ភាគ ២២.

1K 52 1
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ២២.

...

« នៅក្នុងបន្ទប់! ហាមចេញមកអោយសោះខាសស្ទេលឡា! » រសៀលជ្រេបន្តិច ថេយ៉ុងក៏នាំខាសស្ទេលមកវិញបន្ទាប់ពីជូននាងទៅលំហែកាយរួច គេបង្គាប់អោយខាសស្ទេលចូលបន្ទប់ដោយដៃរបស់គេកំពុងតែអោបនីអូណា ហើយក៏រៀបនឹងចូលបន្ទប់មួយទៀត , ខាសស្ទេលមិនមាត់ជំនួសដោយការទម្លាក់ទឹកមុខចុះ ដើរចូលបន្ទប់ដោយឆ្លៀតទាញទ្វារបិទផង។
« ខ្ញុំចង់ទៅផ្ទះ! » ចូលមកដល់បន្ទប់ ដាក់ខ្លួនអង្គុយចុះផ្ទាល់នឹងដីភ្លាម រាងស្តើងក៏ឮសម្លេងបិទទ្វារបន្ទប់ក្បែរនោះដូចគ្នា , នាងដកដង្ហើមធំបន្លឺតិចៗទាំងតានតឹងក្នុងចិត្ត នាងឯកាណាស់គ្មានអ្នកណាល្អជាមួយនាងទេ ជាពិសេសមនុស្សដែលនាងស្រលាញ់បំផុតនោះក៏បែរជាលេងរឿងឆ្កួតឡប់ជាមួយនាង លែងស្រលាញ់លែងបារម្ភពីនាងដូចមុនទៀតហើយ ញេមានតែពាក្យថាស្អប់មកកាន់នាង។
( អ្ហាស៎ ថេយ៍! ) សម្លេងថ្ងួចថ្ងូរខ្លាំងៗលាន់ឮមកដល់បន្ទប់ខាងនេះ ក៏ប៉ះទង្គិចប្រអប់បេះដូងរបស់នាងណាស់ទៅហើយតែនាងក៏មិនបានយំអ្វីច្រើន ក្រៅពីបើកទូក្បែរនោះ ទាញសៀវភៅរូបថតកំណត់ហេតុមួយក្បាលចេញមកដោយដៃញ័រទទ្រើក។
« វានៅក្នុងនេះទាំងអស់! ពូធ្វើវាដោយដៃពូផ្ទាល់ហើយចុងក្រោយពូក៏ប្រែប្រួលដល់ថ្នាក់នេះហេស? ហឹក... » ខាសស្ទេលបើកសៀវភៅឡើងនាងក៏ឃើញរូបនាងកំពុងគេង ដោយក្រោមរូបភាពនោះថេយ៉ុងបានសរសេរពាក្យគួរអោយស្រលាញ់ជាច្រើន ហាក់បង្ហាញថាគេមិនបានសម្តែងទេនាពេលនោះ គេពិតជាស្រលាញ់នាងមែនទើបគេចងក្រងសៀវភៅអមជាមួយរូបភាពរបស់នាងឡើងបែបនេះ។
« ពូថេយ៍របស់អូនពីមុន ត្រឡប់មកវិញបានទេ? អូននឹកពូណាស់ អ្ហឹកៗ » នាងថាមិនយំទេ តែកាន់តែបើកមើលទឹកភ្នែកនាងក៏កាន់តែស្រក់ចុះមិនប្រណី អនុស្សាវរីយ៍ផ្អែមល្ហែមមានច្រើនណាស់រវាងនាងនឹងគេ តែគេបែរជាបំផ្លាញវាត្រឹមមួយពព្រិចភ្នែកវិញ។
« ពូប្រាកដជាមានក្តីសុខជាមួយស្រីម្នាក់នោះណាស់ហើយ! » ខាសស្ទេលងាកទៅបន្ទប់ក្បែរនោះ ទោះនាងមើលមិនឃើញទិដ្ឋភាពនោះក៏នាងនៅតែបានឮសម្លេងថ្ងួចថ្ងូរដ៏សែនឈឺចាប់ តែសួរថានាងធ្វើអីបានក្រៅពីអង្គុយស្តាប់ហើយយំ?
...

« នាងក្មេងឆ្កួត! អ្នកណាអោយមកដេកបែបនេះ? ពិបាកដល់កូនស្លាប់ហើយ » ប៉ុន្មានម៉ោងក្រោយ រាងក្រាស់ក៏សម្រេចកិច្ចការរបស់គេរួច ដោយពេលនេះនាងក៏ដើរមកបន្ទប់របស់នាយវិញ ចូលមកក៏ឃើញថាខាសស្ទេលគេងនៅលើឥដ្ឋត្រជាក់ស្រេប អោបសៀវភៅរូបថតនោះជាប់។
« ពុទ្ធោរអើយ យើងប្រហែសបន្តិចសោះនាងក៏រកវាឃើញមែន » ថេយ៉ុងទាញសៀវភៅនោះពីនាង មកលាក់អោយជិតតាមដែលគេអាចធ្វើបាន ព្រោះពេលដែលគេឃើញសៀវភៅនោះ ចិត្តរបស់គេក៏ចាប់ឈឺដូចគ្នាមិនមែនលេងសើចទេ។
« យើងស្អប់ខ្លួនឯង...ស្អប់ខ្លួនឯងដែលមិនអាចបំភ្លេចគំនុុំនោះបាន! បើនាងមិនមែនជាកូនរបស់អាចង្រៃនោះ នាងមិនមែនពិបាកដល់ថ្នាក់នេះទេ ខាសស្ទេលឡា ហ្គេរ៉េនសុី! »
_____________________________________

-ថ្ងៃថ្មី

« បានម្ហូបអីហ្នឹងប្រពន្ធសម្លាញ់? » ឈានជើងចុះមកដល់ខាងក្រោមភ្លាម ពាក្យដ៏មានសិរីសួស្តីក៏បានបង្ហើរចូលត្រចៀករបស់ខាសស្ទេល...ស្នាមញញឹមស្រស់ប្រិមប្រិយមុននេះក៏ត្រូវសាបរលាបអស់កាលបើនាងដឹងថានាយកំលោះខាងនោះមិនមែននិយាយមកកាន់នាង តែក៏និយាយទៅកាន់នីអូណាវិញ។
« ជិតក្លាយជាប្រពន្ធចុងរបស់បងបែបនេះញញឹមស្រស់ណាស់ណ៎ ដឹងថាបងនឹងស្រលាញ់អូនជាងប្រពន្ធដើមរបស់បងហេស? ប្រាកដណាស់! »

To be continued...

ប្រាកដម៉ាដៃបាក់ធ្មេញថ្គាម🤡

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now