ភាគ ៣.

1.4K 64 1
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៣.

///

ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីនិយាយលេងជាមួយគ្នា ហើយក៏ញុាំអាហារថ្ងៃត្រង់រួចរាល់អស់ ថេយ៉ុងក៏ត្រឡប់ទៅវិញ ដោយគេទើបតែមកគេត្រូវដោះស្រាយទាំងរឿងស្នាក់នៅនិងក្រុមហ៊ុនផង! ងាកមកវិមានហ្គេរ៉េនសុីនេះវិញ បីនាក់ឪពុកម្តាយនិងកូនស្រីនេះក៏កំពុងអង្គុយជុំគ្នា ញុំាបង្អែលមើលរឿង ហើយខាសស្ទេលក៏រៀនតាមទម្លាប់របស់នាង។
« ខាសសុី! អោយកូនរបស់អូនទៅធ្វើលេខារបស់ថេយ៉ុងទៅ » នៅសុខៗជីមីនក៏និយាយឡើងកាត់ភាពស្ងប់ស្ងាត់ នាំអោយម្ចាស់សមីខ្លួនដែលត្រូវឪពុកបន្លឺឈ្មោះនោះងើបមុខឡើងពីកញ្ចក់កុំព្យូទ័រភ្លាម។
« មិនដឹងទេកូនរបស់បងហ្នឹង! កូនរបស់បង បងប្រាប់ខ្លួនឯងទៅ » ខាសសុីឯនេះក៏ប្រកែកឡើង ព្រោះនាងដឹងច្បាស់ណាស់ថានាងបញ្ចុះបញ្ចូលខាសស្ទេលមិនដែលបានទេ បែបនេះហើយទើបនាងសម្រេចរុញអោយទៅជីមីនវិញ។
« មិនដឹងទេ ខាសស្ទេល ក្បាលរឹងកាត់ទៅអូន អូនបញ្ចុះបញ្ចូលនាងអោយបានទៅ! »
« ក្បាលរឹងមកពីអាខ្លះវាជាអ្នកផលិត! » មើលទៅសង្រ្គាមរបាងប្តីប្រពន្ធមួយនេះមិនចប់ទេ បើម្នាក់ពូកែឌឺម្នាក់ទៀតក៏មិនចាញ់បែបនេះ។
« នែ ខាសសុី! »
« ហូយយ ឈប់ឈ្លោះគ្នាទៅ! មិនបាច់បញ្ចុះបញ្ចូលចាក់រុកស្អីទេស ខ្ញុំទៅធ្វើការជាមួយពូហ្នុង បើខ្ញុំជេរគាត់ដល់ថ្នាក់គាត់ប្តឹងខ្ញុំនោះធ្វើយ៉ាងម៉េច? » ខាសស្ទេលស្រែកឡើងកាត់ចង្វាក់ការឈ្លោះគ្នារបស់ម៉ាក់ប៉ានាង , ជីមីនញញឹមបន្តិចមុននឹងចង្អុលទៅកាន់ខាសសុីមិនដឹងក្នុងន័យអីទេ។
« បើកូនជេរគេ ដល់ថ្នាក់គេប្តឹងនោះម៉ាក់របស់កូននឹងទៅដោះស្រាយ! ព្រោះកូនចេះជេរ កាចឆ្នាស់ដូចខ្ទួយបែបនេះសុទ្ធតែកាត់ទៅម៉ាក់ទាំងអស់ »
« ស្អីទៀតហើយ? ស្អីក៏មីខាសសុីដែរហេស? អាប្តីហេងសយ! »
« ឃើញទេ? អូនជេរបងរាល់ថ្ងៃជិត 20 ឆ្នាំមកនេះដល់ថ្នាក់កូនស្តាប់ឮកូនចេះតាមអូនអស់ហើយ! ណ្ហើយចុះ ស្ទេល! កូនទៅជួបគេនិយាយរឿងនេះបន្តិចទៅណា ប៉ាចាត់ការមេខ្ទួយម្នាក់នេះសិន! » និយាយត្រឹមតែពិននេះ ជីមីនក៏លើកបីខាសសុីរត់ឡើងទៅខាងលើបាត់ ទុកអោយរាងស្តើងខាងនេះនៅសើចៗតិចៗនឹងសុភមង្គលគ្រួសាររបស់នាង។
« ប៉ាប្រើរបស់ការពារផង! ខ្ញុំមិនចង់មានប្អូនមួយទៀតទេ! »
_____________________________________

-ហាងកាហ្វេរ

« កុំថានេះជាហាងកាហ្វេររបស់គាត់ទៀតណា! » មកដល់ទីតាំងដែលថេយ៉ុងបានកំណត់ហើយ រាងស្តើងក៏រៀងភ្ញាក់ផ្អើលឡើងព្រោះហាងកាហ្វេរធំមួយនេះសំកាំងនៅពីមុខក្រុមហ៊ុនតែម្តង ហើយក៏មានផ្លាក ត្រកូលម៉ូដេនវឺស ធំមួយតាំងនៅនឹងលើនោះផងដែរ...
« នៅទីនេះ! » ដើរចូលមកដល់ក្នុង រាងក្រាស់ដែលអង្គុយចាំនាងជាស្រេចនោះក៏បក់ដៃហៅនាង , ខាសស្ទេលក្តាប់មាត់បន្តិច មុននឹងនាំខ្លួនចូលទៅរកគេដោយមិនមុខមិនរីក មិនយល់សោះថាហេតុអីក៏នាងមិនចូលចិត្តគេបែបនេះ។
« ញញឹមបន្តិចទៅថ្ងៃសម្ភាសន៍ការងារផង! ម៉ោះពូសុំសួរសំណួរ! ឈ្មោះ?
« ខាស...
« ខាសស្ទេលឡា ហ្គេរ៉េនសុី! ហើយទីតាំង? »
« តំបន់...
« តំបន់ Gangnam Gu វិមានហ្គេរ៉េនសុី! ហើយនិងជំនាញ? »
« ទូរទាត់...
« ទូរទាត់ភាគរយនៃក្រុមហ៊ុន!! » សំណួរទាំងប៉ុន្មានដែលគេសួរនាងមុននេះ គឺគេមិនអនុញ្ញាតអោយនាងបានឆ្លើយចប់ទេ គេឆ្លើយខ្លួនឯងទាំងអស់! មើលទៅគេដឹងគ្រប់សព្វពីនាងបែបនេះមិនធម្មតាទេ។
« ដឹងហើយសួររករន្ទះខ្ទប់ស្អីទៀត? ខាតពេលវេលាណាស់! »
« ជេរបានល្អ ស្អែកអាចចូលធ្វើការបាន! »

To be continued...

ហេតុតែមានខ្សែ មិនទាន់បានធ្វើតេស្តផង ជេរមួយម៉ាត់សោះ ជាប់ដែរ😔

~លេខាម៉ាហ្វៀ~ Season 3Место, где живут истории. Откройте их для себя