ភាគ ៨.

1.1K 63 0
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៨.

-ថ្ងៃថ្មី

« ហូយយ កុំប៉ះខ្ញុំ! ខ្ញុំស្អប់ពូណាស់! » ព្រឹកព្រលឹមភ្លាមនេះ ពាក្យស្អប់ក៏ចេញពីមាត់រាងស្តើងនាំសិរីសួស្តីមកកាន់រាងក្រាស់ទាំងព្រឹក នាយខាំមាត់សម្លឹងនាងបន្តិចថ្វីត្បិតថាគេមិនទាន់យល់ទេ ថាហេតុអីបានជានាងស្អប់គេគ្រប់ពេលបែបនេះ។
« នែ! ហេតុអីក៏ឯងស្អប់យើងម្ល៉េះ? សុំហេតុផលណាដែលអាចទទួលយកបានមួយមក! »
« ពូទៅដោយមិនផ្តល់ដំណឹងប្រាប់ខ្ញុំ!! » ឮនាងនិយាយបែបនេះ នាយកំលោះក៏ខ្ចឹបមាត់បន្តិច ព្រោះគេចាកចេញទៅបរទេសជាង 10 ឆ្នាំមកនេះគេពិតជាមិនបានប្រាប់នាង អោយនាងនៅរងចាំស្ទើរស្លាប់ស្ទើររស់តែឯង...
« ពូធ្វើបែបនេះព្រោះពូមិនចង់អោយអូនចាំយូរ! ចង់អោយអូនភ្លេចពូមួយរយៈធំសិនចាំមកយកអូនវិញដូចពេលនេះ! » សព្វនាមដែលគេបានប្តូរនោះ ធ្វើអោយខាសស្ទេលរហ័សងើបសម្លឹងមុខគេភ្លាម ក៏ឃើញថាគេកំពុងតែឈានជើងដើរមករកនាងហើយ ទើបនាងរហ័សថយខ្លួនទៅទល់នឹងទ្វារបម្រុងនឹងវេញអោយហើយ...
« អាយយ » ថេយ៉ុងស្ទុះមកខ្ទបើទ្វារចាក់សោរមិនអោយនាងរត់រួច , នាយប្រើដៃទាំងសងខាងឃាត់ឃាំងនាងជាប់នឹងទ្វារមិនផ្តល់ឪកាសអោយនាងទៅឆ្ងាយពីគេទេ។
« ខ្ញុំមិនមែនជាមនុស្សចិត្តងាយខឹងហើយក៏បាត់ភ្លាមទេ! ខ្ញុំធ្វើការជាមួយពូនេះមិនប្រាកដថាខ្ញុំឈប់ខឹង! ថ្ងៃណាខ្ញុំបាត់ខឹងនោះ ខ្ញុំក៏មិនដឹងដូចគ្នា! » រាងស្តើងព្យាយាមនិយាយគេចវេសពីផ្ទៃមុខជិតៗរបស់គេ គេអោនមកជិតនាងខ្លាំងដល់ថ្នាក់នាងបានទទួលដឹងពីដំណកដង្ហើមក្តៅៗរបស់គេទៅហើយ។
« ហើយធ្វើបែបណាទើបបាត់ខឹង? ចូលដណ្តឹងអូនបានទេ? » និយាយត្រឹមតែពិននេះ ថេយ៉ុងក៏រៀបនឹងទម្លាក់បបូរមាត់របស់គេ លើមាត់របស់ខាសស្ទេលតែមើលទៅវាមិនអំណោយផលគ្រប់ពេលទេ។

គ្រឺង

សម្លេងទូរស័ព្ទលាន់ឡើងនាំអោយរាងក្រាស់សង្រ្គឺតធ្មេញបនន្តិច មុននឹងដកឃ្លាឆ្ងាយពីនាង ចេញមកនិយាយទូរស័ព្ទដោយអារម្មណ៍ខឹងក្តៅក្រហាយពេញទី! នេះចេះខលមកកាត់ចង្វាក់គេទៅកើត។

« វាថីឯង? »
(ថ្ងៃនេះពួករ៉ូឡង់វាមកកូរ៉េ! វានឹងមកអុកឡុកក្រុមហ៊ុនទៀតហើយ ចៅហ្វាយការពារខ្លួនផង វាកំពុងធ្វើដំណើរទៅក្រុមហ៊ុនហើយ) ប្រយោគនេះបន្លឺវប់ ជំនិតរបស់ថេយ៉ុងក៏ចុចបិទធ្ងើអោយនាយកំលោះហាក់មានអារម្មណ៍មិនល្អសោះ បើមានតែគេដូចរាល់ដងមិនថាទេ តែពេលនេះគេបារម្ភបំផុតគឺវត្តមានក្មួយស្រីរបស់គេនោះ។
« មានរឿងអីមែនទេពូ? » ខាសស្ទេលខាងនោះ កាលបើបានឃើញទឹកមុខមិនល្អរបស់គេ នាងក៏ទុករឿងមុននេះមួយដុំសិន ងាកមកគេវិញ។
« មកនេះមក! ចាំយប់ចាំបកស្រាយប្រាប់ » ថេយ៉ុងរហ័សទាញនាងចេញទៅ ទាន់ពួកអន្តោប្រវេសន៍ទាំងនោះមិនទាន់មកដល់។
...

« នាំខ្ញុំមកទីនេះធ្វើអី? »
« ចូលទៅ! ហើយនៅស្ងៀម! កុំស្រែកទោះជាឮសម្លេងកាំភ្លើង ឬសម្លេងកាប់ចាក់យ៉ាងម៉េចក៏ដោយ កុំចេញមក នៅស្ងាត់ស្ងៀមក្នុងនេះហើយ » ថេយ៉ុងនាំខាសស្ទេលមកជណ្តើរយន្តប្រអប់ផ្ទាល់ខ្លួនរបស់គេ ដែលមានទីធ្លាធំគួរសមសម្រាប់អោយនាងសម្រាកលាក់ខ្លួននៅទីនេះ ហើយទោះជាជណ្តើរយន្តនេះមិនដំណើរការក៏វាមានម៉ាសុីនត្រជាក់និងអុកសុីសែនអាចអោយនាងនៅបានផង។
« មានរឿងអីមែនទេ? ហេតុអីពូនិយាយបែបនេះ? »
« គ្មានអ្វីច្រើនទេគ្រាន់តែការបាញ់បោះគ្នាហ្នឹងឯង ពួកសត្រូវវាមករករឿងទៀតហើយ...
« ពូនឹងមិនអីទេត្រូវទេ? ពូនឹងមករកខ្ញុំវិញទេ? »
« ពូនឹងមកបើសិនជាអូនស្តាប់អ្វីដែលពូនិយាយមុននេះ! ហើយកុំភ័យពូមិនទុកអូនចោលទេ ពូនឹងមកវិញ! »

To be continued...

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now