបនេះដែរ។
« ខាសសុី... » ជីមីនងើបខ្លួនឡើងដោយភាពភ័យព្រួយកាលបើឃើញថាខាសសុីចាប់ទាញនីអូណា ចេញទៅដោយមិនមាត់តទៀត មុខនាងប្រែជាស្មើធេង ទឹកភ្នែកមួយតំណក់ក៏គ្មានចេញមកគឺថាទឹកមុខគួរអោយខ្លាចពេញទំហឹងហើយ។

ប្រាវ

សម្លេងបែកកែវបន្លឺឡើងនាំអោយអ្នកខាងក្នុងត្រូវរត់ទៅមើល ចេះទៅក៏ឃើញថាខាសសុីចាប់បោកកែវមួយ រួចក៏លើកកម្ទេចអំបែងនោះទៅដាក់ក្បែរមុខរបស់នីអូណា...

« ខាសសុីអូន...
« អាយយយ ហឹកៗ ខ្ញុំសុំទោសបងស្រី ហឹកៗ » ស្របនឹងសម្តីរបស់ជីមីន សម្លេងស្រែករបស់នីអូណាក៏បន្លឺឡើងមកដោយត្រូវខាសុីចាប់ឆូតអំបែងនោះលើមុខរបស់នាង សុះសាច់មុខ ឈាមហូរមកមិនចេះស្រាកស្រាន្ត ផ្ទៃមុខរបស់នីអូណាពេលនេះគឺសុទ្ធតែរបួសមិនរលោងស្អាតដូចពេលមុនឡើយ។
« យើងមិនសម្លាប់នាង ចាត់ទុកថាសំណាងហើយ! ស្រីបិសាច! » និយាយត្រឹមពិននេះ ខាសសុីក៏ងើបខ្លួនឡើង គប់អំបែងកណ្តាលមុខនីអូណារួចក៏ដើរចេញទៅបាត់ មិនខ្ចីសម្លឹងមុខថេយ៉ុងជាលើកចុងក្រោយ។
« យើងមិនបានសម្លាប់លោកពូទេ! គាត់សម្លាប់ខ្លួនគាត់ដើម្បីការពារឯង គាត់រងគ្រាប់ជំនួសឯង! ឯងឮទេ? ហើយពេលនេះឯងនឹកកូនស្រីរបស់យើង ឯងមានខ្មាសខ្លួនឯងទេ? » មុននឹងចេញទៅតាមភរិយា ជីមីនក៏បែរមកនិយាយជាមួយថេយ៉ុង ដោយដក់ទឹកភ្នែកក្នុងរង្វង់ភ្នែកផង។
« ឯងមានអ្វីសងនាងទេ? យើងសួរថាឯងមានអីសងនាងទេ អាចង្រៃ!!! »
« ជីមីនយើងសុំទោស...
« កុំមកសុំទោសយើង! ឯងសុំទោសហើយឯងអាចត្រឡប់ពេលវេលាថយក្រោយបានទេ? ឯងអាចយកទំនុកចិត្តរបស់នាងមកវិញទេ? ប្រាកដជាគ្មានទេ!!! ឯងគ្មានថ្ងៃជួបនាងម្តងទៀតទេចាំសម្តីយើងអោយច្បាស់ទៅ ថេយ៉ុង ម៉ូដេនវឺស! » និយាយត្រឹមពិននេះ ជីមីនក៏បែរខ្នងដើរចេញទៅតាមខាសសុី ទុកអោយនាយកំលោះនៅទន់ជង្គង់ដល់ដី បន្លឺអ្វីក៏មិនចេញបានត្រឹមបណ្តោយអោយទឹកភ្នែកហូរចុះមកយ៉ាងខ្លោចផ្សារ។
« កុំធ្វើបែបនេះដាក់បងបានទេ? ឈប់លេងហើយចេញមករកបងវិញមក បងមិនជឿថាអូនពិតជាទៅទេ ជីវិតអូនថ្លៃណាស់ស្ទេល...បងរស់ខ្វះអូនម៉េចនឹងបានទៅ? ដាច់ចិត្តអោយបងនៅមើលកូនម្នាក់ឯងដែរឬ? អូនដាច់ចិត្តណាស់អ្ហឹកៗ មកហៅបងថាពូម្តងទៀតបានទេ? បងនឹកអូនខ្លាំងណាស់! អូននៅតែជាក្មេងឆ្កួត ដដែលហ្នឹង! ងើបមករកបងវិញបានទេ អ្ហឹកៗ បងនឹកអូនណាស់! មកធ្វើចរិតគួរអោយស្រលាញ់ដាក់បងម្តងទៀតមក ខាសស្ទេលឡា ហ្គេរ៉េនសុី!!! »

#សូមរងចាំអានភាគបញ្ចប់។

~លេខាម៉ាហ្វៀ~ Season 3Opowieści tętniące życiem. Odkryj je teraz